2019-04-09 16:35
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ឧបករណ៍ចាប់សំលេងខ្ទ័រ ជាប្រភេទឧបករណ៍ម៉្យាងប្រើសំរាប់ស្រាវជ្រាវវាស់ស្ទង់ក្នុងបាតសមុទ្រ ។ ការបញ្ចូនសញ្ញាជាសំលេងពីកប៉ាល់ទៅក្នុងផ្ទៃទឹកសំលេងនោះធ្វើដំណើររហូតដល់ផ្ទៃបាតសមុទ្រននឹងធ្វើអោយយើងដឹងពីឧបសគ្គនិងជំរៅទឹកសមុទ្រ ។ វិធីនេះងាយស្រួលទទួលពត័មាន ព្រោះមានសញ្ញាបង្ហាញអោយយើងឃើញនៅក្នុងអេក្រង់ទូរទស្សន៌ ។ ឧបករណ៍ពិនិត្យសំលេងបែបនេះគ្មានបញ្ហាលើការផ្តល់សញ្ញាទេទោះបីការនាវាមានល្បឿនលឿនយ៉ាងណាក៏ដោយ ។ ការបញ្ចូនពត័មានដោយសំលេងគឺផ្តល់លទ្ធផលពេលសំលេងនោះខ្ទ័រត្រឡប់មកក្រោយវិញ ។ ដូច្នេះឧបករណ៍បញ្ជូនសំលេង និងគ្រប់វត្ថុទាំងឡាយត្រូវបានគេទាញយកប្រយោជន៍ដោយការច្នៃប្រឌិតពីប្រភពធម្មជាតិ ។