2019-05-03 16:42
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
យើងដឹងហើយថា ថ្ងៃ១រោច ខែអាសាធ ជាទិវាត្រូវចូលវស្សារបស់បុព្វជិតពុទ្ធសាសនាទាំងភិក្ខុទាំងសាមណេរ ជាការចាំបាច់តាមពុទ្ធានុញ្ញាត ។ រីឯទាយកទាយិកា ឧបាសក ឧបាសិកា ជាពុទ្ធបរិស័ទចំណុះជើងវត្ថុនីមួយៗ ក្រោមការដឹកនាំរបស់លោកអាចារ្យ នៅទីវត្តក៏ប្រារព្ធធ្វើពិធីបុណ្យចូលវស្សាឬកាន់វស្សាផងដែរ តែធ្វើនៅថ្ងៃទី១៥ កើតខែអាសាធ មុនព្រះសង្ឃចូលវស្សាមួយថ្ងៃ ។ បានសេចក្តីថា កន្លះខែមុនថ្ងៃចូលវស្សា ឬរាល់ថ្ងៃឧបោសថសីល លោកអាចារ្យតែងប្រកួស ប្រកាសជម្រាបពុទ្ធបរិស័ទឱ្យដឹងជាមុនអំពីថ្ងៃចូលវស្សាខាងមុន ដើម្បីឱ្យពុទ្ធបរិស័ទប្រុងប្រៀប រៀបចំជាចតុប្បច្ច័យទេយ្យវត្ថុ មានសាដក ទៀន ធូប ប្រេង ជាដើមសម្រាប់ទំនុកបំរុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តនិងជម្រាបពុទ្ធបរិស័ទមកជួបជុំគ្នានៅថ្ងៃ១៥ កើតខែអាសាធ ដោយនាំមកនៅ ទេយ្យវត្ថុ អាចារ្យវត្តកន្លែងខ្លះបានឱ្យលិខិតដែលកំណត់ទេយ្យវត្ថុ ក្នុងទេយ្យវត្ថុនោះមានប្រាក់សង្កត់លើទេយ្យវត្ថុនោះ មានទៀនធំហៅថា ទៀនចំណាំវស្សា ។ ទៀនធំមួយនេះ សម្រាប់អុជចាប់ពីថ្ងៃ១រោច ខែអាសាធ ជាថ្ងៃចូលព្រះវស្សា មិនពន្លត់រហូតដល់ថ្ងៃចេញវស្សាវិញ ។ នៅថ្ងៃ១៥កើត ខែអាសាធក្រោយពីសមាទានឧបោសថសីលរួចហើយលោកអាចារ្យប្រកាសឱ្យពុទ្ធបរិស័ទ រៀបចំយករណ្តាប់ផ្សេងៗមកជួបជុំគ្នានៅពេលរសៀល ដើម្បីធ្វើពិធីសូត្រមន្តចូលវស្សា ។ នៅពេលរសៀល ពុទ្ធបរិស័ទជួបជុំគ្នា រួមទាំងកញ្ចប់ទេយ្យ វត្ថុផងក៏ធ្វើពិធីហែសាដក ចំណាំវស្សានេះ ពីឧបដ្ឋាន សាលាទៅព្រះវិហារដោយនិមន្តដោយព្រះសង្ឃគ្រប់អង្គក្នុងវត្តទៅតែម្តង ។ ពិធីចាប់នមស្កាព្រះរតនត្រៃសមាទានសីល ហើយអារាធានា ព្រះសង្ឃចម្រើនព្រះបរិត្ត ។ ចប់ពុទ្ធមន្តហើយ លោកអាចារ្យប្រកូសប្រកាស អំពីថ្ងៃចូលវស្សា ។ (ការចូលវស្សារបស់ពុទ្ធបរិស័ទមិនមែនជាពុទ្ធបញ្ញាត្តិទេ គឺជាចេតនា កម្មធ្វើដោយសោមនស្សវេទនាញណសម្បយុត្ត ។