យើងត្រូវយកចិត្តទុកដាក់ចំពោះជនពិការដូចតទៅ ៖
- គោរពសេចក្តីថ្លៃថ្នូរដែលមានពីកំណើតស្វ័យភាពបុគ្គលរួមទាំងសេរីភាពក្នុងការជ្រើសរើសដោយខ្លួនឯងផ្ទាល់ និងឯករាជ្យភាពរបស់បុគ្គល
- ការមិនរើសអើង
- ផ្តល់ការចូលរួមយ៉ាងពេញលេញនិងមានប្រសិទ្ធភាពនិងការដាក់បញ្ចូលនៅក្នុងសង្គម
- គោរពជនពិការគ្រប់ប្រភេទ ហើយត្រូវទទួលស្គាល់ថាជនពិការជាចំណែកនៃភាពចំរុះគ្នារបស់មនុស្សនិងមនុស្សជាតិ
- ផ្តល់ឳកាសឱ្យបានស្មើភាពគ្នា
- ជួយផ្តល់លក្ខណៈងាយស្រួលដល់ជនពិការ
- ផ្តល់សមភាពរវាងបុរសនិងស្រ្តី
- គោរពសមត្ថភាពរីកចម្រើនរបស់កុមារពិការ និងការគោរពសិទ្ធិកុមារពិការ ដើម្បីរក្សានូវអត្តសញ្ញាណរបស់ពួកគេ។