2019-05-23 09:23
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការពិនិត្យសេចក្តីព្រាងអនុក្រឹត្យទៅទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានអគ្គលេខាធិការរាជរដ្ឋាភិបាល ចាត់ចែងដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ ក្រមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឆ្លងប្រជុំអន្តរក្រសួង និងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យលើខ្លឹមសារ ទម្រង់សេចក្តីព្រាងអនុក្រឹត្យត្រូវបានបញ្ជូនមកក្រសួងសមី ដើម្បីពិនិត្យ និងកែសម្រួលជាថ្មី ។ ចំពោះសេចក្តីព្រាងអនុក្រឹត្យដែលពាក់ព័ន្ធ នឹងកាតែងតាំងការតម្លើងឋានៈមន្រ្តីរាជការ នាយនគរបាល នាយទាហានជាន់ខ្ពស់ គេពុំចាំបាច់យកសេចក្តីព្រាងអនុក្រឹត្យ ទៅដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ ឬឆ្លងសម័យប្រជុំអន្តរក្រសួង និងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីទេ ព្រោះជាកិច្ចការសំងាត់ ។ សេចក្តីព្រាងអនុក្រឹត្យ ដែលត្រូវបានអគ្គលេខាធិការរាជរដ្ឋាភិបាលពិនិត្យឃើញថា បានកែសម្រួលត្រឹមត្រូវសព្វគ្រប់ទាំងខ្លឹមសារ ទាំងទម្រង់ និងភាពស្របច្បាប់រួចហើយ សេចក្តីព្រាងនេះ ត្រូវបញ្ជូនមកក្រសួងសាមី ដើម្បីចុះហត្ថលេខា រួចហើយបញ្ជូនទៅអគ្គលេខាធិការរាជរដ្ឋាភិបាល ដើម្បីដាក់ជូននាយករដ្ឋមន្ត្រីចុះហត្ថលេខា ។