2019-04-09 20:47
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើអាឡឺម៉ង់បានប្រកាសចុះចាញ់សង្រ្គាមនៅថ្ងៃណា ខែណា ឆ្នាំណា ?
២. តើយ៉ាល់តាជាទីក្រុងរបស់ប្រទេសណា ? ហើយសន្និសិទក្រុងយ៉ាល់តាត្រូវបានបង្កើតឡើងដើម្បីអ្វី ? សន្និសិទនេះធ្វើឡើងដោយប្រទេសណាខ្លះ ?
៣. ក្រោយសង្រ្គាមលកលើកទី ២ តើប្រទេសអាឡឺម៉ងបានបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ? គ្រប់គ្រងដោយប្រទេសណាខ្លះ ?
៤. តើអាឡឺម៉ង់ខាងលិចនិងអាឡឺម៉ងខាងកើតប្រកាន់យករបបនយោបាយដូចម្ដេច ? មានរដ្ឋធានីឈ្មោះអ្វីខ្លះ ?
៥. ផែនការម៉ាសាល់របស់សហរដ្ឋអាមេរិកគឺដើម្បីស្ដារទ្វីបអឺរ៉ុបឡើងវិញចំពោះសហភាពសូវៀតវិញ តើពេញចិត្តផែនការនេះដែរទេ ? ហេតុអ្វី ?
៦. ដើម្បីផ្គត់ផ្គង់ប៊ែកឡាំងខាងលិច តើក្រុមសម្ព័ន្ធមិត្តបានធ្វើដូចម្ដេច ? នៅថ្ងៃណាខែណាឆ្នាំណា ?
៧. តើផ្លូវទៅប៊ែកឡាំងខាចលិចត្រូវបានបិទនៅឆ្នាំណា ? ហើយត្រូវបានបើកឡើងវិញនៅឆ្នាំណា ?
៨. តើរដ្ឋាភិបាលអាឡឺម៉ងត្រូវបានបង្កើតឡើងនៅឆ្នាំណា ? តាមរយៈសនិ្នសិទអ្វី ?
៩. តើសាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ឬអាឡឺម៉ងខាងកើតត្រូវបានបង្កើតឡើងនៅថ្ងៃណា ខែណា ឆ្នាំ ?
១០. តើកំពែងក្រុងប៊ែងឡាំងត្រូវបានកសាងឡើងនៅថ្ងៃណា ខែណា ឆ្នាំណា ? ដោយប្រទេសណា ? កំពែងនេះមានបណ្ដោយប៉ុន្មាន ?
ចម្លើយ
១. អាឡឺម៉ងបានប្រកាសចុះចាញ់សង្រ្គាមនៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ១៩៤៥ ។
២. យ៉ាល់តាជាទីក្រុងរបស់សហភាពសូវៀតហើយសន្និសិទក្រុងយ៉ាល់តា ត្រូវបានបង្កើតឡើងដើម្បីកំណត់វាសនាប្រទេសអាឡឺម៉ងក្រោយសង្រ្គាមលោក លើកទី ២ និងផ្ដាច់ សរសៃឈាមប្រទេសនេះកុំឪ្យមានឪកាសបង្កសង្គ្រាមលើពិភពលោកជាថ្មីទៀត ។ សន្និសិទនេះធ្វើឡើងដោយប្រទេសអង់គ្លេសសហភាពសូវៀតនិងសហរដ្ឋអាមេរិក ។
៣. ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសអាឡឺម៉ងបានបែងចែកជា ២ ផ្នែកគឺ អាឡឺម៉ង់ ខាងលិចនិងអាឡឺម៉ង់ខាងកើត ។ គ្រប់គ្រងដោយ ៖
៤. អាឡឺម៉ង់ខាងលិចប្រកាន់យករបបនយោបាយ ៖
៥. ផែនការម៉ាសាល់របស់សហរដ្ឋអាមេរិកគឺ ដើម្បីស្ដារទ្វីអឺរ៉ុបឡើងវិញចំពោះសហភាពសូវៀតវិញគឺមិនពេញចិត្តនឹងផែនការនេះទេ ។ ពីព្រោះសហភាពសូវៀតវិញគឺមិនពេញចិត្តនឹងផែនការនេះមានទិសដៅទប់ស្ដាត់ការរីសាយចលនាកុំមុយនីស្ដនៅតាមប្រទេសលោកខាងលិចមួយចំនួនក្រោយសង្រ្គាម ។
៦. ដើម្បីផ្គត់ផ្គង់ប៊ែកឡាំងខាងលិច តើក្រុមសម្ព័ន្ធមិត្តបានប្រើយន្ដហោះ ៣៨០ គ្រឿងដើម្បីស្បៀងនិងគ្រឿងផ្គត់ផ្គង់ចំនួន ១៥០០០០០ តោនសម្រាប់ ផ្គត់ផ្គង់ប៊ែកឡាំងខាងលិចតាមស្ពានអាកាស ។
៧. ផ្លូវទៅប៊ែកឡាំងខាងលិចត្រូវបានបិទនៅឆ្នាំ ១៩៤៨ ហើយត្រូវបើកឡើងវិញនៅឆ្នាំ ១៩៤៩ ។
៨. រដ្ឋាភិបាលអាឡឺម៉ងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ តាមរយៈសន្និសិទទីក្រុងវ៉ា ស៊ីនតោន ។
៩. សាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ងឬអាឡឺម៉ងខាងកើតត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ១៩៤៩ ។
១០. កំពែងក្រុងប៊ែកឡាំងត្រូវបានកសាងឡើងនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ១៩៦១ ដោយសហភាពសូវៀតហើយកំពែងនេះមានបណ្ដោយ ៤២ គម ។