Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការធ្វើដំណើរ រឺនាវាចរណ៍ដោយប្រើត្រីវិស័យជាឧបករណ៍ចង្អុលបង្ហាញផ្លូវ ជាការងាយស្រួលបំផុតដោយគេស្គាល់ទិសខាងជើងជាគោលតាមទ្រនិចចង្អុលបង្ហាញរបស់ត្រីវិស័យ ។ ប្រសិនបើយើងចង់ទៅទិសណាមួយ យើងត្រូវដឹងទិសត្រឹមត្រូវណាមួយសិន ដូចជាមើលតាមដំណើរព្រះអាទិត្យជាដើម ។ នៅពេលព្រឹកម៉ោង៦ព្រះអាទិត្យរះនៅទិសខាងកើត និងពេលល្ងាចវាលិចនៅទិសដូចនេះយើងដឹងទិសត្រឹមត្រូវពីររួចជាស្រេច ។ តាមការចំនាំរបស់បរទេស ពេលយប់គេមើលកញ្ចុំផ្កាយធំៗនៅទិសខាងជើង ។ ក្នុងកញ្ចុំផ្កាយទាំងនោះ មានផ្កាទាបបំផុតពីរ ហើយគេគូសបន្ទាត់ភ្ជាប់ផ្កាយទាំងនោះ បន្ទាប់មកគេគូសបន្ទាត់ភ្ជាប់៥ដង ដូចគ្នានេះថែមទៀត គេនិងឃើញផ្កាយប៉ូល ចង្អុលទិសខាងជើង ។ ប្រជាជនកម្ពុជាយើងក៏មានកំណត់ចំនាំលើផ្កាយ និងព្រះចន្ទដែរគឺ ៖

  • ផ្កាយក្រពើនៅទិសខាងជើងប៉ុន្តែគេមើលឃើញផ្កាយនេះទៅតាមខែ ។ ខែខ្លះគេមើលឃើញពេលព្រលប់ ខែខ្លះមើលឃើញពេលយប់ជ្រៅខែខ្លះទៀតមើលឃើញពេលជិតភ្លឺ ។ ផ្កាយនេះរះនៅទិសឦសានក្បាលងើបកន្ទុយសំយ៉ុងចុះ ពេលលិចទៅវិញនៅទិសពាយព្យ ក្បាលសំយ៉ុងចុះកន្ទុយបះឡើង ។
  • ព្រះចន្ទ រឺលោកខែ ពេលខ្នើតចំណុចផតរបស់វាបែរទៅទិសខាងជើងពេលនោច ចំណុចផតនេះបែរទៅទិសខុកើតវិញ ។ បច្ចុប្បន្ន គេមានវិធីងាយម៉្យាងទៀត ដោយទម្លាក់ឡាមកោរពុកមាត់ទៅក្នុងកែវ រឺចានទឹក ។ ក្រោយពីឡាមធ្លាក់ដល់ទឹក វានឹងវិលជារង្វង់ ពេលវាឈប់វិលសញ្ញាព្រួញបែរចំទិសខាងណា ទិសនោះជាទិសខាងជើង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login