Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទំនៀមនៃការធ្វើវាលុកចេតិយនេះ ដោយមានគំនិតយល់ថាការធ្វើវាលុកចេតិយនេះ ដើម្បីឧទ្ទិសថ្វាយជាតំណាង ព្រះចូឡា មណីយចេតិយដែលពពួកទេវតា សាងបញ្ចុះព្រះកេសាធាតុ និងព្រះទាឋធាតុ (ព្រះចង្កូមកែវ) នៅឋានត្រៃត្រឹង្សសួគ៌ ដោយមានអារម្មណ៌សម្គាល់ថា មានផលានិសង្ឃច្រើនណាស់ ដូចបាលីសម្តែងក្នុងមហាសំការសូត្រ និងរឿងវាលុកចេតិយ ។

ក. មហាសំភារសូត្រ

សំដែងពីអានិសង្ឃ នៃការសាងវាលុកចេតិយ អានិសង្ឃផ្ងួតទឹកមាតាបិតា គ្រូឧបជ្ឃាយ៍ លោកអាចារ្យ អានិស្ឃ ស្រង់ទឹកព្រះអានិសង្ឃលែងសត្វ ក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរនេះឯង ។ ព្រះសាស្តាទ្រង់សំដែងប្រារព្ធនឹងព្រះបាទបរសេនទិកោសលថា នាសម័យថ្ងៃមួយ សម្តេចព្រះបរមសាស្តា គង់នៅវត្តជេតពន ក្នុងនគរសាវត្ថី ។ គ្រានោះមានសង្ក្រានដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី វេលារសៀល ព្រះបាទបសេនទិកោសល ព្រមដោយមានព្រះរាជបរិពារ ស្តេចព្រះរាជដំណើរទៅឯមាត់ស្ទឹង ទ្រង់ឱ្យជម្រះទីមួយឱ្យស្អាត ហើយឱ្យធ្វើរបាំង បិទបាំងដោយ វាំងនន និងតែងអាសនសម្រាប់ព្រះពុទ្ធជាម្ចាស់ និងព្រះសាវកទាំងឡាយនៅក្នុងបារាំងស្រេចហើយ ទ្រង់ឱ្យមនុស្សនៅចាំរក្សាស្តេចត្រឡប់ចូលព្រះរាជវាំងវិញ ។ លុះព្រឹកឡើង ស្តេចព្រមដោយព្រះរាជបរិវា ទៅគាល់ព្រះដ៏មានព្រះភាគ ក្រាបទូលថា ៖

បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គសង្រ្គោះដល់ខ្ញុំព្រះអង្គដ្បិតវេលានេះ ជាឳកាសចូលឆ្នាំថ្មី ខ្ញុំព្រះអង្គសូមនិមន្តព្រះ ដ៏មានព្រះភាគព្រមទាំងសាវកទៅស្រង់ទឹក ។ ព្រះដ៏មានព្រះ ភាគទ្រង់ទទួលព្រះរាជនិមន្តហើយព្រះរាជាក៏ចូលនិមន្តព្រះសាស្តា ព្រទាំងព្រះសាវកទៅឆ្នេរស្ទឹង លុះស្រង់រួចហើយទ្រង់និមន្តឱ្យទៅគង់ក្នុងបារាំហើយស្តេចទ្រង់ប្រគេនចង្ហាន់ដល់ភិក្ខុសង្ឃមានព្រះពុទ្ធអង្គជាប្រធាន ។ កាលព្រះសាស្តាធ្វើភត្តកិច្ច ហើយព្រះរាជា ព្រមទាំងមហាជន បានបរិច្ចាកទានយ៉ាងធំ និងទ្រង់រក្សាសីល៥ ទ្រង់ព្រះសណ្តាប់ធម៌ទេសនាថែមទៀត ។ ព្រះរាជាទ្រង់ក្របទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏ចម្រើន កាលព្រះអង្គបរិនិព្វានទៅហើយ ដល់រដូវសង្ក្រានចូលឆ្នាំថ្មីម្តងៗនោះ តើខ្ញុំព្រះអង្គគួរគប្បីនឹងបំពេញកុសលអ្វី ? ព្រះអង្គត្រាស់តបថា​ កាលព្រះតថាគតបរិនិព្វានទៅហើយក្នុងឳកាសដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីនោះចូលទ្រង់សាងវាលុកចេតិយ នៅឆ្នេរស្ទឹង ទន្លេ ហើយនាំយកគ្រឿងសក្ការៈ មានទៀន ធូបគ្រឿងក្រអូប និងផ្កាជាដើម មកបូជាចុះ ។ ព្រះរាជាក្រាបសួរទៀតថា បពិត្រព្រះអង្គលុះបុគ្គល អ្នកសាងកុសល្យដូចជាការសាងវាលុកចេតិយក្តី សាងសីមាក្តី ដាំដើមពោធិព្រឹក្សក្តី សាងព្រះវិហារក្តី តើនឹងមានផលានិសង្ឃដូចម្តេចដែរ ? ព្រះដ៏មានព្រដ៏មានព្រះភាគត្រាស់ថា ម្តេចទ្រង់ត្រាស់ ដូចនោះបុគ្គលនីមួយៗ ទោះជាស្ត្រីក្តី ជាបុរសក្តី ជាព្រាហ្មណ៍ក្តី ជាគហបតីក្តី ជាវេស្សៈក្តីជាសូទ្រៈក្តីជាក្សត្រក្តី ជាភិក្ខុក្តី ជាអ្នកទុរគត៌ក្តី ជាអ្នកស្តុកស្តម្ភក្តី ជាបណ្ឌិតក្តី ជាពាលក្តី បានសាងវាលុកចេតិយក្តី សាងសីមាក្តី ដាំដើមពោធិព្រឹក្សក្តី កសាងព្រះវិហារក្តី ឬយកដីក្សាច់ទៅរោយរាយនៅទីលានព្រះចេតិយក្តីបុគ្គលអម្បាលនោះនឹងបានអានិសង្ឃទាំងអស់ដោយ បានប្រាសាទកែវនៅជាផលានិសង្ឃ ។ ព្រះរាជក្រាបទូលសួរតទៅទៀតថាបពិត្រព្រះដ៏ភាគជនទាំងឡាយដែលនាំគ្រឿងឧបករណ៍សម្រាប់បូជា មកបូជានិងដោះលែងសត្វតិរច្ឆានទាំងឡាយ មានម្រឹក ត្រី អណ្តើក ជាដើមនិងរក្សាបញ្ចសីលនោះតើបានផលានិសង្ឃយ៉ាងដូចម្តេច ? ព្រះអង្គបានត្រាស់តបថា បុគ្គលនីមួយៗដែលដែលបានដោះលែងសត្វដែលត្រូវមានទុក្ខជិតស្លាប់ ត្រលប់ឱ្យបានសុខវិញ ឬរក្សាបញ្ចសីលក្តីឬបាននាំយកគ្រឿងឧបករណ៍មានបាយ ទឹក សំពត់ ប្រទីប ទៀន ធូបគ្រឿងក្រអូបនិងផ្កាជាដើមទៅបូជា​ វាលុកចេតិយបុគ្គលអម្បាលនោះរមែងបានអានិសង្ឃច្រើន ។ ចំណែកឯអ្នកដែលផ្ងូតទឹក ឱ្យមាតាបិតាក្តី ឱ្យគ្រូឧបជ្ឈាយ៍ក្តី បានរក្សាសីលក្តី បានឱ្យទានក្តី បានអុជប្រទីលបព្វដ៏អាកាសក្តី បានជីកស្រះ សង់ស្ពានក្តី បានធ្វើផ្លូវថ្នល់ក្តី បានធ្វើទង់ឆ័ត្របូជាក្តី ឬការធ្វើទាន ជាបាយទឹកប្រាក់ ជានំក្តី ទេវតាទាំង៤ បានកត់ត្រាឈ្មោះអ្នកទាំងទុក និងផែនមាសហោង ។ តែប្រសិនបើអស់អ្នកណា ដែលមិនស្គាល់ធ្វើបុណ្យកុសលមិនស្គាល់គុណនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ប្រព្រឹត្តតែអំពើបាបមានការសម្លាប់សត្វជាដើម ។ ព្រះចតុរាបាលនឹង កត់ឈ្មោះអ្នកទាំងនោះ ទុកនឹងស្បែកឆ្កែហោង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login