អរិយសច្ច សំដៅលើសេចក្តីពិតរបស់អរិយបុគ្គល ឬសេចក្តីសុខពិតឥតល្អៀង។ អរិយសច្ចមាន៤យ៉ាងគឺ ៖
- ទុក្ខអរិយសច្ចគឺសេចក្តីទុក្ខដែលជាពិតរបស់មនុស្សគឺគ្មាននរណាម្នាក់អាចគេចផុតបានឡើយមនុស្សគ្រប់រូបត្រូវតែមានទុក។ មូលហេតុនៃទុក្ខគឺជាតិ ព្យាធិ ជរា និងមរណៈ។
- សមុទយអរិយសច្ចៈ គឺមូលហេតុដែលនាំឱ្យមានទុក្ខរាល់សេចក្តីទុក្ខទាំងអស់ សុទ្ធតែមានមូលហេតុ។ មូលហេតុដែលនាំឱ្យមានទុក្ខគឺអវិជ្ជា និងតុណ្ហា។
- និរោធអរិយសច្ចៈ គឺការរំលត់ទុក្ខ។ ដើម្បីរំលត់ទុក្ខគេត្រូវបំបាត់អវិជ្ជានិងតណ្ហា។
- មគ្គអរិយសច្ចៈ គឺផ្លូវដើម្បីរំលត់ទុក្ខ។ ដើម្បីរំលត់ទុក្ខហើយឈានទៅដល់ព្រះនិញ្វន គេត្រូវប្រកាន់ផ្លូវកណ្តាលប្រកបដោយអង្គទាំង ៨គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មមន្ត សម្មាអាជិវៈ សម្មាវាយាម សម្មាសតិ និងសម្មាសមាធិ។