2019-05-22 07:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ហេតុអ្វីបានជាព្រះបាទអង្គឌួង យល់ឃើញថាប្រទេសកម្ពុជាត្រូវមានអន្តរាគមន៍ ពីមហាអំណាចណាមួយ ?
២. តើព្រះបាទអង្គឌួង បានធ្វើដូចម្តេចខ្លះដើម្បីនាំសារទៅថ្វាយព្រះចៅណាប៉ូលេអុងទី៣ ? លទ្ធផលដូចម្តេច ?
៣. បន្ទាយពីបរាជ័យ តើព្រះបាទអង្គឌួង បានធ្វើដូចម្តេចខ្លះជាមួយនឹងបារាំង ? ដើម្បីអ្វី ?
៤. នៅថ្ងៃ ០១ កញ្ញា ១៨៥៨ តើមានព្រឹត្តិការណ៍អ្វីបានកើតឡើងនៅវៀតណាម ?
៥. ក្រោយពីកងទ័ពអាណ្ណាមបរាជ័យ តើព្រះបាទអង្គឌួងបានធ្វើដូចម្តេច ? លទ្ធផលដូចម្តេច ? ហេតុអ្វី ?
ចម្លើយ
១. បានជាព្រះបាទអង្គឌួង យល់ឃើញថាប្រទេសកម្ពុជាត្រូវមានអន្តរាគមន៍ពីមហាអំណាចណាមួយ ពីព្រោះព្រះអង្គបានយល់ឃើញថា ប្រទេសកម្ពុជាបានធ្លាក់ដុនដាបទៅៗនិងឈានទៅដល់ការបែកចែកទឹកដីប្រទេសជាពីរ ដោយសៀមនិង យួន ដែលយកទន្លេមេគង្គជាព្រំប្រទល់ហើយពេលនោះប្រទេសកម្ពុជានឹងបាត់បង់ពីផែនទីពិភពលោកនៅឆ្នាំ១៨២៨ គ.ស។
២.ដើម្បីនាំសារទៅថ្វាយព្រះចៅណាប៉ូលេអុងទី៣ ព្រះបាទអង្គដួង បានពឹងបព្វជិតកាតូលិកមួយអង្គនាម មីស ដែលបានចូលមកផ្សព្វផ្សាយសាសនា នៅប្រទេសកម្ពុជាតាំងពីឆ្នាំ ១៨៤៨ មកម្លេះ ។ បព្វជិតនេះ ធានាថានឹងនាំយកព្រះរាជសារជាភាសាបារាំង រួមជាមួយនឹងមន្រ្តីខ្មែរ២នាក់ទៀតគឺ កុយដឺម៉ុងតេរ៉ូ និង ប៉ែន ព្រមទាំងសួយសារអាករទៅជាមួយផងក ដើម្បីថ្វាយព្រះចៅណាប៉ូលេអុងទី៣ តាមរយៈអគ្គកុងស៊ុលបារាំង ប្រចាំនៅសង្ហបុរីប៉ុន្តែត្រូវទទួលបរាជ័យ ។
៣. បន្ទាប់ពីបរាជ័យ ព្រះបាទអង្គឌួងបានផ្ញើរលិខិត២លើកទៀត ទៅកាន់បារាំងដើម្បីសុំឲ្យបារាំងធ្វើ អន្តរាគមន៍យកទឹកដីកូសំាស៊ីន ដែលបានបាត់បង់នៅឆ្នាំ ១៨៤១ព្រមទាំងបានពន្យល់បារាំងថា កោះត្រឡាច គឺជាទឹកដីរបស់ខ្មែរ ។ ចំណែកឯមួយផ្នែកធំទៀត នៅត្រើយទន្លេមេគង្គដែលប្រទេសអណ្ណាមបានយកនោះគឺព្រះអង្គមិនតវ៉ាឡើយ ។
៤. នៅថ្ងៃ ០១ ខែ កញ្ញា ឆ្នាំ ១៨៥៨ មានបេសកម្មរួមគ្នារបស់ទ័ពបារាំង និងអេស្ប៉ាញ បានចូលមកដល់ទីក្រុងដាណាងដើម្បីជួយស្រោចស្រងជីវីតពួកអ្នកផ្សព្វផ្សាយសាសនាកាតូលិក ដែលនៅសេសសល់ពីការសម្លាប់របស់ស្តេចអណ្ណាម ។
៥. ក្រោយពីកងទ័ពអណ្ណាមបរាជ័យ ព្រះបាទកអង្គឌួងបានបញ្ចូនកងទ័ពខ្មែរមួយកងទៅកាន់ខេត្តមាត់ជ្រូក ក្នុងបំណងបង្ហាញថាទឹកដីកម្ពុជាក្រោមជារបស់ខ្មែរ ។ ប៉ុន្តែត្រូវទទួលបានបរាជ័យពីព្រោះព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ១៨៦០ ។