ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការធ្វើសេចក្តីព្រាងដំបូងរបស់ព្រះរាជក្រឹត្យត្រូវបាននាយកដ្ឋានជំនាញរៀបចំឡើង ។ ប្រសិនបើមានក្រសួងច្រើនពាក់ព័ន្ធនឹងខ្លឹមសារនៃព្រះរាជក្រឹត្យដែរ ក្រសួងដែរទទួលខុសត្រូវសំខាន់ជាងគេលើបញ្ហាដែលត្រូវចែងក្នុងព្រះរាជក្រឹត្យ ត្រូវធ្វើសេចក្តីព្រាងព្រះរាជក្រឹត្យ ។ បន្ទាប់មក សេចក្តីព្រាងនេះត្រូវបានដាក់ជូនក្រសួងពាក់ព័ន្ធដទៃទៀតជួយពិនិត្យ និងកែសម្រួល ។ អ្នកតែងសេចក្តីត្រូវមានឯកសារគ្រប់គ្រាន់ ត្រូវមានសេចក្តីណែនាពីថ្នាក់លើ ពីស្ថាប័នបច្ចេកទេស ឬពីគណៈកម្មការឯកទេសណាមួយ ។ល។
ក្រោយពីបានសិក្សារស្រាវជ្រាវសព្វគ្រប់យ៉ាង អ្នកតែងសេចក្តីចាប់ផ្តើមធ្វើសេចក្តីព្រាងព្រះរាជក្រឹត្យ ។ ក្រោយពីបានពិនិត្យ និងកែសម្រួលសព្វគ្រប់ហើយ សេចក្តីព្រាងព្រះរាជក្រឹត្យបានបញ្ជូនតាមឋានានុក្រមទៅរដ្ឋមន្ត្រីដើម្បីពិនិត្យ ។
រដ្ឋមន្រ្តីមានភារកិច្ចពិនិត្យ និងកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងព្រះរាជក្រឹត្យ មុននឹងបញ្ជូនទៅរាជរដ្ឋាភិបាល ។ តាមធម្មតា រដ្ឋមន្រ្តីអាចចាត់ឲ្យអញ្ជើញថ្នាក់ដឹកនាំក្រសួង (រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ) និងអគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានពាក់ព័ន្ធ ចូលរួមផ្តល់យោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យផងដែរ ។
ប្រសិនបើព្រះរាជក្រឹត្យមានខ្លឹមសារជាការសំងាត់ ពាក់ព័ន្ធនឹងស្ថានភាពរបស់មន្រ្តីជាន់ខ្ពស់ ឬនាយនគរបាលជាន់ខ្ពស់ នាយទាហានជាន់ខ្ពស់ សមាសភាពចូលរួមប្រជុំពិនិត្យ និងសម្រេចលើខ្លឹមសារព្រះរាជក្រឹត្យ ត្រូវបានកាត់បន្ថយឲ្យនៅតិច ជួនកាលអាចតែថ្នាក់ដឹកនាំក្រសួងប៉ុណ្ណោះ ។