2019-05-21 09:30
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បែបបទនៃការកសាងព្រះរាជក្រឹត្យ គឺចេញមកពីរដ្ឋមន្រី្ត នៃក្រសួងពាក់ព័ន្ធ ។ ក្នុងករណីខ្លះ គំនិតផ្តើមក្នុងការធ្វើព្រះរាជក្រឹត្យ ចេញមកពីអន្តរាគមន៍របស់ស្ថាប័នខាងក្រៅ ឬស្ថាប័នថ្នាក់លើ (រាជរដ្ឋាភិបាល) ។ បែបបទនៃការធ្វើព្រះរាជក្រឹត្យ គឺប្រហាក់ប្រហែលនឹងការធ្វើព្រះរាជក្រមដែរ ប៉ុន្តែការធ្វើព្រះរាជក្រឹត្យមានភាពងាយស្រួលជាង ព្រោះព្រះរាជក្រឹត្យមិនត្រូវដាក់ឆ្លងរដ្ឋសភា និងព្រឹទ្ធសភាដើម្បីអនុម័តទេ ហើយចំពោះករណីខ្លះ គេក៏ពុំចាំបាច់ដាក់ឆ្លងសម័យប្រជុំអន្តរក្រសួង និងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីផងដែរ ។ នាយកដ្ឋានជំនាញនៃក្រសួងសាមី មានភារកិច្ចធ្វើសេចក្តីព្រាងព្រះរាជក្រឹត្យ ។