2019-05-22 09:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ហេតុអ្វីបានជាព្រះអង្គ យាងចេញទៅបារាំង ? ហើយព្រះអង្គបានធ្វើអ្វីខ្លះ ? ទទួលលទ្ធផលដូចម្តេច ?
២. តើសាលិខិតរបស់ព្រះអង្គ ដែលបានផ្ញើរទៅកាន់លោកវាំង សង់អ៊ូរីយូល មានសេចក្តីដូចម្តេច ?
៣. ហេតុអ្វីបានជាព្រះយាងចេញពីបារាំងវិញ ? ហើយយាងទៅណាទៀត ? ព្រះអង្គបានធ្វើអ្វីខ្លះ នៅទីនោះ ?
៤. នៅក្នុងបទសំភាសន៍ជាមួយនឹងការសែតញូយ៉កថាម តើព្រះអង្គបានថ្លែងដូចម្តេច ?
៥. តើសកម្មភាពរបស់ព្រះអង្គនៅកាណាដា និងអាមេរិចទទួលបានលទ្ធផលអ្វីខ្លះ ជាផ្លែផ្កាមកវិញ ?
ចម្លើយ
១. បានជាព្រះអង្គយាងទៅបារាំងគឺដើម្បីទៅជួបជាមួយប្រធានាធបតីបារាំង វាំងសង់ អ៊ូរីយូស ស្តីពីបញ្ហាឯករាជ្យជាតិនៅកម្ពុជា ។នៅប្រទេសបារាំង ព្រះអង្គបានផ្ញើរលិខិតទៅកាន់លោកប្រធានាធិបតីបារាំង ក៏ប៉ុន្តែជាលទ្ធផលត្រូវបរាជ័យ ។
២. សារលិខិតរបស់ព្រះអង្គ ដែលបានផ្ញើរទៅកាន់លោក វាំងសង់ អ៊ូរីយូស មានសេចក្តីថានៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំមកប្រទេសបារាំង ខ្ញុំមានជំនឿថាបារាំងនឹងសន្យាផ្តល់នូវអ្វីដែលខ្ញុំបានសន្យាជូនប្រជាពលរដ្ឋរបស់ខ្ញុំ គឺការនាំមកនូវឯករាជ្យពេញលេញជូនមាតុភូមិ ។ នៅក្នុងន័យនេះ បើប្រទេសកម្ពុជាមិនបានទទួលអំណាចខាងតុលាការ យោធា ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទេនោះនេះឈ្មោះថាប្រទេសកម្ពុជាមិនបានទទួលឯករាជ្យពេញលេញឡើយ ។
៣. បានព្រះអង្គយាងចេញពីប្រទេសបារាំងព្រោះបារាំងមិនអើពើរទៅនឹងសារលិខិតនិងសំណើរោរបស់ព្រះអង្គ ។ ព្រះអង្គក៏យាងទៅកាន់ប្រទេស កាណាដា សហរដ្ឋអាមេរិក បន្តទៀត ។ នៅទីនោះព្រះអង្គបាន៖
៤. នៅក្នុងបទសម្ភាសន៍ជាមួយនិងកាសែតញូយ៉កថាម ព្រះអង្គបានថ្លែងថា បើសិនជាប្រទេសនៅក្នុងឥណ្ឌូចិន មិនបានទទួលឯករាជ្យពីបារាំងទេនោះ នោះប្រជាជនខ្មែរទូទាំងប្រទេសនឹងក្រោកឡើងធ្វើការតស៊ូប្រឆាំង និងអាណានិគមន៍បារាំងហើយនៅពេលនេះជោគជ័យរបស់ពួកកុំមុយនីស្ត និងកើតមានឡើងជាស្វ័យប្រវត្តិ ។
៥. សកម្មភាពរបស់ព្រះអង្គនៅកាណាដា និងអាមេរិក បានធ្វើឲ្យបារាំងព្រមទទួលយកការចរចារចាថ្មី ជាមួយកម្ពុជានៅទីក្រុងប៉ារីសនាថ្ងៃ ២៣ មេសា ១៩៥៣ដែលមានឯកឧត្តម ប៉ែន នុត និងព្រះអង្គស៊ីសុវត្ថិមុនីរ៉េត តំណាងប្រទេសខ្មែរ ។