Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើប្រទេសអ៉ីតាលីស្ថិតនៅទីណា ? មានផ្ទៃដីប៉ុន្មាន ? លាតសន្ធឹងយ៉ាងដូចម្ដេច ?

២. តើប្រទេសអ៉ឺតាលីបានបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ? ស្ថិតនៅទីណា ?

៣. តើអ៉ីតាលីជាឈ្មោះអ្វី ? ហៅថាអ្វី ?

៤. តើទីក្រុងល្បីល្បាញជាងគេនៅអ៉ឺតាលីមានប៉ុន្មាន ? អ្វីខ្លះ ? ហើយទីក្រុងទាំងនោះមានតួនាទីដូចម្ដេច ?

៥.  តើប្រទេសអ៉ីតាលីបានទទួលឯករាជ្យពីបារាំងនៅឆ្នាំណា ? ក្នុងរាជ្យសេ្ដចអង្គណា ?

៦. តើអ៉ឺតាលីបានក្លាយជារដ្ឋផាស៊ីលចាប់ពីឆ្នាំណា ដល់ឆ្នាំណា ? ក្រោយការដឹកដោយនរណា ?

៧. តើសាធារណៈរដ្ឋអ៉ឺតាលីត្រូវបានបង្កើតឡើងនៅឆ្នាំណា ? មុននឹងប្ដូររបបមកជាសាធារណៈរដ្ឋ តើប្រទេសនេះពីមុនប្រកាន់យករបបអ្វី ?

៨. តើប្រជាជនអ៉ឺតាលីចូលចិត្តរ​ស់នៅយ៉ាងដូចម្ដេច ?

៩. តើប្រជាជនអ៉ឺតាលីភាគច្រើនគោរពសាសនាអ្វី ? ហើយភោរពពិធីអ្វីខ្លះ ?

១០. តើមានកត្តាអ្វីខ្លះដែលធ្វើឪ្យប្រទេសអ៉ឺតាលីមានភាពល្បីល្បាញខាងស្ថាបត្យកម្ម ?

១១. តើសេដ្ឋកិច្ចប្រទេសអ៉ីតាលីពឹងផ្អែកលើវិស័យអ្វីខ្លះ ?

១២. ចូរនិយាយពីផ្ទៃដីកសិកម្មនិងកសិករនៅប្រទេសអ៉ីតាលី ។

១៣. តើមានកត្ដាអ្វីខ្លះ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាក្នុងអ៉ីតាលី ?

ចម្លើយ

១. អ៉ីតាលីស្ថិតទ្វីបអឺរ៉ុបប៉ែកខាងត្បូងមានផ្ទៃដី ៣០១,២៣០ គីឡូម៉ែត្រក្រឡា ។ ប្រទេសអ៉ីតាលីលាតសន្ធឹងពីរជើងទៅត្បូងសម្បូរទៅដោយភ្នំរាបនិងវាលទំនាប ចំនួន ៣ ភាគ ៤ នៃផ្ទៃប្រទេស ។

២. ប្រទេសអ៉ឹតាលីបានបែងចែកជា ២ គឺ ៖

  • សាន់ម៉ារីណូស្ថិតនៅភាគខាងជើងប៉ែកកណ្ដាល
  • បុរីទីកង់ស្ថិតនៅកណ្ដាលទីក្រុងរ៉ូមដែលជាលំនៅរបស់សេ្ដចប៉ាបមេណាឌិចទី ១៦ ដែលជាប្រមុខសាសនាកាតូលិកនៅលើពិភពលោក ។

៣. អ៉ីតាលីជាឈ្មោះរ៉ូមុំាំងហៅថាអ៉ីតាលីយ៉ាងសំគាល់យកខាងត្បូងដែលមានន័យវាលស្មៅ ។

៤. ទីក្រុងល្បីល្បាញជាងគេនៅអ៉ីតាលីចំនួនមាន ៣ គឺ ​៖

  • ក្រុងរ៉ូម គឺជាទីក្រុងនៃចក្រភពរ៉ូមដែលមានអាយុជាង ២០០០ឆ្នាំមកហើយ
  • ទីក្រុងវើនគឺជាទីក្រុងទឹកដែលទាក់ទាញភ្ងៀវទេសចរណ៍គ្រប់ប្រទេសនៅលើពិភពលោក ។

