Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-03 09:05

ក្រោយជាប់ឆ្នោតជាផ្លូវការរដ្ឋសភាបើកសម័យប្រជុំដំបូងថ្ងៃយ៉ាងយូរ តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ។ មុនចាប់ ផ្តើមការងាររបស់ខ្លួនរដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិសមាជិកម្នាក់ៗ ជ្រើសរើសសមាសភាពប្រធានអនុប្រធាននិងសមាជិក ទាំងអស់នៃគណៈកម្មាធិការនានា អនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាតនៃសមាជិកសភាទាំងមូល និងធ្វើពិធីសម្បថមុនចូលកាន់តំណែង ។

          រដ្ឋសភាប្រជុំសាមញ្ញ២ដងក្នុង១ឆ្នាំ ក្នុងម្តងមានរយៈពេលយ៉ាងតិចបីខែ និងប្រជុំវិសាមញ្ញក្នុងករណីមានសំណូមពរពីរព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី សមាជិករដ្ឋសភាយាងតិច ១/៣ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ។ តោះប្រជុំត្រូវផ្សាយរបៀបវារៈកំណត់ថ្ងៃប្រជុំដឹងដល់ប្រជារាស្រ្ត ។ រដ្ឋភាត្រូប្រជុំរាល់ថ្ងៃក្នុងកាល

ៈទេសៈប្រទេសជាតិស្ថិតក្នុងភាពអាសន្នប្រធានរដ្ឋសភា ជាប្រធានដឹកនាំអង្គប្រជុំការងាររបស់រដ្ឋសភា ។

          ការប្រជុំរបស់រដ្ឋសភាត្រូវធ្វើជាសាធារណៈ ឬអាចសំងាត់តាមសំណើរពីប្រធាន ឬពីសមាជិកយ៉ាងតិចតួចចំនួន ១/១០ ពីព្រះមហាក្សត្រ ឬនាយករដ្ឋមន្រ្តី ។

          ការប្រជុំរដ្ឋសភាយកជាបានលុះត្រាតែមានកូរ៉ុមលើសពី២/៣ នៃសមាជិកទាំងមូលសំរាប់ការអនុម័តសំលេង ២/៣ និងកូរ៉ុមលើសពីពាក់កណ្តាលនៃសមាជិកទាំងមូល សំរាប់ការអនុម័តសំលេងមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកទាំងមូល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login