2019-04-10 13:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ក្រោយសង្រ្គាមលោកលើកទី ២ ហេតុអ្វីបានជាគេថាសហភាពសូវៀតក្លាយជាមហាអំណាចមួយថ្មី ?
២. ក្រោយសង្រ្គាមលោកលើកទី២ តើពិភពលោកបានបែងចែកមនោគមវិជ្ជាជាប៉ុន្មាន ? អ្វីខ្លះ ? មនោគមវិជ្ជានីមួយៗដឹកនាំដោយប្រទេសណា ?
៣. តើសហភាពសូវៀត និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមប្រឈមមុខដាក់គ្នា នៅឆ្នាំណា ដោយសារអ្វី ? ហើយការប្រឈមមុនដាក់គ្នារវាងមហាអំណាចទាំង ២ នេះបង្កើតបានជាអ្វី ?
៤. ក្នុងសង្គ្រាមលោកលើកទី ២ ហេតុអ្វីបានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្ត ?
៥. តើលោក រិន ស្ដុន ឆឺឈីល បានលើកឡើងដូចម្ដេច ?
៦. តើសហភាពសូវៀតមានទិសដៅដូចម្ដេចជាមួយនឹងសហរដ្ឋអាមេរិក ?
៧. ក្រោយសង្រ្កាមលោកលើកទី ២ តើសហភាពសូវៀតបានផ្ដើមកសាងប្រទេសយ៉ាងដូចម្ដេច ?
៨. តើប្រជាជនសូរៀតបានចាត់ទុកលោកស្ដាលីនស្មើនឹងអ្វី ? ហេតុអ្វី ?
៩. តើសេចក្ដីគោរពរបស់ប្រជាជនសូវៀតចំពោះលោក ស្ដាលីន ត្រូវបានគេមើលឃើញតាមរយៈអ្វីខ្លះ?
១០. តើលោកស្ដាលិន បានពង្រីកអំណាចរបស់គាត់យ៉ាងដូចម្ដេច ?
១១. តើលោក ស្ដាលីន បានទទួលមរណៈភាពនៅថ្ងៃណា ខែណា ឆ្នាំណា ? នៅអាយុប៉ុន្មាន ? ដោយសារមូលហេតុអ្វី ?
១២. តើលោកណាដែលបានឡើងកាន់អំណាចបន្ដ ស្ដាលីន ?
១៣. ក្រោយពីមរណៈភាពលោក ស្ដាលីន តើមានព្រឹត្តិការណ៍អ្វីខ្លះ បានកើតមានឡើង ?
ចម្លើយ
១. ក្រោយសង្រ្គាមលោកលើកទី ២ បានជាគេថាសហភាពសូវៀតបាន ក្លាយជាមហាសអំណាចមួយថ្មីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏បានលើកសរសើរនិងជំនឿជឿយ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ ។
២. ក្រោយសង្រ្គាមលោកលើកទី ២ ពិភពលោកបានបែងចែកមនោគមវិជ្ជា២ គឺមូលធននិយម ឬ សេរី និងសង្គមនិយម ឬ កុំមុយនីស្ដ ។
៣. សហភាពសូវៀតនិងសហរដ្ឋអាមេរិក បានចាប់ផ្ដើមប្រឈមមុខដាក់គ្នានៅឆ្នាំ ១៩៤៧ នេះគឺ ដោយសារតែ សហរដ្ឋអាមេរិករំដោះប្រទេសនៅអឺរ៉ុបខាងលិចចេញពី ក្រញុំាសហភាពសូវៀត តាមរយៈផែនការម៉ាសាល់ ។ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ នេះបង្កើតបានជាសង្រ្គាមត្រជាក់ ។
៤. ក្នុងសង្រ្គាមលោកលើកទី ២ បានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្តព្រោះ សហភាពសូវៀតេបានរំដោះទឹកដីបានយ៉ាងធំទូលាយមានអឺរ៉ុបខាងកើត និងអឺរ៉ុបកណ្ដាល រហូតដល់ក្រុងប៊ែកឡាំង ។ ចំណែកប្រទេសសម័្ពន្ធមិត្តវិញបានរំកិលយឺតៗ ដោយសារការប្រយុទ្ធ រារាំងពីកងទ័ពអាឡឺម៉ងជាពិសេសការវាយឡើងច្រាំង នៅន័រម៉ងឌី ។
៥. លោក វិន ស្ដុន ឆឺឈីល បានលើឡើងថាព្រំដែនអឺរ៉ុបខាងលិច និងអឺរ៉ុបខាងកើតខណ្ឌចែកដោយវាំងននដែក ។
៦. សហភាពសូវៀតមានទិសដៅតែមួយគត់គឺ កសាងប្រទេសតាមទាន់សហរដ្ឋអាមេរិក ដែលជាគូបដិបក្ខធំ ប្រកបដោយគ្រោះថ្នាក់ និងឈរលំដាប់ទី ១ នៃមហាអំណាចពីភពលោក ។
៧. ក្រោយសង្រ្គាមលោកលើកទី ២ សហភាពសូវៀតបានផ្ដើមកសាងប្រទេសដោយ ពឹងផ្អែកលើការកសាងផែនការសេដ្ឋកិច្ច ដោយបានអនុវត្តផែនការ៥ឆ្នាំ លើកទី ៤ និងទី ៥ ដើម្បីស្ដារភាព យឺតយ៉ាវនៅសង្រ្គាមដែលមានការលុកលុយពីអាឡឺម៉ង ។
៨. ប្រជាជនសូវៀតបានចាត់ទុកលោកស្ដាលីនស្មើនឹង អាទិទេពមួយអង្គ ពីព្រោះ លោកបានជួយស្រោចស្រង់ប្រជាជន សូវៀតឪ្យរួចផុតពីការសម្លាប់របស់់ទាហានណាស៊ី អាឡឺម៉ង់ ។
៩. សេចក្ដីគោរពរបស់ប្រជាជនសូវៀតចំពោះលោក ស្ដាលីន ត្រូវបានគេឃើញតាមរយៈការប្ដូរឈ្មោះអគារសាធារណៈផ្លូវថ្នល់ និងសាលារៀនសុទ្ធតែឈ្មោះរបស់លោកស្ដាលីន រួមទាំងការសង់រូបសំណាក់របស់គាត់ទៀតផង នៅតាមសួនច្បារសាធារណៈ ។
១០. លោកស្ដាលីន បានពង្រីកអំណចរបស់គាត់តាមរយៈការបង្កើត ប៉ូលីស សម្ងាត់ដើម្បីបង្ក្រាមពួកប្រឆាំងចាប់ជនសង្ស័យក្នុងជួរបុគ្គលិករដ្ឋឬសមាជិកបក្សយកទៅ ដាក់គុក ឬនិរទេសខ្លួនទៅតំបន់ស៊ីបេរី ក្រោមទណ្ឌកម្មការងារជាទម្ងន់ និងមានអាកាសធាតុអាក្រក់បំផុត ។
១១. លោក ស្ដាលីនបានទទួលមរណៈភាពនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ១៩៥៣ នៅអាយុ ៧៣ ឆ្នាំ ដោយសារតែជំងឺកឈាមក្នុងខួរក្បាល ។
១២. អ្នកដែលបានឡើងកានច់អំណាចបន្ដ ស្ដាលីន គឺលោក គ្រូតឆេវ ។
១៣. ក្រោយពៅមរណៈភាពលោក ស្ដាលីន មានព្រឹត្តិការណ៍មួយចំនួនបានកើតមានឡើងដូចជា ៖