១.ការបង្កើតរដ្ឋសភានីតិកាលថ្មីៈ
- ត្រូវប្រជុំដំបូងក្រោយពេលបង្កើត៦០ថ្ងៃយ៉ាងយូរ។
- ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ។
- ដឹកនាំការប្រជុំដោយព្រឹទ្ធបុរសមួយរូបដែលមានវ័យចំណាស់ជាងគេ។
- រៀបចំបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន រដ្ឋសភាដាច់ដោយឡែងពីគ្នា។
- អនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
- បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការទាំង៩។
២.ការបង្កើតរាជរដ្ឋាភិបាលថ្មីៈ
- តាមសំណើររបស់ប្រធាន អនុប្រធានទាំងពីរ របស់សភាថ្វាយព្រះមហាក្សត្រសុំតែងតាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី។
- ព្រះមហាក្សត្រទ្រង់តែងតាំងតាមសំណើររបស់ប្រធាន អនុប្រធានរដ្ឋសភា។
- វរជនរៀបចំសមាសភាពរបស់ខ្លួន និងផ្គូរផ្គងឱ្យកាន់តំណែងនៅក្រសួងនិងស្ថាប័នផ្សេងៗ។
- សមាសភាពអាចជាតំណាងរាស្ត្រ សមាជិករបស់បក្ស ដែលជាសម្ព័ន្ធភាពអាសនៈនៅក្នុងរដ្ឋសភា។
- វរជននាំសមាភាពរបស់ខ្លួនទៅថ្វាយព្រះមហាក្សត្រដើម្បីសុំតែងតាំងព្រះរាជក្រឹត្យ។
- គណៈរដ្ឋមន្រ្តីថ្មីធ្វើសច្ចាប្រណិធានចូលកាន់តំណែង។