2019-05-22 07:45
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១.ក្រោយពីកាន់កាប់ទីក្រុងព្រៃនគរ តើពួកបារាំងមានគោលបំណងដូចម្តេច ? លទ្ធផលដូចម្តេច ? ហេតុអ្វី ?
២. តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យបារាំងបានដាក់អាណានិគមន៍មកលើខ្មែរ ?
៣. តើព្រះបាទអង្គឌួង បានសោយទីវង្គតនៅឆ្នាំណា ? ហើយព្រះរាជាអង្គណាឡើងសោយរាជ្យជំនួស ?
៤. ហេតុអ្វីព្រះបាទនរោន្តម ភៀសខ្លួនទៅបាងកក? នៅឆ្នាំណា? នាំយកអ្វីទៅជាមួយ ? ត្រឡប់មកវិញនៅឆ្នាំណា ? ដោយសារអ្វី ? ហើយបានយាងទៅគង់នៅទីណា ?
៥. តើលោក ដឺឡា ក្រង់ឌឺយែរជានរណា ? គាត់បានធ្វើអ្វីខ្លះ ជាមួយកម្ពុជានាពេលនោះ ?
ចម្លើយ
១. ក្រោយពីកាន់កាប់ព្រៃនគរ ពួកបារាំងមានបំណងឡើងតាមទន្លេមេគង្គ ចូលទៅកាន់ប្រទេសចិនប៉ែកខាងត្បូង ប៉ុន្តែត្រូវទទួលបរាជ័យគឺដោយសារទន្លេមេគង្គមានឧបសគ្គច្រើន មិនអាចធ្វើដំណើរបាន ដូចដែលអ្វីបានគ្រោងទុកឡើយ ។
២. កត្តាដែលបានធ្វើឲ្យបារាំង មកដាក់អាណានិគមមកលើខ្មែរគឺ៖
៣.ព្រះបាទអង្គឌួងបានសោទីវង្គតនៅឆ្នាំ ១៨៦០ ហើយព្រះរាជា ដែលបានឡើងសោយរាជ្យជំនួសគឺព្រះបាទ នរោត្តម ឬអង្គវតី ។
៤. ព្រោះនៅពេលព្រះអង្គឡើងសោយរាជ្យនោះ ព្រះអនុជ២អង្គទៀតគឺ ស៊ីសុវត្ថ និងស៊ីវុត្ថា មានការច្រណែន ហើយបានបង្កឲ្យមានចលនាប៉ះបោរប្រឆាំងពេញផ្ទៃប្រួទេស នឹងការលើកព្រះអង្គឲ្យឡើងសោយរាជ្យ ។ ព្រះអង្គបានភៀសខ្លួន ទៅកាន់បាងកកនៅឆ្នាំ១៨៦១ ដោយនាំយកនូវគ្រឿងបញ្ចាក្សត្រទៅជាមួយ ។ ព្រះអង្គបានត្រឡប់មកវិញនៅឆ្នាំ១៨៦២ ដោយសារមានអន្តគមន៍ពីប្រទេសបារាំងតាមរយៈបុព្វជិតកាតូលិកមួយអង្គ ហើយព្រះអង្គក៏បានយាងទៅគង់នៅឧត្តុង្គ ។
៥. លោកដឺឡា ក្រង់ឌីយែរ គឺជាអគ្គទេសាភិបាលបារាំងប្រចាំកូសាំងស៊ីន ។ លោកបានធ្វើការជាមួយកម្ពុជា ដូចជា៖