2019-05-22 07:31
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរនិយាយពីវិបត្តិរាជវង្ស នៅចុងស.វទី១៨ ។
២. តើស្តេចអង្គណា ដែលបានឡើងសោយរាជ្យស្នងព្រះជ័យជេដ្ឋាកទី២ ? ទ្រង់សោយរាជ្យពីឆ្នាំណាដល់ឆ្នាំណា ? មាននាមសម្រាប់រាជ្យដូចម្តេច ?
៣. តើព្រះធម្មរាជាទី២ ឬចៅពញាតូបានបន្សល់ទុកនូវស្នាដៃអ្វីខ្លះ ?
៤. ចៅពញាតូទ្រង់សុគត់នៅឆ្នាំណា ? មូលហេតុអ្វី ? ក្សត្រអង្គណាស្នងរាជ្យបន្ត ? ពីឆ្នាំណាដល់ឆ្នាំណា ? មាននាមសម្រាប់រាជ្យដូចម្តេច ?
៥. តើព្រះអង្គទងរាជា ទ្រង់បានធ្វើដូចម្តេចចំពោះដីខ្មែរនៅភាគខាងត្បូង ?
ចម្លើយ
១. នៅចុងស.វទី១៨វិបត្តិរាជ្យវង្សបានកើតឡើង ។ ស្តេចដែលត្រូវឡើងសោយរាជ្យ គឺព្រះបាទអង្គអេង ដែលមានព្រះជន្ម៧ឆ្នាំនៅក្មេងខ្ចីពេក ។ បន្ទាប់មកមន្រ្តី ប៉ែនបាននាំយកទ្រង់ទៅបាងកក និងបានកាត់យកទឹកដីបាត់ដំបង់ សៀមរាប មង្គលបុរី ឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួនផ្ទាល់ ។ ទឹកដីនេះជាកម្មសិទ្ធិផ្ទាល់របស់គ្រួសារប៉ែន ហើយគ្រួសារនេះបានផ្ញើរសួយសារអាករទៅបាងកក និងមានភក្តីចំពោះបាងកក ។ ទឹកដីនេះ បានក្លាយទៅជាកម្មសិទ្ធិផ្ទាល់ខ្លួន រហូតដល់ឆ្នាំ១៩០៧នៅពេលដែលបារាំងទាមទារយកពីសៀមឲ្យខ្មែរវិញ តាមរយៈសន្ធិសញ្ញាបារាំង សៀម ។
២. ព្រះបាទស្រីធម្មរាជាទី២ ឬព្រះរាជសភារចៅពញាតូឆ្នាំ១៦២៩ ដល់ ១៦៣៤ ។ ទ្រង់មាននាមសម្រាប់រាជ្យថាព្រះបាទសម្តេចស្រីធម្មរាជាធិរាជរាមាធិបតី ។
៣. ព្រះបាទធម្មរាជាទី២ ចៅពញាតូ ជាក្សត្រមួយអង្គដែលមានប្រាជ្ញា យកព្រះទ័យទុកដាក់នឹងអក្សរសាស្រ្ត ។ ស្នាដៃរបស់ទ្រង់ដែលបន្សល់ទុកមាន ៖
៤. ត្រង់សុគតឆ្នាំ ១៦៣៤ ។ ដោយសាស្នាដៃទាហានព្រះបាទឧទ័យ និងទាហានព័រទុយហ្គាល់ បាញ់សម្លាប់ដោយសាររឿងទំនាស់ស្នេហា រវាងចន្ទវតីនិងព្រះធម្មរាជាកាលនៅវ័យជំទង់ ។ ក្សត្រដែលឡើងសោយរាជ្យបន្តគឺព្រះអង្គទងរាជា ចៅពញានូ ( ១៦៣៥ . ៣៩ ) មាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះអង្គទងរាជាធិរាជមាធិបតីទ្រង់ជាបុត្រទី២ របស់ព្រះជ័យជេដ្ឋាទី២ ។
៥. រាជវង្សាវតារបាននិយាយថាឆ្នាំ ១៦៣៨ ព្រះអង្គទងរាជា ទ្រង់បានតឿនពីរឿងទារកដី ព្រៃនគរ កំពង់ក្របីមកវិញប៉ុន្តែអគ្គមហេសីព្រះបាទជ័យជេដ្ឋាទី២ នាមអង្គចូវទ្រង់ធ្វើអន្តរាគមន៍សុំឲ្យពន្យាពេលឲ្យបានយូររបន្តិចទៀត ។