បានជារាជរដ្ឋាភិបាលបង្កើតច្បាប់នេះឡើងព្រោះដើម្បី ៖
- កំណត់ឱ្យបានច្បាស់ពីអត្តសញ្ញាណនៃជនជាតិរបស់ខ្លួន
- ការពារសិទ្ធិប្រជាពលរដ្ឋខ្មែរ ក្នុងការរក្សាសញ្ជាតិខ្លួនដោយមិនមានជនណាអាចដកសញ្ជាតិបាន
- ការពារមិនឱ្យជនណាអាចនិរទេស បញ្ជូនប្រជាពលរដ្ឋខ្មែរឱ្យទៅនៅក្រៅប្រទេស ដោយគ្មានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមកឡើយ។
- ការពារមិនឱ្យបាត់បង់ ពូជពង្សវង្សត្រកូល ជាតិកំណើតរបស់ខ្មែរ
- ងាយស្រួលក្នុងការគ្រប់គ្រងប្រជាពលរដ្ឋខ្មែរដែលផ្លាស់ប្តូរទីកន្លែងរស់នៅ ជាពិសេសនៅឯបរទេសដើម្បីឱ្យពួកគេទទួលបាននូវ ការគាំពារតាមគ្រប់មធ្យោបាយការទូតពីរដ្ឋ និងការពារមិនឱ្យបាត់បង់សញ្ជាតិដោយឯកឯង។