2019-05-22 07:25
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើព្រះឧទ័យបរមរាជា ( អនុជជ័យជេដ្ឋាទី២ ) ទ្រង់មានបុត្រប៉ុន្មានអង្គ ? អង្គណាខ្លះ ?
២. ចូររនិយាយពីសង្គ្រាមរវាងខ្មែរ សៀម ក្នុងរជ្ជកាលព្រះជ័យជេដ្ឋាទី២ ?
៣. ព្រះបាទជ័យជេដ្ឋាទី២ បានអភិសេកជាមួយមហេសីជាជនជាតិយួនឈ្មោះអ្វី ? បានផ្តល់លទ្ធផលដូចម្តេចដល់ប្រទេសខ្មែរ ?
៤. ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ តើទ្រង់មានទំនាក់ទំនងពាណិជ្ជកម្មជាមួយពួកណាខ្លះ ?
៥. ចូរនិយាយពីការពឹងពាក់បរទេសរបស់រាជវង្សខ្មែរ នៅស.វទី១៧.១៨ ។
ចម្លើយ
១. ព្រះអង្គមានអ្នកម្នាង៣នាក់និងមានបុត្រ៤អង្គគឺ៖
២. ព្រះជ័យជេដ្ឋាពុំព្រមទទួលស្គាល់អំណាចសៀម នៅលើទឹកដីខ្មែរ ព្រះចៅសៀមក៏លើកទ័ពចូលវាយខ្មែរនៅឆ្នាំ១៦២២ ។ ទ័ពសៀមលើកមកដល់ភ្នំចុង្គាង ( ខេត្តបរិបូណ៍ ) ព្រះជ័យជេដ្ឋាបានលើកទ័ពទៅតទល់នឹងទ័ពខ្លាំង ។ សៀមបាក់ទ័ពហើយត្រូវខ្មែរចាប់ជាឈ្លើយសិកអស់ជាច្រើន ព្រះអង្គហៅឈ្លើយនោះថា សៀមចុង្គាង ។ នៅឆ្នាំ ១៦២៣សៀម បានលើកទ័ពមកវាយខ្មែរម្តងទៀត ក្រោមបញ្ជារបស់ព្រះចៅសៀម ស្រូធម្មរាជា ។ លើកនេះ ទ័ពសៀមបានមកដល់ស្រុកពាម ហើយបានជួបប្រយុទ្ធនឹងទ័ពព្រះឧទ័យដែលចេញពីឧដុង្គមានជ័យទៅ ។ សៀមកបានចាញ់ទ័ពខ្មែរម្តងទៀត ។ រាជពង្សាវតារថា ក្រោយមកព្រះចៅសៀមចាត់ឲ្យបុត្រនាមព្រះជេដ្ឋា លើកទ័ពមកវាយខ្មែរម្តងទៀតតាមជើងទឹក ព្រះឧទ័យចេញទៅតទល់ទៀត សៀមមិនហានច្បាំងក៏ដកថយ ។ ព្រះឧទ័យសុំចូលវាយស្រុកសៀមតែព្រះជ័យជេដ្ឋាទី២ទ្រង់មិនអនុញ្ញាត ។
៣. ឈ្មោះក្សត្រីអង្គចូវ ។ ការរៀបអភិសេកនេះ ធ្វើឲ្យប្រទេសខ្មែរកើតរឿងចម្រូងចម្រាស់យ៉ាងខ្លាំង ។ វៀតណាមវាយយកបានទឹកដីចម្ប៉ានៅស.វ ១៧ ។ នៅឆ្នាំ១៦២៣ គ.សគណៈបេសកម្មទូតដោយវៀត បានលើកសំណើរសុំឲ្យដាយវៀតបង្កើតគ្រឹះជំនួញ នៅប៉ែកខាងត្បូងប្រទេសខ្មែរពីរគឺ ព្រៃនគរ និងកំពង់ក្របី ព្រមទាំងសុំអនុញ្ញាតិឲ្យមានសិទ្ធិកា់កាប់ក្រសួងគយនៅទីនោះផង ។ ដោយមានមហេសីជាជនជាតិយួន ព្រះជ័យជេដ្ឋាទី២ ពិបាកនិងប្រកែកក៏យល់ព្រមអនុញ្ញាតឲ្យតែ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែជាការបោកបញ្ជោតរបស់ដាយវៀតយ៉ាងពិតប្រាកដ ៖
៤. ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ព្រះអង្គមានទំនាក់ទំនង៖
៥. នៅស.វទិ១៨ មានព្រះអង្គម្ចាស់ជាច្រើនបានភៀសខ្លួនទៅអយុធ្យា ស។ បន្ទាប់មកអយុធ្យាបានធ្វើអន្តរាកមន៍ឲ្យមកកម្ពុជាវិញ ។ ចំណែកប្រទេសវៀតណាម ក៏បានទទួលព្រះរាជវង្សខ្មែរដែរ ហើយវៀតណាមក៏ធ្វើអន្តរាគមន៍ផងដែរ ។ ហេតុទាំងនេះ បណ្តាលមកពីកម្ពុជាគ្មានច្បាប់សម្រាប់ស្នងរាជ្យ ក្រោយពេលស្តេចមុនសោយទីវង្គតនិងស្តេចមិនបានគ្រប់គ្រងអំណាចកណ្តាលផ្ទាល់ដៃទេ នោះនាំឲ្យព្រះអង្គម្ខាស់មន្រ្តីធំៗនិងអភិបាលខេត្តប្រកួតប្រជែងគ្នា ដើម្បីដណ្តើមអំណាចនិងត្រួតត្រាខេត្តនានាដែលសម្បូរធនធាន ។