Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ព្រះអង្គទងរាជាទ្រង់សុគតនៅឆ្នាំណា ? ក្សត្រកអង្គណាសោយរាជ្យបន្ត ពីឆ្នាំណាដល់ឆ្នាំណា ? មាននាមសម្រាប់រាជ្យដូចម្តេច ?

២. តើព្រះអង្គចន្ទ ទ្រង់ឡើងសោយរាជ្យនៅឆ្នាំណា ? មាននាមសម្រាប់រាជ្យដូចម្តេច ? ក្នុងរាជ្យទ្រង់មានព្រឹត្តិការណ៍អ្វីខ្លះកើតឡើង ?

៣. ចូរនិយាយពីស្ថានភាពកម្ពុជា នៅសម័យឧដុង្គ ។

៤. ចាប់ពីកក្រោយរាជ្យព្រះរាមាធិបតីមក តើប្រទេសខ្មែរធ្លាប់ទៅក្នុងស្ថានភាពបែបណា ?

៥. ក្រោយពីអង្គអេងសុគត តើរាជ្យសម្បត្តិស្ថិតទៅលើក្សត្រអង្គណា ? នៅឆ្នាំណា ? មាននាមសម្រាប់រាជដូចម្តេច ?

ចម្លើយ                                                                                                                   

១. ព្រះអង្គទងរាជា សុគតនៅឆ្នាំ១៦៣៩ ។ ព្រះអង្គនន់ជារាជបុត្រច្បងព្រះទ័យព្រះជន្ម២១វស្សា ត្រូវបានលើកឲ្យឡើងសោយរាជ្យស្នងព្រះរាមនៅរាជធានីឧដុង្គ ដោយមាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះបរមរាជាធិរាជរាមានធិបតី ។ ព្រះអង្គគឺជា ស្តេចជ្រែករាជ្យ (១៦៣៩. ១៦៤១ )  ។

២. ឆ្នាំ១៦៤១. ១៦៥៩ ដោយមាននាមសម្រាប់រាជ្យថាព្រះបាទសម្តេចរាមាធិបតី ( ទ្រង់ជាបុត្រពៅរបស់ព្រះបាទជ័យជេដ្ឋាទី២ ) ។ ក្នុងរាជ្យរបស់ទ្រង់ ត្រូវបានប្រជារាស្រ្តុំលមិនពេញមិន ដោយនៅឆ្នាំ១៦៤៤ ព្រះពញាចន្ទចាប់ចិត្តប្រត្តិព័ទ្ធលើក្រមុំចាម នៅភូមិឃ្លាំងស្បែកឋិតត្រើយខាងលិចទន្លេសាប ។ ដំណឹងនេះ ធ្វើឲ្យប្រជារាស្រ្តពេញនគរមិនពេញចិត្តក៏នាំគ្នាហៅព្រះអង្គថា ព្រះរាមចូលសាសន៍ ។ ទ្រង់បានបោះបង់ចោលជំនឿព្រះពុទ្ធសាសនា ប្រកាន់យកសាសនាឥស្លាម ថែមទាំងដូរព្រះនាមទ្រង់ថា អ៊ីប្រាហ៊ីមទៀតផង​។ ក្នុងរាជវាំង គេឃើញមានមន្រ្តីចាមធ្វើការជំនួសមន្រ្តីខ្មែរ ។ ការនេះធ្វើឲ្យប្រជារាស្រ្តបាត់ទំនុកចិត្តលើទ្រង់និងធ្វើឲ្យបុត្រព្រះឧទ័យក២អង្គដណ្តើមរាជ្យសម្បត្តិ ដោយប្រមូលបក្សពួកនិងរាស្រ្តដែលស្អប់ព្រះរាមចូលសាសនាច្បាំងដណ្តើមរាជ្យ ។ ដោយមានបង្អែកពីអង្គចូវ​ បុត្រព្រះឧទ័យក៏រត់ទៅពឹងដាវៀត ដើម្បីលើកទ័ពវាយទ័ពព្រះរាមលុះទទួលបានជ័យជំនះ ។

