Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើព្រះបាទអង្គឌួង ជាបុត្រស្តេចអង្គណា ? ទ្រង់ឡើងសោយរាជ្យពីឆ្នាំណា ដល់ឆ្នាំណា ? ពេលទ្រង់ឡើងសោយរាជ្យប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណា ?

២. ចូរនិយាយពីទំនាក់ទំនង ថៃ ស្តេច មិង ម៉ាង នៅក្នុងប្រទេសកម្ពុជា ។

ចម្លើយ                   

១. ព្រះអង្គឌួងជាបុត្រពៅ របស់ព្រះអង្គអេង ។ ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ ១៨៤០ រហូតដល់ឆ្នាំ ១៨៤៧ ទើបទ្រង់បានឡើងសោយរាជ្យជាស្តេចផែនដី ដោយមាននាមសម្រាប់រាជ្យថាព្រះហិរក្សរាមាឥស្សរាធិបតី ទ្រង់សុគត់ឆ្នាំ១៨៥៩ ។​ ពេលទ្រង់ឡើងសោយរាជ្យស្ថានភាពនៃប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងជ្រោះយ៉ាងទៅហើយ ទឹកដីខ្មែរជាច្រើនត្រូវបាត់បង់ទៅលើសៀមនិងយួន ។ ចំណែកសេដ្ឋកិច្ចខ្មែរ ស្ថិតនៅទន់ខ្សោយនិងខ្ទិចខ្ទាំ ដោយសង្គ្រាមផ្ទៃក្នុងហេតុនេះទឹកដី ដែលបាត់បង់នេះ ព្រះអង្គមិនអាចដណ្តើមយកមកវិញបានទេ ។

២. ស្តេច មិង ម៉ាង បានឈ្លានពានកម្ពុជា និងចង់ធ្វើឲ្យកម្ពុជាក្លាយទៅជាខេត្តមួយក្រោមរបស់វៀតណាម​ មានរដ្ឋបាលបែបវៀតណាម ។ ពេលមានការបះបោរប្រឆាំងនឹងវៀតណាម និងមានសង្គ្រាមរវាងវៀតណាម និងថៃនៅលើទឹកដីកម្ពុជា ។ នៅឆ្នាំ ១៨៤៧ វៀតណាម និងថៃបានយល់ព្រមធ្វើឲ្យមា​នសន្តិភាពនៅកម្ពុជា ដោយឲ្យព្រះអង្គឌួងមកសោយរាជ្យនៅកម្ពុជា ។

វិញ្ញាសាទី៦៤



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login