Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជាទ្រព្យ គឺជារបាំរបស់ស្តេច ហើយនិយមលេងតែនៅក្នុងព្រះបររាជវាំងដូចជាលេងនៅពេលបួងសួង អារក្សអ្នកតា លេងថ្វាយអាទិទេពនិងថ្វាយវិញ្ញាក្ខន្ធស្តេចដែលបានចូលទីវង្គតទៅហើយដើម្បីសុំសេចក្តីសុខសប្បាយដល់ប្រជារាស្រ្ត និងក្រុមគ្រួសាររបស់ខ្លួន។ របាំនេះមានកំណើរយូរយារណាស់មកហើយតាំងពីសម័យនគរភ្នំមកម៉្លេះ ហើយមានដើមកំណើតជាប់ជាមួយនឹងព្រហ្មញ្ញសាសនា។ លុះសម័យអង្គរ គេបានឆ្លាក់រូបទេពអប្សរដែលជាស្រ្តីរបាំចុះពីស្ថានសួគ៌មករេរាំនៅតាមជញ្ជាំងប្រាសាទ។ របាំនេះពុំទទួលឥទ្ធិពលពីខាងក្រៅទេ ព្រោះមានភារៈជារបាំដង្វាយនៅក្នុងវាំង។ ផ្នែកខ្លះនៃរបាំនេះបានដកស្រង់អំពីរឿងរាមកេរ្តិ៍ រឿងមហាភារៈតនិងរឿងព្រេងខ្មែរ។ ក្រៅពីរបាំដែលទាក់ទងនឹងរឿងរ៉ាវទាំងនេះមានរបាំថ្វាយពរ របាំទេពមនោរម្យ របាំមេអំពៅ របាំស្វា របាំដាវ។ ឯការដែលគួរឱ្យចាប់អារម្មណ៍ចំពោះរបាំក្បាច់បុរាណនេះគឺកាយវិការនីមួយៗ មានន័យមួយ ហើយមានសភាពទន់ភ្លន់សុភាពសមតាមចិត្តគំនិតខ្មែរ ដែលជាអ្នកនិយមសុខសន្តិភាព។ នៅសម័យបច្ចុប្បន្នរបាំក្បាច់បុរាណនេះត្រូវបាននាំទៅសំដែងនៅឯបរទេសជាញឹកញាប់ហើយបានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅឆាកងន្តរជាតិ។ សព្វថ្ងៃ របាំនេះត្រូវបានបញ្ចូលទៅក្នុងសកលវិទ្យាល័យវិចិត្រសិល្បៈតាំងពីស្រុកខ្មែរផ្លាស់យករបបសាធារណរដ្ឋមក។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login