Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើកាឡាក់ស៊ីមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

២. តើថាមពលព្រះអាទិត្យមានសារៈសំខាន់អ្វីខ្លះ ?

៣. តើផែនដីមានប៉ុន្មានស្រទាប់ ?

៤. ហេតុអ្វីមានរដូវប្លែកៗលើផែនដី ?                 

៥. ចូររៀបរាប់ពីភាពដូចគ្នានិងខុសគ្នារវាងភពសុក្រនិងផែនដី ។

ចម្លើយ

១. កាឡាក់ស៊ីមាន៣​ប្រភេទគឺ កាឡាក់ស៊ីរាងពងក្រពើ កាឡាក់ស៊ីរាងគូទខ្យង និងកាឡាក់ស៊ីមានរាងមិនទៀងទាត់ ។

២. ថាមពលព្រះអាទិត្យមានសារៈសំខាន់ណាស់ចំពោះភាវៈរស់​នៅលើភពផែនដី ព្រោះមនុស្ស សត្វ រុក្ខជាតិ ទាំងឡាយត្រូវការពន្លឺព្រះអាទិត្យ ដើម្បីរស់រានមានជិវីត ។ សព្វថ្ងៃគេប្រើថាមពលព្រះអាទិត្យទៅតាមវិធីផ្សេងៗ ដូចជាកម្តៅព្រះអាទិត្យតាមបែបអសកម្ម សកម្ម និងថ្មពិលព្រះអាទិត្យ ។

៣. ប្រសិនបើយើងកាត់ផែនដីមួយគំនិត ហើយយកចំនិតនោះចេញ យើងឃើញផ្ទៃខាងក្នុងរបស់វាមានរាងជាស្រទាប់ផ្សេងៗគ្នាព័ទ្ធជុំវិញស្នូល ។ ស្នូលនិងស្រទាប់កណ្តាលលរួមគ្នាមានកាំ៣៥០០គីឡូម៉ែត្រ ។ ស្រទាប់ព័ទ្ធជុំវិញ ស្រទាបដែលកណ្តាលជាសំបកផែនដី ។ ទីនេះជាកន្លែងដែលមនុស្សយើងរស់់នៅ ។ ស្រទាប់នេះមានកំពស់ ១០០គីឡូម៉ែត្រ ។ ស្រទាប់ផ្សេងៗគ្នាទាំងអស់នេះ មានសីតុណ្ហភាពខុសគ្នា ពីស្រទាប់ក្រៅរហូតដល់ស្នូលខាងក្នុង ។

៤. ឆ្នាំជារយៈពេលដែលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យអស់រយៈពេល៣៦៥ថ្ងៃ និង៦ម៉ោង ។ នេះជាឆ្នាំសុរិយាគតិ ។ ប៉ុន្តែ ដើម្បីងាយស្រួយប្រើប្រតិទិន គេធ្វើទៅតាមឆ្នាំធម្មតា(ស៊ីវិល) មានរយៈពេល៣៦៥ថ្ងៃ ចំពោះ៦ម៉ោងដែលលើសថែមទៅលើខែកុម្ភៈ ។ រៀងរាល់បួនឆ្នាំម្តង វាជាឆ្នាំបង្រ្គប់មាន៣៦៦ថ្ងៃ ។ រយៈពេលនេះ ខែកុម្ភៈ មាន២៩ថ្ងៃ ។ ប្រជាជនខ្លះនិយមប្រើប្រតិទិនតាមចន្ទគតិ គិតតាមដំណើរព្រះចន្ទមាន១២ខែ ។ ប៉ុន្តែ១២ ខែឆ្នាំចន្ទគតិខ្លីជាងឆ្នាំសុរិយគតិ ។ ឆ្នាំចន្ទគតិបញ្ចប់រៀងគ្នាតាមរដូវនៃដំណើររបស់ផែនដី ។ ឧទាហរណ៍ ៖ យើងដឹងថាថ្ងៃ២០ មីនាជាថ្ងៃដំបូងផ្តើមឡើងរដូវនិទាយរដូវនៅអឌ្ឍគោលខាងជើង ។ ប៉ុន្តែថ្ងៃដែលចន្ទគតិខ្លីជាងសុរិយគតិ គឺថ្ងៃ២១ មីនា របស់យើងមិនអាចវែងបានទេ វាជាថ្ងៃសមរាត្រី ។ ដូចនេះគេជំនួសថ្ងៃ២១ មីនា ជាថ្ងៃដំបូងផ្តើមឡើងនៃរដូវនិទាយរដូវវិញ ។ យើងអាចដឹងបានដោយខ្លួនយើងនៅពាក់កណ្តាលរដូវសិសិររដូវ ។

៥. រៀបរាប់ពីភាពដូចគ្នានិងខុសគ្នារវាងភពសុក្រនិងផែនដី  ៖

+ លក្ខណៈដូចគ្នា ៖ ភពសុក្រ មានទំហំ ម៉ាស់ និងដង់ស៊ីតេ ប្រហែលគ្នា និងភពផែនដី ។

+ លក្ខណៈខុសគ្នា

ភពផែនដី

  • វិលជុំវិញព្រះអាទិត្យ ៣៦៥ថ្ងៃ ៦ម៉ោង
  • មានចលនាពីខាងលិចទៅកើត
  • មានជីវិតរស់នៅ
  • មានអុកស៊ីសែន

ភពសុក្រ

  • វិលជុំវិញព្រះអាទិត្យ ២២៥ ថ្ងៃនៃផែនដី
  • មានចលនាពីកើតទៅលិច
  • គ្មានជិវីតរស់នៅ
  • បរិយាកាសសម្បូរទៅដោយឧស្ម័នកាបូនិច
  • មានសីតុណ្ហភាព ៤៨០អង្សាសេ នៅពេលត្រជាក់ សីតុណ្ហភាពចុះដល់ ១៣ អង្សាសេ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login