Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ក្រោយកិច្ចព្រមព្រៀងឆ្នាំ ១៨៨៤ ហេតុអ្វីបានជាមានចលនាបះបោររបស់ប្រជាជនបានកើតមានឡើង ? នរណាជាអ្នករៀបចំមឡើង ?

២. តើចលនាបះបោរនៅឆ្នាំ ១៨៨៥ត្រូវបានរៀបចំឡើងដោយនរណា ? ហើយបានរីករាលដាលដូចម្តេច ?

៣. សរុបសេចក្តីមក តើអ្វីជាចំណុចសំខាន់នៅក្នុងចលនាបះបោរទាំងនេះ ?

៤. ដើម្បីបញ្ចប់ចលនាបះបោរទាំងនេះ តើបារាំងបានធ្វើដូចម្តេច ?

៥. នៅដំណាក់កាលឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៨៨៩បារាំងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយព្រះបាទនរោត្តន តើកិច្ចលព្រមព្រៀងនេះជាកិច្ចដូចម្តេច ? ហើយមានខ្លឹមសារដូចម្តេ​ច ? ឮ

ចម្លើយ

១. ក្រោយកិច្ចព្រមព្រៀងឆ្នាំ ១៨៨៤ បានជាមានចលនាបះបោរលរបស់ប្រជាជនបានកើតឡើងពីព្រោះពួកគេ យល់ឃើញថាកិច្ចព្រមព្រៀងឆ្នាំ ១៨៨៤បានធ្វើឲ្យពួកគេលបាត់បង់សិទ្ធិអំណាចដែលធ្លាប់មានពីមុនមក ។ អ្នករៀបចំបំបះបំបោរនេះគឺ ម​ន្រ្តីសក្តិភូមិខ្មែរ​ ។

២. ចលនាបះបោរនៅឆ្នាំ ១៨៨៥ ត្រូវបានរៀបចំឡើងដោយមន្រ្តីរាជការ ហើយបាតុករបានលើកជាបដាដើម្បីទាមទារឲ្យបារាំងប្រគល់អំណាច ថ្វាយព្រះមហាក្សត្រខ្មែរវិញ ។

៣. សរុបសេចក្តីមក ចំណុចសំខាន់នៅក្នុងចលនាបះបោរទាំងនេះគឺដើម្បីទាមទារឲ្យបារាំងដកអំណាចដោយផ្ទាល់របស់ខ្លួនចេញពីប្រព័ន្ធរដ្ឋបាលខ្មែរ និងឲ្យរបបសក្តិភូមិវិលត្រលប់មកវិញ ។ នេះដែលអ្នកវិទូបារាំងមួយចំនួនបាននិយាយថា របបរាជានិយមគឺរបបសក្តិភូមិផ្តាច់ការ អ្នកស្នេហាជាតិប្រជាជននាំគ្នាទាមទាររបបនេះមកជិះជាន់ខ្លួនឯងវិញ ។

៤. ដើម្បីបញ្ចប់ចលនាប៉ះបោរទាំងនេះ បារាំងបានធ្វើដូចម្តេចតទៅ៖

  • សម្របសម្រួលនឹងមន្រ្តីរាជការ ដើម្បីធ្វើការចរចាររកដំណោះស្រាយ
  • ចុះកិច្ចព្រមព្រៀងជាទ្វេភាគីរវាង​បារាំង ខ្មែរ នៅឆ្នាំ១៨៨៦​ ។

៥. នៅដំណាក់កាលពីឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៨៨៩បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជា មួយព្រះបាទនរោត្តម ។ កិច្ចព្រមព្រៀងនេះ​ជាកិច្ចព្រមព្រៀងដែលផ្តល់អំណាចឲ្យបារាំង ហើយកិច្ចព្រមព្រៀងនេះមានខ្លឹមសារ០កោដូចតទៅ៖

  • អនុញ្ញាតិឲ្យខ្មែរ ស្ថិតនៅក្រោមលការគ្រប់គ្រងរបស់រដ្ឋបាលបារាំងដែលជាថ្នូរនឹងការលើកកម្ពស់ការផ្គត់ផ្គងព្រះបរមរាជវាំង និងសេចក្តីត្រូវការសំខាន់ៗ
  • បង្កើតក្រុមការងារពិសេស ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលបារាំងពោលគឺ មុនការប្រមូលពន្ធត្រូវបានធ្វើឡើងដោយមន្រ្តីខ្មែរ ប៉ុន្តែពេលនេះត្រូវបានប្រគល់មកឲ្យមន្រ្តីបារាំងវិញម្តង គឺក្នុងន័យលុបបំបាត់អំពើពុករលួយនៅក្នុងជូរមន្រ្តីពន្ធដារខ្មែរ ។​

វិញ្ញាសាទី៧០



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login