ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សេចក្តីព្រាងច្បាប់ គឺបានទទួលការពិនិត្យ និងកែសម្រួលដោយក្រុមប្រឹក្សារួចហើយ ត្រូវបានដាក់ឆ្លងសម័យប្រជុំអន្តរក្រសួង ។ ទីស្តីការគណៈមន្ត្រី ត្រូវអញ្ជើញតំណាងក្រសួងពាក់ព័ន្ធនឹងខ្លឹមសារសេចក្តីព្រាងច្បាប់ ទីប្រឹក្សារាជរដ្ឋាភិបាលមកចូលរួមប្រជុំ ដើម្បីផ្តល់យោបល់ លើសេចក្តីព្រាងនេះ ។
ក្រោយពេលដែលការប្រជុំអន្តរក្រសួងបានពិនិត្យផ្តល់យោបល់ និងកែសម្រួលរួចហើយ សេចក្តីព្រាងច្បាប់ត្រូវបានដាក់ឆ្លងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ។
សេចក្តីព្រាងច្បាប់ដែលគណៈរដ្ឋមន្រ្តីបានពិនិត្យ និងកែសម្រួលហើយ ត្រូវបានបញ្ជូនទៅអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ដើម្បីដាក់ជូនគណៈកម្មការនានា ពិនិត្យ និងកែសម្រួល រួចហើយដាក់ជូនសម័យប្រជុំពេញអង្គនៃរដ្ឋសភាពិភាក្សា និងអនុម័ត ។