Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រៅអំពីសំការសូត្រ នៅមានរឿងមួយទៀត ហៅថា អានិសង្ឃវាលុកចេតិយ ។ រឿងនេះបានបង្ហាញពីអានិសង្ឃជាច្រើននៃការសាងវាលុកចេតិយ ហើយព្រះភិក្ខុតែងតែយករឿង នេះមកទេសនានៅពេលវេលា នៃការឆ្លងវាលុកចេតិយនេះឯង ។ និទានរឿងពីព្រះពោធិសត្វដូចតទៅ ៖

ដំណាលពីព្រះពោធិសត្វ នាមបារិក ជាឈ្មួញសំពៅ ។ នាសម័យនោះបារិកបានបើកសំពៅទៅធ្វើជំនួញ ក៏បានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ្ជករដែលទៅជួញជាមួយគ្នា បើកសំពៅឆៀងចូលទៅចត ជិតផ្នូកខ្សាច់នោះ ហើយនាំគ្នាគជាវាលុកចេតិយ ឧទ្ទិសជាតំណាងចូឡាមណីចេតិយ ដែលបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធពីបុរាណ និងប្រតិស្ថានទៅឋានត្រៃត្រឹង្សទេវលោកពួកពាណិជ្ជករ ទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ៣ជុំ ហើយនាំគ្នាចុះទៅសំពៅបើកចេញទៅជួយតទៅទៀត ។

បារិកពោធិសត្វ និងពួកឈ្មួញអំបាលនោះ ពេលចាកលោកទៅហើយបានទៅកើតជាទេវបុត្រ នៅឋានសួគ៌ជាច្រើនជាតិ ។ លុះច្យុតពីឋានសួគ៌មកកើតក្នុងមនុស្សលោក បានជាស្តេចចក្រពត្តិ និងជាស្តេចឯករាជ្យជាច្រើនជាតិ ។ ក្នុងទីបំផុត បារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធ ដោយសារអំណាច ផលានិសង្ឃ ដែលបានសាងវាលុកចេតិយនេះឯង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login