2019-04-09 20:51
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើការកសាងជញ្ជាំងក្រុងប៊ែកឡាំងបញ្ជាក់ថាដូចម្ដេច ?
២. តើការបោះឆ្នោតជាលើកដំបូងនៅអាឡឺម៉ង់ខាងលិចត្រូវបានធ្វើឡើងនៅថ្ងៃណា ខែណា ឆ្នាំណា ?
៣. ក្រោមការដឹកនាំរបស់លោកខុនរ៉ាតអាដេណូអឺ តើសេដ្ឋកិច្ចអាឡឺម៉ងខាងលិចរីកចម្រើនអ្វីខ្លះ ?
៤. តើពិភពលោកគិតថាការបែងចែកប្រទេសអាឡឺម៉ង់ជាពីរ ? ហើយពិភពលោករស់នៅយ៉ាងដូចម្ដេច ?
៥. តើជញ្ជាំងទីក្រុងប៊ែកឡាំងត្រូវបានរំលាយចេញវិញថ្ងៃណា ខែណា ឆ្នាំណា ?
៦. តើការបង្រួបបង្រួមប្រទេសអាឡឺម៉ងមានប៉ុន្មានដំណាក់កាល ?
៧. តាមរយៈសន្ធិសញ្ញាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ១៩៩០ តើបានតម្រូវឪ្យពួកសម្ព័ន្ធមិត្តទាំងអស់ត្រូវធ្វើដូចម្ដេច ?
៨. តើកងទ័ពសម្ព័ន្ធមិត្តបានដកចេញអស់ពីប្រទេសអាឡឺម៉ង់នៅឆ្នាំណា ?
៩. តើការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យតលើកត្តាអនុគ្រោះអ្វីខ្លះ ?
១០ . តើផលិតឧស្សាហកម្មនិងកសិកម្មដ៏ល្បីល្បាញរបស់អាឡឺម៉ង់ខាងលិចដែលឈានមុខគេនៅអឺរ៉ុបមានអ្វីខ្លះ ?
១១. ចូរនិយាយពីផ្នែកសិក្សាធិការនៅអាឡឺម៉ង់ខាងលិច ។
ចម្លើយ
១. ការកសាងជញ្ជាំងក្រុងប៊ែកឡាំងបញ្ជាក់ថាទ្វីបមានប្លុកពីរគឺខាងកើតនិងខាងលិចជាពិសេសវាគឺជានិមិត្តរូបនៃសង្រ្គាមដែលជម្រុញឪ្យពិភពលោកស្ថិតលើផ្លូវសង្គ្រាម ។
២. ការបោះឆ្នោតជាលើកដំបូងនៅអាឡឺម៉ងខាងលិចត្រូវបានធ្វើឡើងនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៤៩ ។
៣. ក្រោមការដឹកនាំរបស់លោក ខុនរ៉ាតអាដេណូអឺ សេដ្ឋកិច្ចអាឡឺម៉ងខាងលិចរីកចម្រើនទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចជាពិសេសគឺជាការធ្វើប្រទេសមានអធិបតេយ្យភាពឡើងវិញគឺការបំពាក់អាវុធ ។
៤. ពិភពលោកគិតថាការបែងចែកប្រទេសអាឡឺម៉ងជាពីរ គឺជាការអៀនខ្មាស់បំផុត ។ ហើយពិភពលោករស់នៅក្នុងភាពរំជើបរំជួលក្រោមព្យុះនៃសង្រ្គាមត្រជាក់អស់ជិតកន្លះសតវត្សដែលមានជញ្ជាំងក្រុងប៊ែកឡាំងជានិមិត្តរូប ។
៥. ជញ្ជាំងទីក្រុងប៊ែកឡាំងត្រូវបានរំលាយចេញវិញនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩៨៩ ។
៦. ការបង្រួបបង្រួមប្រទេសអាឡឺម៉ងមាន៣ដំណាក់កាល ។ ដំណាក់កាលនីមួយៗត្រូវបានធ្វើឡើងដូចតទៅ ៖
៧. តាមរយៈសន្និសញ្ញាថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ១៩៩០ បានតម្រូវឪ្យពួកសម្ព័ន្ធមិត្តត្រូវដកកងទ័ពចេញទាំងអស់ពីទឹកដីអាឡឺម៉ង់ដើម្បីដោះលែងប្រទេសអាឡឺម៉ង់ឪ្យសេរីភាពខាងនយោបាយពោលគឺអធិបតេយ្យភាពនិងឯករាជ្យជាតិ ។
៨. កងទ័ពសម្ព័ន្ធមិត្តបាកដកចេញអស់ពីប្រទេសអាឡឺម៉ង់នៅខែកញ្ញា ឆ្នាំ ១៩៩៤ ។
៩ . ការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យលើកត្តាអនុគ្រោះមួយចំនួនដូចជា ៖
១០. ឧស្សាហកម្មដ៏ល្បីល្បាញរបស់អាឡឺម៉ងខាងលិចដែលឈានមុខគេនៅអឺរ៉ុបមានរោងចក្រ គ្រឿងអគ្គីសនីរោងចក្រគីមី រោងចក្រស្លដែក និងរោងចក្រផលិតគ្រឿងម៉ាស៊ីនធំៗរួមទាំងផលិតផលកម្មចំនួនដូចជា ទឹកដោះសាច់ ផ្លែឈើ និងដំឡូងបារាំង ។ ១១. ផ្នែកសិក្សាធិការនៅអាឡឺម៉ង់ខាងលិចមានដូចតទៅ ៖