សំណួរ
១. ចូរឪ្យនិយមន័យនៃការបង្កើតថ្មី?របបគំហើញ?
២. ចូររៀបរាប់ពីដើមកំណើតនៃការបង្កើតថ្មី?
៣. ចូរបង្ហាញពីកត្តា ដែលនាំឪ្យមានការបង្កើតថ្មី?
៤. តើនៅក្នុងការបង្កើតថ្មីគេតែងជួបឧបសគ្គអ្វីខ្លះ?
៥. លំនឹងចែកចេញជាប៉ុន្មានយ៉ាង? អ្វីខ្លះ?
ចម្លើយ
១. ឪ្យនិយនន័យពាក្យខាងលើ ៖
- ការបង្កើតថ្មី គឺជាផលិតផលសំយោគនៃរូបភាពថ្មីជាពិសេសការជាផលិតអ្វីមួយថ្មីដោយផ្អែកលើមធ្យោបាយចាស់ៗដើម្បីសម្រេចគោលដៅមួយថ្មីដែលមិនមានពីមុនមក។ ឧទាហរណ៍ វិស្វករបង្កើតម៉ាស៊ីនកុំព្យូទ័រ ទូរស័ព្ទ ទូរសារ ដែលមានគុណភាព កាន់តែខ្ពស់ឡើយៗនិងងាយស្រួលប្រើជាមុន។
- របបគំហើញ គឺជាអ្វីដែលមាន ស្រាប់រួចហើយត្រូវបានគេរកឃើញ។ ឧទាហរណ៍ ៖ លោក ឡាវ័រស៊្យ បានរកឃើញថាអុកស៊ីសែនក្នុងខ្យល់ ។ លោក គូឡុំ រកឃើញទ្វីបអាមេរិច ។
២. រៀបរាប់ពីដើមកំណើតនៃការបង្កើតថ្មី ៖
+ ឥន្រ្ទីយារម្មណ៍
- ដំណាក់រូបវិទ្យា
- ដំណាក់សរីរវិទ្យា
- ដំណាក់ចិត្តវិទ្យា
+ រូបភាព
+ រូបារម្មណ៍ ឬ មនោគតិ
- មនោគតិរម្លឹកឡើងវិញ
- មនោគតិបង្កើត។
៣. បង្ហា្ញពីកត្តាដែលនាំឪ្យមានការបង្កើតថ្មីគឺ ៖
- កត្តាចៃដន្យ ជាកត្តាដែលមិនអាចទាយទុកឬ ដឹងជាមុនបាន។
- កត្តាភាគនៃទេពកោស្យល ជានិស្ស័យ ពីកំណើតរបស់មនុស្ស។
- ចំណេះពីរបបគំហើញចុងក្រោយទាំងឡាយរបស់វិទ្យាសាស្រ្ដ ការជាប្រើប្រាស់ឧបករណ៍ទំនើប ដើម្បីច្នៃប្រឌិត ឬបង្កើតអ្វីមួយ។
- ទំនោរផ្នែកជីវវិទ្យា ជាការខិតខំបង្កើតថ្មី ដើម្បីសម្របខ្លួននឹងមជ្ឈដ្ឋាន។
- តម្រូវការចំាបាច់របស់សមូភាព ជាសេចក្ដីត្រូវការរបស់មនុស្សភាគច្រើនដែលជាកម្លាំងជម្រុញឪ្យអ្នកបង្កើតថ្មី ត្រូវដតែខិតខំប្រឹងប្រែង។
៤. នៅក្នុងការបង្កើតថ្មី គេតែងជួបឧបសគ្គដូចជា ៖
- កង្វះនូវដើមទុន(ថវិកា)ក្នុងការបង្កើត
- កង្វះនូវធនធានមនុស្ស(អ្នកមានចំណេះ)
- កង្វះសម្ភារ ឧបករណ៍ បច្ចេកទេស
- កង្វះទីផ្សារនាំចេញ
- កង្វះវត្ថុធាតុដើម
- គ្មានភាពជឿជាក់លើខ្លួនឯង(ឆន្ទៈ)
- កង្វះគំណិតច្នៃប្រឌិតបន្ថែម
- កង្វះកម្លាំងជម្រុញ(ឳកាស)ជាដើម។
៥. លំនឹកចែកចេញជា២ពោលគឺ ៖
- លំនឹងទម្លាប់ គឺជាលំនឹកផ្ទួនៗ ដើម្បីឪ្យចាំនូវ ប្រវត្តិការណ៍មួយ។
- លំនឹកសុទ្ធសាធ គឺជាការផ្ដិតរូបភាព ឬ ប្រវត្តិការណ៍ឪ្យជាប់ជាប្រចាំនៅក្នុងចិត្តគំនិតដោយគិតបានប្រើការស្ទួនញយៗឡើយ។
វិញ្ញាសាទី២