Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


លើលោកសន្ធឹងវាសយើងនេះមនុស្សម្នាក់រមែងតែងតែមានមុខរបរវិជ្ជាជីវៈរៀងៗខ្លួន ។ ហើយមុខរបរទាំងនោះវាទទួលបានជោគជ័យ ឬបរាជ័យវាអាស្រ័យដោយមនសិការរបសឪ់មនុស្សម្នាក់ៗ ។ អាស្រ័យដូចនេះហើយ ទើបមាមនមតិមួយពោលថា មនសិការវិជ្ជាជីវៈជាកត្តាកំណត់ជោគជ័យក្នុងការប្រកបមុខរបរអ្វីមួ​យ ។ តើពំនោលខាងលើនេះ មានអត្ថន័យដូចម្តេច ? តើខ្លឹមសារអ្វីខ្លះ ដែលធ្វើឲ្យយើងទទួលជោគជ័យនៃមុខរបរជាគ្រូបង្រៀន ?

                   ដើម្បីងាយស្រួលក្នុងការបកស្រាយបញ្ហាខាងលើនេះ ជាបឋមយើងត្រូវយល់ន័យនៃពាក្យមួយចំនួនដូចជា មនសិការវិជ្ជាជិវៈ ។ មនសិការវិជ្ជាជីវៈ ការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវភ្ញាក់រលឹកកម្រិតខ្ពស់ ។ ឬវិជ្ជាជីវៈ ជាកត្តាកំណត់ជោគជ័យដល់ការប្រកបមុខរបរអ្វីមួយ ។ ដូចនេះពំនោលខាងលើមានន័យថា​ការដែលយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់មានសមត្ថភាព បទពិសោធន៍ ឧបនិស្ស័យ ស្រឡាញ់ ការងារ ការភ្ញាក់រលឹក ការជម្រុញ ទឹកចិត្ត នឹកមមៃទៅរកការងារដែលខ្លួនបានធ្វើនឹងត្រូវធ្វើជាកត្តាកំណត់ជោគជ័យដល់់ការប្រកបមុខរបរអ្វីមួយ ។

                   យើងសង្កេតឃើញថា នៅក្នុងសង្គមមានមុខរបរយ៉ាងច្រើនដូចជា កសិករ មេធាវី ចៅក្រម វិស្វករ នគរបាល ទាហាន និងគ្រូបង្រៀន ជាំដើម ។ ចំពោះកសិករដោយខិតខំធ្វើស្រែ ចម្ការ ដាំដុះ ដោយមានចិត្តស្រឡាញ់ តស៊ូយ៉ាងមុះមុតបំពេញកាតព្វកិច្ច ករណីកិច្ច មើលថែស្មៅ ដាក់ទឹក បាចដី បាញ់ថ្នាំសង្កូវយ៉ាងជាប់លាប់ ម្យ៉ាងទៀតគាត់ពោរពេញដោយបទពិសោធន៍សេចក្តីតស៊ីព្យាយាមគ្រប់ភារកិច្ចលំបាក មានគំនិតខ្នៃប្រឌិត ដោយរិះរកគ្រប់មធ្យោបាយមានទំនួលខុសត្រូវ ទៀងទាត់ពេលវេលា មានគម្រោងផែនការច្បាស់លាស់ និងមានជំនឿជាក់លើខ្លួនឯងបាន ធ្វើឲ្យគាត់ទទួលបានជោគជ័យផលល្អ លើមុខរបររបស់គាត់ជាកសិករ គឺគាត់ទទួលបានទិន្នផលជាទីគាប់ចិត្ត ។ ឧទាហរណ៍ៈ  កសិករនៅក្នុងប្រទេសកម្ពុជានាសម័យបច្ចុប្បន្នបានបង្កបង្កើនផលរហូតដល់ពីរ ឬបីដងក្នុងមួយឆ្នាំស្របជាមួយគ្នានេះវាក៏ហុចមកវិញនូវទិន្នផលយ៉ាងជាទីគាប់ចិត្តកសិករមានភាពសម្បូរសប្បាយបរិបូណ៍ស្បៀងអាហារ ។

                   ​​​​ដូច្នេះតាមការបកស្រាយចំណុចសំខាន់ៗខាងលើនេះ បានបញ្ជាក់ថាមនសិការជាកត្តាកំណត់ជោគជ័យប្រាកដមែន ។

