Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


យើងធ្វើកំណត់ចំនាំទៅលើចលនាខ្យល់បក់តែប៉ុណ្ណោះចំណែកលទ្ធផលទទួលបានតាមការមើលឃើញមានដូចជា ៖ ខ្យល់​ ភ្លៀង ព្រិល ។ ប៉ុន្តែមានចំណុចពិសេសផ្សេងៗទៀតកើតឡើងជាច្រើន មុននឹងយើងឃើញលទ្ធផលទាំងនេះ ។ ទឹកកកកើតឡើងផ្តើមចេញពីចំហាយទឹក ។ ចំហាយទឹក ផ្តើមឡើងជាតំនក់ទឹក ដោយអណ្តែតក្នុងខ្យល់ចាប់ពីកំរិតទាប បន្ទាប់មកចលនាខ្យល់បាននាំយកតំនក់ទឹកទាំងនោះ អណ្តែតឡើងកាន់តែខ្ពស់ ។ តំនក់ទឹកផ្នែកក្រោមទៅជួបនឹងតំនក់ទឹកផ្នែកខាងលើក៏ផ្តុំគ្នាបង្កើតបានតំនក់ទឹកកាន់តែធំឡើង ។ ចលនានេះចេះតែបន្ត រហូតជួបកន្លែងណាមានសីតុណ្ហភាពទាប រឺត្រជាក់ ទើបធ្វើអោយតំនក់ទឹកទាំងនោះក្លាយជាទឹកកក ។ ទឹកកកបន្តប្រមូលផ្តុំគ្នាបែបនេះ ឥតដាច់ធ្វើអោយមានទំងន់ធ្ងន់រហូតធ្លាក់មកលើផែនដី ។ ទឹកកកធ្លាក់បន្តឥតឈប់ឈរ ប្រសិនបើដីគ្មានកំដៅធ្វើអោយទឹកកកទាំងរលាយទេ វានឹងក្រាលយ៉ាងក្រាស់លើសំបកផែនដី ។ ទឹកកកមាននៅលើរយៈកំពស់ជាក់លាក់មួយ ហើយវាតែងប្រមូលផ្តុំគ្នាបង្កើតជាស្រទាប់រុំសំបកផែនដីមានក្រាស់មានស្តើងទៅតាមកន្លែង ។ ព្រំដែនដែលទឹកកកប្រមូលផ្តុំគ្នា គេហៅថា ព្រំដែនទឹកកកអចិន្ត្រៃ ។ នៅតំបន់ប៉ូលព្រំដែនទឹកកកអចិន្ត្រៃនេះ មានវិសាលភាពធំធេង គឺជាសមុទ្រទឹកកក ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login