ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កំលោះព្រាននារីម្នាក់ កំពុងប្រលោមស្ត្រីម្នាក់ដើម្បីឡើងគ្រែ។
កំលោះ៖ បងពិតជាស្រឡាញ់អូនខ្លាំងណាស់ ឥឡូវនេះព្រមក្លាយជារបស់បងតែម្តងទៅ។
ស្ត្រី៖ បើសិនខ្ញុំព្រមជាមួយបង ក៏ទាល់តែបងសម្តែងសេចក្តីក្លាហានឲ្យអូនមើលបន្តិចសិន។
កំលោះ៖ បាន! មិនថ្វីទេ! គ្រាន់តែអូនព្រមក្លាយជារបស់បង ចង់ឲ្យបងលោតចុះពីអគារ ២០ ជាន់ក៏បងព្រមដែរ។
ស្ត្រី៖ ហ៊ឺ! មិនចាំបាច់ដល់ថ្នាក់លោតពីអគារ ១០ ទៅ ២០ ជាន់អ្វីទេ… នេះទូរស័ព្ទ គឺគ្រាន់តែបងទូរស័ព្ទទៅសុំប្តីអូនខ្លួនឯងទៅបានហើយ បើគាត់ OK អូនក៏ OK ដែរ។
កំលោះ៖ អុញ!!!
(ដកស្រង់ពី កាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៨៦២ ថ្ងៃ អាទិត្យ-ចន្ទ ទី ០២-០៣ ខែ សីហា ឆ្នាំ ២០០៩)