                   ឥឡូវយើងក្រលេកមើលខ្លឹមសារសំខាន់ៗដែលនាំឲ្យទទួលបានជោគជ័យកក្នុងមុខរបរជាគ្រូបង្រៀនវិញម្តង ។ យើងបានសង្កេតឃើញថា មនសិការវិជ្ជាជិវៈជាកត្តា​កំណត់ជោគជ័យដល់ការប្រកបមុខរបរនីមួយៗ ជាក់ស្តែងមុខរបរគ្រូបង្រៀនតែម្តង ។ គ្រូបង្រៀនជាមនុស្សស្រឡាញ់ពេញចិត្តមុខងារជាគ្រូបង្រៀន មានទឹកចិត្តស្រឡាញ់រាបអានសិស្ស កុមារដូចជាកូនរបស់ខ្លួនបង្កើតស្រឡាញ់រាបអានមិត្តរួមអាជីពធ្វើការជាមួយគ្នា និងមនុស្សទូទៅ ។ គ្រូបង្រៀនជាអ្នកគោរពពេលវេលា មានវិន័យមិនខ្លាចនឿយហត់ និងខិតខំសិក្សាស្រាវជ្រាវជានិច្ចលើចំណេះដឹងទូទៅ និងជំនាញរបស់ខ្លួនជានិច្ច ។ បំពេញភារកិច្ច ជាគ្រូបង្រៀនបានយ៉ាងល្អគឺ ចូលរួមក្នុងការអភិវឌ្ឍន៍ធនធានមនុស្សចេះគិតចេះពិចារណាមានសម្ភារៈឧបទេស មានកិច្ចតែងការបង្រៀនគ្រោងសំណួរ ខ្លឹមសារ កែកិច្ចសិស្ស ។ ជាងនេះទៅទៀត គ្រូបង្រៀនមានអាកប្បកិរិយា ពាក្យសម្តី្ទន់ភ្លន់ សមរម្យមិនប្រព្រឹត្តអបាយមុខនិងគ្រប់ឲឥរិយាបថដេក ដើរ ឈរ អង្គុយ ជាគម្រូដល់មហាជនគ្រប់រូប  ។ មិនតែប៉ុណ្ណោះគ្រូបង្រៀនមានស្មារតីយុត្តិធម៌ សាមគ្គីផ្ទៃក្នុងទំនាក់ទំនងយ៉ាំងល្អជាមួយសិស្ស ព្រមទាំងណែនាំសិស្សចេះពីរបៀបសិក្សាស្រាវជ្រាវនិងបទពិសោធន៍ល្អៗក្នុងការរៀនសូត្រដែលខ្លួនបានឆ្លងកាត់ ។ គ្រូបង្រៀនមានការតាមដានការសិក្សារបស់សិស្ស  ណែនាំសិស្សឲ្យបានសិក្សាល្អ និងចូលរួមរាល់សកម្ម ភាពរបស់សាលា ហើយបានផ្សារភ្ជាប់សកម្មភាពបង្រៀននិងរៀនរបស់ខ្លួនទៅនឹងស្ថានភាពជាក់ស្តែងរបស់សង្គម ។

                   សរុបមក ឆ្លងតាមការបកស្រាយពន្យល់ខាងលើមក បានធ្វើឲ្យយើងយល់កាន់តែច្បាស់ថារាល់មុខរបរទាំងពួងត្រួវតែពឹងផ្អែកជានិច្ចលើមនសិការដែលជាកត្តាកំណត់ជោគជ័យ ។

                   ក្រោយពីធ្វើការបកស្រាយពន្យល់ខាងលើ បានឲ្យយើងដឹងបានថាពំនោលខាងលើពិតជាត្រឹមត្រូវ និងមានអត្ថន័យល្អណាស់ក្នុងការបណ្តុះស្មារតីដល់ជនគ្រប់រូបក្នុងការប្រកបមុខរបរអ្វីមួយ ដូចនេះក្នុងនាមយើងជាអ្នកសិក្សាស្រាវជ្រាវមួយរូប ដើម្បីឲ្យបានសម្រេចជោគជ័យក្នុងការងារមុខរបររបស់ខ្លួនបានល្អ លុះត្រាតែមានមនសិការវិជ្ជាជិវៈជាពិសេសមុខរបរជាគ្រូបង្រៀន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login