Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងការរស់នៅរបស់មនុស្សក្នុងសង្គមតម្រូវឲ្យមនុស្សស្វែងរកគោលការណ៍អ្វីមួយសម្រាប់ការអនុវត្ត ឲ្យបានប្រសើរជាមួយមនុស្សផងគ្នាក្នុងសង្គម ។ ខ្លះបង្កើតទំនៀមទម្លាប់ ខ្លះបង្កើតជំនឿ ខ្លះស្វែងរកសាសនាជាបង្អែក ក្នុងគោលបំណងដើម្បីរៀបចំការរស់នៅឲ្យបានប្រសើរ មានន័យថាការស្វែងរកសីលធម៌នេះឯង ។ តើសីលធម៌មានន៏យដូចម្តេច ? ហើយមនុស្សត្រូវមានសីលធម៌អ្វីខ្លះ ?

                   សីលធម៌ គឺជាក្បួនច្បាប់ជាគន្លងដ៏ល្អសម្រាប់អប់រំទូន្មានមនុស្សឲ្យដើរទៅរកផ្លូវល្អ និងចៀសវាងនូវផ្លូវអាក្រក់សម្រាប់ការរស់នៅ  ។ ឬសីលធម៌គឺជាអ្វីៗ ដែលល្អអប់រំតាមផ្លូវចិត្តឲ្យបានប្រសើរ ។

                   ក្នុងការរស់នៅសីលធម៌មានច្រើនយ៉ាងគឺ សីលធម៌ផ្ទាល់ខ្លួន សីលធម៌ក្នុងគ្រួសារ សីលធម៌ក្នុងវិជ្ជាជីវៈ សីលធម៌ក្នុងសង្គម និងសីលធម៌ក្នុងពិភពលោក ។

ក. សីលធម៌ផ្ទាល់ខ្លួន

  • ដឹងខុសដឹងត្រូវ
  • ស្គាល់ល្អស្គាល់អាក្រក់
  • ទទួលខុសចំពោះទង្វើរបស់ខ្លួន
  • មិនលើកតម្កើងខ្លួន ក្លាហានក្នុងផ្លូវត្រូវ
  • ការតាំងខ្លួនជាម្ចាស់ចិត្តលើខ្លួន
  • ការនិយាយត្រឹមត្រូវដោយមិនកុហក ញុះញុងទ្រគោះបោះបោកតិះដៀលអ្នកដទៃ
  • វៀចាកអំពើអបាយមុខ

ខ. សីលធម៌ក្នុងគ្រួសារ

  • ឪពុកម្តាយចិញ្ចឹមកូនដោយពុំនឹកគិតពីការតបស្នងគុណមកវិញទេ
  • ឪពុកម្តាយស្រឡាញ់កូនស្មើៗគ្នា
  • ឪពុកម្តាយអប់រំកូនឲ្យក្លាយជាពលរដ្ឋល្អ
  • ឪពុកម្តាយធ្វើឲ្យកូនមានភាពសុខដុមក្នុងគ្រួសារ
  • កូនស្រឡាញ់ស្តាប់ដំបូន្មានឪពុកម្តាយ
  • រៀបចំគ្រឿងឧបភោគ បរិភោគដល់លោកទាំងពីរ និងថែរក្សាសុខភាពលោកទាំងពីរ

គ. សីលធម៌ក្នុងវិជ្ជាជិវៈ

  • មានមនសិការការងារ មានសមត្ថភាព បទពិសោធន៍ ឧបនិស្ស័យ ស្រឡាញ់ការងារ ការភ្ញាក់រលឹក ការជម្រុញទឹកចិត្ត នឹកមមៃទៅរកការងារដែលខ្លូនបានធ្វើនិងត្រូវធ្វើ
  • ការប្រកបការងារតាមសមត្ថភាព
  • ការប្រកបរបរសុចរិត មិនលួចប្លន់ ភូតភរបោកប្រាស់ កេងចំណេញគេ
  • អ្នកមានអំណាចមិនរំលោភអ្នកគ្មានអំណាច
  • ការធ្វើការឲ្យស្របនឹងកម្លាំង សមត្ថភាព និងស្របច្បាប់សង្គម

ឃ. សីលធម៌ក្នុងសង្គម

  • ការរួបរួមសាមគ្គីគ្នា
  • មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន
  • ត្រូវចេះគោរព និងឲ្យតម្លៃអ្នកដទៃ
  • ស្រឡាញ់យុត្តិធម៌
  • រាប់អានមនុស្សទូទៅ
  • ស្គាល់ទុកវេទនារបស់អ្នកដទៃ
  • មិនឈ្លានពានអ្នកដទៃ
  • គ្មានការរើសអើងវណ្ណៈ និងមិនប្រកាន់ពូជសាសន៍ ។ល។

ង. សីលធម៌ក្នុងពិភពលោក

  • ការរួមរស់ដោយសន្តិភាពជាមួយប្រទេសដទៃ
  • មានទំនាក់ទំនងល្អក្នុងបណ្តាប្រទេសនានាលើសកលលោក

                   ឆ្លងតាមការបកសស្រាយខាងលើ យើងសង្កេតឃើញថាសីលធម៌នីមួយៗសុទ្ធតែមានតម្លៃ ល្អបម្រើដល់ការអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

                   សីលធម៌កតែងតែផ្តល់នូវការអប់រំល្អៗ មិនថាសីលធម៌ផ្ទាល់ខ្លួនក្តីសីលធម៌ក្នុងគ្រួសារក្តី សីលធម៌ក្នុងវិជ្ជាជីវៈក្តី សីលធម៌ក្នុងសេចក្តីនិងសីលធម៌ក្នុងពិភពលោកក្តី ។ ប្រទេសណាសម្បូរដោយសីលធម៌ គឺជាប្រទេសដែលមានការអប់រំប្រជាពលរដ្ឋក៏ប្រពៃព្រោះការចេះដឹងឯកឯងពុំគ្រប់គ្រាន់ទេ គឹត្រូវកាអប់រំផងទៀតទើបគេចាត់ទុកថាប្រទេសមានអរិយធម៌ខ្ពង់ខ្ពស់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login