៥. ប្រទេសអ៉ីតាលីបានទទួលឯករាជ្យពីបារាំងនៅឆ្នាំ ១៨៦១ ក្នុងរាជ្យសេ្ដចវ៉ិច ទ័រអេម៉ា នូអែលទី ២ ។

៦. អ៉ឺតាលីបានក្លាយជារដ្ឋផាស៊ីលចាប់ពីឆ្នាំ ១៩២០ ដល់ ១៩៤៣ ក្រោមការដឹកនាំដោយលោក ម៉ូសូលីនី ដែលជាដៃគូជាមួយនឹងណាស៊ីអាឡឺម៉ងក្នុងសង្រ្គាមលោកលើកទី២ ។

៧. សាធារណៈរដ្ឋអ៉ីតាលីត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦ មុននឹងប្ដូររបបមកសាធារណៈរដ្ឋប្រទេសនេះមុនប្រកាន់យករបបរាជានិយម ។

៨. ប្រជាជនអ៉ឺតាលីចូលចិត្តរស់នៅដូចតទៅ ៖

  • ២ភាគ ៣ ចូលចិត្តរស់នៅទីក្រុងហើយភាគីច្រើនស្ថិតក្នុងផ្ទះល្វែង ។
  • អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភរស់នៅក្នុងភូមិគ្រឹះមានបរិវេណធំទូលាយ ។

៩. ប្រជាជនអ៉ឺតាលីភាគច្រើនៅគោរពសាសានាគ្រឹស្ដនិកាយតូលិកពោលគីមានចំនួន ៩៥% ហើយពួកគេគោរពពិធិផ្សេងៗដូចជាការបំបួសបុណ្យសពនិងអាពាហ៍ពិពាហ៍ដើម ។

១០. កត្តដែលធ្វើឪ្យអ៉ឺតាលីមានភាពល្បីល្បាញខាងស្ថាបត្យកម្មមាន ៖

  • ជាប្រទេសរក្សាមរតកដែលបានបន្សល់ទុកពីចក្រភពរ៉ូមនិងប៊ីសង់ជាដើម ដូចព្រះវិហារសិម៉ាក់ដែលបានកសាងឡើងនៅឆ្នាំ ១០០០ នៃគ.ស នៅក្នុងទីក្រុងវើនី ។
  • ជនជាតិអ៉ីតាលីជាជនជាតិដែលមានស្មាដៃផ្ទាល់ខ្លួនដូចជាវិហារសិនពីទ័រនៅកណ្ដាលក្រុងរ៉ូមដ៏ល្បីល្បាញដែលសាងឡើងនៅឆ្នាំ ៣៣០ នៃគ.ស ដែលជាស្ថាបត្យកម្ម ដំបូងនៅមជ្ឈិមសម័យ ។

១១. សេដ្ឋកិច្ចប្រទេសអ៉ីតាលីពឹងផ្អែកលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ។

១២. នៅប្រទេសអ៉ីតាលី ផ្ទៃដីកសិកម្មមានចំនួន ៤០% កសិករ មានដីកសិដ្ឋានតូចៗប៉ុន្ដែ មិនលើសពីពី ៥ ហិចតា ។ ដីកសិកម្មមានលក្ខណៈទំនើប ប៉ុន្ដែកសិករនៅភាគលខាងត្បូងមានជីវភាពមិនទាន់ល្អ ។

១៣. កត្តាដែលបានទាក់ទាញភ្ងៀវទេសចរណ៍ឪ្យចូលមកទស្សនានៅអ៉ីតាលីមានដូចជា ៖

  • មរតកធម្មជាតិពីឆ្នេរខ្សាច់ភ្លឺផ្លេក លាតសន្ធឹងនៅក្រោមព្រះអាទិត្យនារដូវក្ដៅជាច្រើនកន្លែង ។
  • មរតកដំណែលវប្បធម៌ពីចក្រភពរ៉ូមដូចជាព្រះវិហារសិនម៉ាក់វិហារសិនពីទ័រជាដើម
  • មានសារមន្ទីរដែលមានឈ្មោះល្បីល្បាញក្នុងពិភពលោកស្ថិតក្នុងទីក្រុងប្រវត្តិសាស្រ្ដ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login