2019-05-22 09:25
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើកងទ័ពជាតិ នៅប្រទេសវៀតណាមត្រូវបានឡើងនៅឆ្នាំណា ? ដោយនរណា ?
២. តើសារធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ត្រូវបានបង្កើតឡើងនៅថ្ងៃខខែឆ្នាំណា?
៣. តើអ្វីជាប្រភពនៃការលេចឡើង នូវចលនាតស៊ូខ្មែរឥស្សរៈ ?
៤. នៅកម្ពុជា តើចលនាតស៊ូខ្មែរឥស្សរៈត្រូវបានដឹកនាំដោយអ្នកណា ? ហើយបានរីករាលដាលដូចម្តេច ?
៥. តើសម្តេចព្រះនរោត្តមសីហនុ បានយាងពីកម្ពុជាទៅបារាំងនៅខែឆ្នាំណា ? ហើយបានប្រគល់កិច្ចការប្រទេសជាតិនរណាខ្លះ ?
ចម្លើយ
១. កងទ័ពជាតិនៅប្រទេសវៀតណាមត្រូវបានបង្កើតឡើងនៅមុនឆ្នាំ ១៩៤៤ដោយក្រុមកុំមុយនីស្តឥណ្ឌូចិន ។
២. សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ១៩៥៤ ។
៣. ប្រភពនៃការលេចឡើង នូវចលនាតស៊ូខ្មែរឥស្សរៈគឺដោយសារតែពួកចិនជាតិនិយម ដែលកាន់កាប់ភូមិភាគខាងជើងនៃប្រទេសវៀតណាម និងពួកអង់គ្លេស បារាំង ដែលកាន់កាប់ភូមិភាគខាងត្បូង បានប្រយុទ្ធគ្នាដើម្បីទឹកដីអាណានិគមនិយមរបស់ខ្លួន ។ រីឯប្រទេសវៀតណាមវិញបានសម្ងំបង្កើតកម្លាំងរដ្ឋអំណាចថ្មីមួយរបស់ខ្លួន ។ មកដល់ឆ្នាំ ១៩៤៦សង្គ្រាមទាមទារឯករាជ្យក៏បានផ្ទុកដោយបានរីករាលដាលគ្រប់ទីកន្លែងពេញលេញប្រទេសវៀតណាមហើយបានរីករាលដាលបានចូលប្រទេសកម្ពុជាហើយបង្កើតឲ្យមានចលនាតស៊ូប្រដាប់អាវុធមួយ គឺចលនាតស៊ូខ្មែរឥស្សរៈ ។
៤. នៅកម្ពុជាចលនាតស៊ូខ្មែរឥស្សរៈត្រូវបានដឹកនាំកដោយបក្សកុំមុយនីសឥណ្ឌូចិន ចលនានេះបាននេះបានរីករាលដាលនៅពេលដែលកងទ័ពវៀតណាមខាងជើង បានចូលមកប្រទេសកម្ពុជាបានធ្វើឲ្យមានការប្រយុទ្ធប្រឆាំង នឹងពួកអាណានិគមបារាំងកាន់តែមានកម្លាំងឡើងៗ ។ នៅរវាងឆ្នាំ១៩៤៧ ដល់ឆ្នាំ ១៩៤៨ ដោយមានការគាំទ្រពីសំណាក់កងទ័ពវៀតណាម រណសិរ្សខ្មែរឥស្សរៈបានកសាងមូលដ្ឋានទ័ពរបស់ខ្លួនក្នុងប្រទេសលុះមកដល់ចុងឆ្នាំ ១៩៤៩ កងទ័ពខ្មែរឥស្សរៈក៏បានពង្រីកកន្លែងកាន់កាប់ របស់ខ្លួននៅលើផ្ទៃដី ១ភាគ៣នៃប្រទេសទាំងមូល ដែលមានប្រជាជនប្រហែល១លាននាក់បានរស់នៅ ។
៥. សម្តេចនរោត្តនសីហនុ បានយាងចេញពីកម្ពុជាទៅបារាំងនៅថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ១៩៥៣ហើយបានប្រគល់កិច្ចការប្រទេសជាតិឲ្យទៅព្រះរាជបិតាព្រះអង្គគឺព្រះបាទនរោត្តមសុរាម្រិត និងឯឧត្តម ប៉ែត នុត ដែលជាឧបនាយករដ្ឋមន្រ្តី ។