បញ្ញាខ្សោយ គឺសំដៅទៅលើសមត្ថភាពបំពេញមុខងាររបស់ខួរក្បាលមានកម្រិតដែលសម្តែងចេញឡើងដោយសារសមត្ថភាពគតិតរបស់ខួរក្បាលស្ថិតនៅក្រោមកម្រិតមធ្យម ហើយក្នុងពេលនេះបំណិនក្នុងការសម្របខ្លួនទៅនឹងបរិយាកាសសង្គម ចំនួនពីរឬលើសពីពីរមានកម្រិត ។
អ្នកមានបញ្ញាខ្សោយមានបញ្ហាក្នុងដំណើរការៀនរួមមាន ៖
- ការយកចិត្តទុកដាក់ៈ បុគ្គលដែលមានបញ្ញាខ្សោយ តែងមានការពិបាកយល់ពីអ្វីមួយឲ្យច្បាស់លាស់ជាងអ្វីទៀតខ្លាំងណាស់ និងពិបាកផ្ចង់ស្មារតីយកចិត្តទុកដាក់ចំពោះការពន្យល់ណែនាំដែលពាក់ព័ន្ធនិងស្ថានភាពសង្គម និងពិបាកក្នុងការចូលរួមដែលមានការណែនាំច្រើនពេកហើយខុសៗគ្នាពេលតែមួយ
- ការចង់ចាំៈ បុគ្គលដែលមានបញ្ញាខ្សោយ មានបញ្ញាខ្សោយមានបញ្ហាក្នុងការចងចាំជាពិសេសមានការចង់ចាំតែរយៈពេលខ្លីតែប៉ុណ្ណោះ ។ ការចង់ចាំក្នុងរយៈពេលខ្លី វាប្រហាក់បប្រហែលនឹងការដឹងដែរ ។ ហើយសមត្ថភាពមានដែនកំណត់ ។ ការចង់ចាំក្នុងេយៈពេលខ្លី ដើរតួសំខាន់ក្នុងការរេរាំ និងការភ្លេចនូវ ព័ត៌មានខ្លី
- ការសិក្សាទូទៅៈ គឺសំដៅទៅលើសមត្ថភាព ក្នុងការយកចំណេះដឹងពីស្ថានភាពសិក្សាមួយ ទៅប្រើប្រាស់ក្នុងស្ថានភាពសិក្សាមួយទៀត ។ បុគ្គលដែលមានបញ្ញាខ្សោយមានការពិបាកក្នុងការយកចំណេះដឹង និងបំណិនផ្សេងៗដែលមានស្រាប់ ទៅផ្សារភ្ជាប់ជាមួយចំណេះដឹងថ្មី
- ការលើកទឹកចិត្តៈ បុគ្គលដែលមានបញ្ញាខ្សោយអាចមានសន្ទុះផ្លូវចិត្តទាប អាចបណ្តាលមកពីលទ្ធផលនៃការទទួលបរាជ័យជាញឹកញាប់ ។ ការទទួលបរាជ័យផ្ទួនៗនាំឲ្យសេចក្តីប៉ង់ប្រាថ្នា ធ្លាក់ចុះដូចជា កំណត់គោលដៅ ទាបៗលែងមានចិត្តជួយគ្នា និងងាកទិសដៅរកមនុស្សខាងក្រៅ ឬស្វែងរកការណែនាំពីអ្នកឯទៀត ។