Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើបារាំងបានធ្វើកំណែទម្រង់មន្រ្តីរាជការខ្មែរដូចម្តេច ?

២. មុននឹងបារាំងធ្វើការកំណែទម្រង់ប្រព័ន្ធរដ្ឋបាលវិស័យរដ្ឋបាលខ្មែរមានលក្ខណៈដូចម្តេច ?

៣. តើបារាំងធ្វើកំណែទម្រង់សង្គមលើផ្នែកអ្វីខ្លះ ?

៤. តើកំណែទម្រង់លើវិស័យកសិកម្ម របស់បារាំងធ្វើឲ្យមានការប្រែប្រួលដូចម្តេច ? ហើយវាប្រឈមទៅនឹងបញ្ហាអ្វីខ្លះ ?

៥. តើចលនាតស៊ូដើម្បីទាមទារឯករាជ្យជាតិ បានចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

ចម្លើយ

១. បារាំងបានធ្វើកំណែទម្រង់មន្រ្តីរាជការខ្មែរដូចជា ៖

  • អនុម័តច្បាប់ប្រាក់បៀវត្ស ទៅដល់មន្រ្តីរាជការដើម្បីតម្លើងប្រាក់បៀវត្សឲ្យបានខ្ពស់ដោយលឲ្យមន្រ្តីរាជការខ្មែរត្រូវតែធ្វើការងារដោយភក្តីភាព និងអស់ពីសមត្ថភាពបើមិនដូឆ្នេះទេគឺនឹងត្រូវបាត់បង់ការងារ​។
  • បង្កើតឲ្យមានសាលារដ្ឋបាល សម្រាប់ធ្វើការបណ្តុះបណ្តាលដល់មន្រ្តីខ្មែរពោលគឺមន្រ្តីទាំងអស់ត្រូវឆ្លងកាត់សាលានេះជាដាច់ខាត ។

២. មុននឹងបារាំងធ្វើកំណែទម្រង់រដ្ឋបាលខ្មែរ ពីមុនមានលក្ខណៈអាណាធិបតេយ្យអស្ថេរភាពនិងគ្មានប្រសិទ្ធភាព ។​

៣. បារាំងធ្វើកំណែទម្រង់សង្គមលើផ្នែកដូចជា ៖​

  • ប្រព័ន្ធពន្ធដារ
  • រដ្ឋបាល
  • ការបង្កើតប្រព័ន្ធច្បាប់ថ្មី
  • ការបង្កើតកម្មសិទ្ធិដីធ្លី
  • ការលុបបំបាត់របបទេសភាព
  • ការផ្លាស់ប្តូរទំនៀមទម្លាប់ប្រពៃណីបែបបុរាណ ។​

៤.​កំណែទម្រង់លើវិស័យកសិកម្ម របស់បារាំងធ្វើឲ្យមានការប្រែប្រួលមុខមាត់នៅលើទីផ្សារអន្តរជាតិ ។ ទន្ទឹមនឹងនេះបានប្រឈមនឹងលបញ្ហាមួយចំនួន៖​

  • ដំណើរការវិវត្ត ពីភាពខុសគ្នានៃស្ថានភាពកសិករនៅជនបទក្លាយទៅជាអ្នកស៊ីឈ្នួលធ្វើស្រែចំការម្ចាស់ដីធំៗ ជាអ្នកគ្រប់គ្រងអាជីវកម្មទាំងនេះ
  • គម្លាតរវាងអ្នកមាននឹងអ្នកក្រ ។

៥. ចលនាតស៊ូ ដើម្បីទាមទារឯរាជជាតិបានចែកជាប្រភេទគឺ៖

  • ការតស៊ូដោយអាវុធ ដឹកនាំដោយកម្លាំងតស៊ូខ្មែរឥស្សរៈ ដែលមានការគាំទ្រពីកងទ័ពវៀតមិញ ។
  • ការតស៊ូដោយសន្តិវិធី និងដឹកនាំដោយសម្តេចព្រះបាទសីហនុនៅបរទេស ( ព្រះរាជបូជនីយកិច្ច ) ។

វិញ្ញាសាទី៧១



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login