Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជាពុំមានផូស៊ីលនៅក្នុងសិលាភ្នំភ្លើង ?

២. តើយុគ្គសម័យទឹកកកនៅលើផែនដីកើតឡើងដោយសារអ្វី ​?

៣. តើស្ថាន​ប្រព័ន្ធជាអ្វី ? មានធាតុផ្សំអ្វីខ្លះ​?

៤. ចូរប្រៀបធៀបធនធានធម្មជាតិកើតឡើងវិញនិងមិនអាចកើតឡើងវិញ បានដោយលើកឧទាហរណ៍បញ្ជាក់ ។

៥. តើគេវាស់បញ្ជួយផែនដីដោយឧបករណ៍អ្វី ?

ចម្លើយ

១. បានជាពុំមានផូស៊ីលក្នុងសិលាភ្នំភ្លើង ពីព្រោះម៉ាក់ម៉ាក្តៅវាធ្វើឲ្យឆេះគ្រប់អ្វីៗដែលបានប៉ះវា ។

២. យុគសម័យទឹកកកនៅលើផែនដីកើតឡើងដោយសារការប្រែប្រួល​គនុ្លងផែនដីវិលជុំវិញព្រះអាទិត្យ ធ្វើឲ្យផែនដីចុះត្រ​ជាក់ និងគ្រ​បដោយកំរាលទឹកកក ។

៣. ស្ថានប្រព័ន្ធជាសំណុំសារពាង្គកាយ ដែលមានជីវីតទាំងអស់រួមជាមួយមជ្ឈដ្ឋានជីវីត​និងមានអំពើទៅលើគ្នាទៅវិញទៅមករវាងសារពាង្គកាយមា​នជីវិតទាំងនោះ ​ជាមួយមជ្ឈដ្ឋានជីវីតរបស់វាដែលស្ថិតនៅកន្លែងមួយកំណត់ ។ វាមានធាតុផ្សំពីមានជីវីត ( សត្វ រុក្ខជាតិនិងមីក្រូសារពាង្គកាយ ) និងគ្មានជីវីត ( ពន្លឺព្រះអាទិត្យ ខ្យល់ ដិ ទឹ​ក ភ្លើង ... ) ។

៤. ប្រៀបធៀបធម្មជា​តិកើតឡើងវិញ ​និងមិន​កើតឡើងវិញ

  • ធម្មជាតិកើតឡើងវិញ ជាធនធានដែលអាចជំនួសឡើងវិញដោយធម្មជាតិ ឬដោយសកម្មភាពមនុស្សវាជាធនធានដែលប្រើប្រាស់មិនចេះរឹងស្ងួត ។ ឧទាហរ​ណ៍ ព្រៃឈើអាចដាំឡើងវិញបានក្រោយពីប្រមូលផលរួច.... ។
  • ធម្មជាតិមិនកើតឡើងវិញ ជាធនធានដែលអាចប្រើប្រាស់អស់ទាំងស្រុង​ ឬដល់កំរិតមួយដែលមិនអាចទាញយកមកប្រើប្រាស់វិញបាន ហើយមិនអាចកើតវិញជំនួសដោយធម្មជាតិ ។ ឧទាហរណ៍ ផូស៊ីលឥន្ធនៈ ដូចជា ប្រេង ធ្យូងថ្ម ឧស្ម័នធម្មជាតិ.... ។

៥. ពេលខ្លះផែនដីមានរំញ័រតិចៗប៉ុន្តែពេលខ្លះវាមានរំញ័រខ្លាំងជាមួយនឹងសំលេងគ្រហឹមយ៉ាងខ្លាំងផងដែរ លក្ខណៈទាំងនេះជាបុព្វហេតុធម្មជាតិ ។ ការកក្រើករឺរំញ័រផែនដីនេះ គឺបណ្តាលមកពីមានចលនាមួយកើតឡើងក្នុងសំបកផែនដី ។ ផែនដីមានសកម្មភាពបែបនេះហៅថារញ្ជួយផែនដី ។ បើគេធ្វើពិសោធន៍ដោយបោះថ្មមួយដុំចូលក្នុងទឹក ។ គេឃើញផ្ទៃទឹកខាងលើមានរលក និងមានរំញ័រក្នុងផ្ទៃទឹកខាងក្រោម ។ សកម្មភាពនេះកើតខ្លាំង រឺខ្សោយទៅតាមចំនុចជិត រឺឆ្ងាយពីកន្លែងកើតហេតុ ។ ដូចនេះការរញ្ជួយផែនដីក៏មានសកម្មភាព និងលំហំដូចគ្នានេះដែរ ។ គេអាចវាស់កំលាំងរញ្ជួយផផែនដីដោយឧបករណ៍ម្យ៉ាងឈ្មោះថា​វិចធឺ ដែលមានលេខក្រិតពី០ ដល់ ១២ ។ពេលណារញ្ជួយដីឡើងដល់គំនូសក្រិតលេខ១០ ជាគ្រោះមហន្តរាយអាចបំផ្លាញពិភពលោកទាំងមូលបាន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login