ព្រៃឈើត្រូវបានគេចាត់ទុក ជាសម្បត្តិធម្មជាតិដ៏មានតម្លៃវិសេសវិសាលសម្រាប់មនុស្សនិងសត្វ ។ ហើយវាមានប្រយោជន៍យ៉ាងច្រើនចំពោះមនុស្សនិងសត្វដូចជា៖
- ជាជម្រក
- គ្រឿងសម្រាប់សាងសង់លំនៅស្ថាន
- គ្រឿងប្រើប្រាស់គ្រប់ប្រភេទ
- ជាប្រភពអាហារដ៏សំខាន់
- ទាក់ទាញភ្លៀង
- ការពារខ្យល់ព្យុះ
- ទប់ទល់នឹងសំណឹកដី
- ជាម្លប់ និងបរិស្ថានដោយធម្មជាតិដ៏ប្រសើរ ។ល។
ដើម្បីរួមចំណែកការពារព្រៃឈើយើងត្រូវធ្វើដូចខាងក្រោម៖
- មិនកាប់បំផ្លាញព្រៃឈើខុសច្បាប់
- ត្រូវខិតខំដាំដើមឈើជាបន្ត
- ត្រូវការពារមិនឲ្យអ្នកដទៃមកកាប់បំផ្លាញ
- ត្រូវការពារមិនឲ្យភ្លើងឆេះព្រៃ
- បង្កើតជាពាក្យស្លោកការពារព្រៃឈើផ្សេងៗ
- បន្តការថែរក្សាព្រៃឈើដែលមានមកហើយ
- មិនត្រូវបំផ្លាញព្រៃឈើគ្រប់ប្រភេទ ។