៣. នៅឧដុង្គ ប្រទេសកម្ពុជាបានបែកបាក់រាជវង្សានុវង្ស និងមន្រ្តីរាជាការ ។ គូរភាគីម្ខាងៗបានរត់ទៅពឹងពាក់ប្រទេសជិតខាងឲ្យមកជួយអន្តរាគមន៍ ព្រោះតែជម្លោះដណ្តើមរាជសម្បត្តិនឹងអំណាច ។ ប្រទេសកម្ពុជា មានសង្គ្រាមរុំារ៉ៃ ក្នុងរាជវង្សផង និងក្លាយទៅជាទីលានប្រយុទ្ធ រវាងវៀតណាមនិងថៃនៅលើទឹកដីខ្មែរផង ... ។​

          នៅទីបញ្ចប់ ខ្មែរបានទទួលសន្តិភាព ដោយប្រទេសវៀតណាម និងប្រទេសថៃយល់ព្រមចរចារសន្តិភាពនៅកម្ពុជាដោយមានថៃធ្វើជាឪពុក និងវៀតណាមធ្វើជាម្តាយហើយយាងព្រះបាទអង្គឌួងជាកូន ឲ្យមកសោយរាជ្យនៅកម្ពុជាដើម្បីបញ្ចប់ជម្លោះទាំងនេះ ។

៤. ក្រោយរាជ្យរាមាធិតី ឬអង្គច័ន្ទប្រទេសខ្មែរធ្លាក់ទៅក្នុងភ្នង់ភ្លើងនៃសង្គ្រាមគ្នាឯង វិបត្តិផ្ទៃក្នុងបានកើតឡើងដែលបណ្តាលមកពីការល្មោភអំណាច និងរាជសម្បត្តិ ។ ប្រជារាស្រ្តរងទុក្ខវេទនា ដោយសារសង្គ្រាមឥតស្រាកស្រាន្ត ។ ពួកបរទេស ដែលមករកស៊ីនៅស្រុកខ្មែរ នាំគ្នារត់ចោលហាងទំនិញ ។ ឆ្លៀតឱកាសនោះ សៀមបានទាក់ទាញ ក្រុមហ៊ុនឥណ្ឌា្ខខាងកើត របស់អង់គ្លេសឲ្យទៅរកស៊ីនៅប្រទេសសៀមវិញ ។ សេដ្ឋកិច្ចប្រទេស បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង មន្រ្តីរាជការ​ វង្សានុវង្ស មិនទុកចិត្តគ្នា បង្កើតជាបក្សពួករៀងៗខ្លួន ហើយខ្លួនរត់ទៅពឹងបរទេសដើម្បីដណ្តើមរាជ្យមិនឲ្យប្រទេស និងប្រជាជនបានសុខឡើយរហូតដល់រាជព្រះអង្គអេង ទើបកម្ពុជាបានសុខ លើកលែងតែភូមិភាគខាងត្បូង ។

៥. ព្រះអង្គអេងសុគតនៅឆ្នាំ ១៧៩៦ ប៉ុន្តែបុត្រព្រះអង្គនៅក្មេងពេក កិច្ចការប្រទេសត្រូវស្ថិតនៅលើចៅ ហ្វាប៉ុក ( ១៧៩៦ . ១៨០៥ ) ។ ព្រះអង្គចន្ទ បុត្រព្រះអង្គអេងបានរៀបអភិសេកឆ្នាំ១៨០៦ នៅក្រុងបាងកក ដែលមាននាមសម្រាប់រាជ្យថាព្រះឧទ័យរាជា ។ ទ្រង់មានបុត្រី៤អង្គគឺ ៖

  • ក្សត្រីអង្គប៉ែន
  • អង្គ ម៉ី
  • អង្គពៅ
  • អង្គស្ងួន ។

វិញ្ញាសាទី៦៣



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login