Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការដាល់អំបុកនេះវាមានលក្ខណៈជាទស្សនីយភាពមួយជាទម្រង់សិល្បៈមួយគួរឱ្យចាប់អារម្មណ៍ និងគួរឱ្យចង់ទស្សនាដែលត្រូវបានធ្វើការពិពណ៌នាដូចខាងក្រោម ។ ប៉ុន្មានថ្ងៃមុនពិធីមហាអំបុក អាចារ្យវត្តនិងចាស់ព្រឹទ្ធាចារ្យ ក្នុងស្រុកមានការងារយ៉ាងមមាញឹក ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ ។ គេត្រូវចាត់តាំងអ្នកដាល់ ដោយមានកម្លាំងត្រៀម ជំនួយចំនួន៤ ឬ៥នាក់ អ្នកលីងដែលអាចមាន២ ឬ៣នាក់​ក្នុងមួយក្រុម​​ ។ គេចាត់តាំងអ្នកដើរប្រមូល ត្បាល់ អង្រែ ដើរ រកអំបែង ធ្វើឈើឆ្កៀសត្រៀមទុកជាមុនស្រេច ។ ធម្មតាបុណ្យមហាអំបុកគេត្រូវមានត្បាល់ពី៣០ ទៅ៥០ ដើម្បីញុំាង ពិធីនេះឱ្យមានភាពឧឡារិក ។ ដូច្នេះគេក៏ត្រូវតែមនុស្សពី៣០ ទៅ៥០ ក្រុមដែរ ដើម្បីចូលរួមពិធីនេះ ។ នៅថ្ងៃបុណ្យសម្ភារៈគ្រប់ប្រភេទ ដែលត្រូវការចាំបាច់ក្នុងពិធីនេះត្រូវបានដឹកជញ្ជូនយកទីដាក់នៅឯវត្តរួចជាស្រេចតាំងពីថ្ងៃរសៀលម្លេះ ។ នៅពេលព្រលប់ម៉ោង ៦កន្លះ អ្នកចាត់ចែងបុណ្យ បានឱ្យក្រុមដាល់អំបុកនីមួយៗ ត្រៀមត្បាល់ ចង្រ្កានរៀបជាជួរយ៉ាងត្រង់ ហើយវែងទៅតាមចំនួនត្បាល់ ដែលអាចមាន ។ ដំបូងឡើយអ្នកបញ្ជាការបានបង្គាប់ឱ្យក្រុមបង្កាត់ភ្លើង ដាំអំបែង ឱ្យបានក្តៅស្មើៗគ្នាមុនចាប់ផ្តើមពិធី ។នៅពេលដែលពិធីមហាអំបុក ចាប់ផ្តើមសកម្មភាព គេសន្មត គ្នាយកសំឡេងគងជាសញ្ញាបញ្ជា ។ លុះឃើញថា អំបែងគ្រប់ ក្រុមកំដៅល្មមហើយ គេគោះគងមួយ ។ សម្ភារៈសម្រាប់ដាល់អំបុកមាន ត្បាល់ អង្រែ​ អំបែង ឈើឆ្កៀស អុស ចង្រ្កាន ស្រូវដំណើបទុំស្នើរ ឈើលីង (ឈើលីងនេះគេច្រើនយក ឬស្សី១កំណត់សម្រួចហើយដោតស្នូលពោតនៅខាងចុង ។ គេលីងអំបុក ដោយយកឈើលីងទៅគ្រវី វាសនៅលើគ្រាប់ ស្រូវក្នុងអំបែងដើម្បីឱ្យឆ្អិនសព្វ ។ ក្នុងករណីទាល់ច្រក គេយកធាងល្ហុង ឬធាងចេកធ្វើជាឈើលីងក៏បាន ។ អន្លូងជាសញ្ញាប្រាប់ឱ្យចាក់ស្រូវក្នុងអំបែង ។ អ្នកលីងបានវាសនាឈើលីងនៅលើគ្រាប់ ស្រូវក្នុងអំបែង ទៅតាមបច្ចេកទេសឬបទពិសោធន៌របស់ខ្លួន ។ លុះប៉ាន់ស្មានថាស្រូវលីងនេះឆ្អិន ហើយនោះស្នូរគងអន្លូងទី២ បានបន្លឺឡើងជាសញ្ញាប្រាប់ថា ឱ្យអ្នកលីងលើកអំបែងចាក់ ស្រូវលីងឆ្អិនល្មមនោះចូលទៅក្នុងត្បាល់ព្រមៗគ្នា ។ បន្ទាប់ភ្លាមនោះស្នូរអង្រែ បានបញ្ចេញសន្ធឹកយ៉ាងកក្រើកដី ។ អ្នកដាល់អំបុកគ្រាប់ក្រុម បានបុក និងឆ្គៀសយ៉ាងញាប់ដៃ ដើម្បីលៃយ៉ាងណាឱ្យអំបុករបស់ខ្លួនមានគុណភាពល្អ ។ នៅពេលនោះទស្សនិកជនរាប់ពាន់អ្នកបានបកឈរ ចោមរោមមើលទស្សនីយភាពយ៉ាងសប្បាយព្រឺព្រួច ដោយឃើញត្បាល់ ចង្រ្កាន អំបែងតម្រៀបគ្នាយ៉ាងត្រង់ ដោយឃើញចង្រ្កា្នងគោម ចង្កៀងមុំាងសុងជះពន្លឺព្រោងព្រាត ដើម្បីបំភ្លឺអ្នកដាល់និងទស្សនិកជន ។ អ្នកទស្សនាមានភាពសប្បាយរីករាយដោយឃើញចលនាស្ត្រី អ្នកដាល់អំបុក មានរូបរាងស្អាតបាតប្រដាប់ ដោយសំលៀកបំពាក់សម្រាប់ថ្ងៃបុណ្យធ្វើកាយវិការលើអង្រែបុកអំបុកយ៉ាងស្រទន់ មិនយូរប៉ុន្មានស្នូរគងលើកទីបី បានបន្លឺឡើង (មូងៗ) ជាសញ្ញាប្រាប់ឱ្យអ្នកដាល់អំបុក កាយអំបុកដាក់បញ្ចើ ។ រួចសំឡេងគងក៏បានបន្លឺឡើងជាសញ្ញាឱ្យចាក់ស្រូវចូលក្នុងអំបែង ដើម្បីលីងជាបន្តទៀត ។ សកម្មភាពនេះបានប្រព្រឹត្តទៅដដែលៗទាល់តែអស់ស្រូវពីតៅទើបត្រូវបញ្ចប់ការដាល់អំបុកជាសមូហភាពនេះ ។ អ្នកផងទាំងពួងធ្លាប់ បានដឹងហើយថា ពិធីអកអំបុក ត្រូវប្រព្រឹត្តធ្វើនៅពេលខែត្រង់ គឺពេលដែលព្រះចន្ទ័នៅចំពីលើក្បាលនៅពេលដាល់អំបុកចប់ហើយ គេចាត់ចែងអុំអំបុក ជាបន្ទាន់ ដោយគេបានត្រៀមចង្អេរ ៣ ឬ ៤ ក្នុងក្រុមនីមួយៗ សម្រាប់ អុំអំបុកឱ្យបានឆាប់ទាន់ពេលវេលាដែលលោកអាចារ្យបានគ្រោងទុកក្នុងកម្មវិធី ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login