2019-05-24 05:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
៣១. តើពាក្យ « រាន រៀន » ខុសគ្នាយ៉ាងដូចម្តេចខ្លះ ?
៣២. តើពាក្យ « មាន មៀន » មានន័យខុសគ្នាដូចម្តេចខ្លះ ?
៣៣. តើពាក្យ « មគ្គ មាក់ » ខុសគ្នាយ៉ាងមិចខ្លះ ?
៣៤. តើពាក្យ « ប្រមាទ ប្រមាថ » ខុសគ្នាយ៉ាងដូចម្តេច ?
៣៥. តើពាក្យ « ធុន ធន់ ធន » ខុសគ្នាយ៉ាថដូចម្តេចខ្លះ ?
៣៦. តើពាក្យ« ទុក ទុក្ខ » មានន័យខុសគ្នាដូចម្តេចខ្លះ ?
៣៧. ពាក្យ « ញាណ ញៀន » ខុសគ្នាយ៉ាងមិចខ្លះ ?
៣៨. តើពាក្យ « ទ្រាប់ ទ្រព្យ » ខុសគ្នាយ៉ាងមិចខ្លះ ?
៣៩. តើពាក្យ « ទ្រង់ ទ្រុង » ខុសគ្នាដូចម្តេចខ្លះទៅ ?
៤០. តើពាក្យ « និង នឹង ហ្នឹង « ខុសគ្នាមិចខ្លះ ?
៤១. តើពាក្យ « ព្រឹក្សា ប្រឹក្សា » ខុសគ្នាយ៉ាងដូចម្តេច
៤២. តើពាក្យ « គតិ កិត្តិ » ប្រើខុសគ្នាយ៉ាងមិច ?
៤៣. តើពាក្យ « យម យំ » ខុសគ្នាដូចម្តេចដែរ ?
៤៤. តើពាក្យ «រាគ រាក » មានន័យដូចម្តេច ?
៤៥. តើពាក្យ « ពី ពីរ » មានអត្ថន័យដូចម្តេច ?
៤៦. តើពាក្យ « ពុត ពុធ ពុទ្ធ » ខុសគ្នាយ៉ាងដូចម្តេច ?
៤៧. តើពាក្យ « លេច លិច » មានសេចក្តីយ៉ាងមិចខ្លះដែរ ?
៤៨. តើពាក្យ « ជន ជន់ ជន្ម » មានន័យខុសគ្នាមិចដែរ ?
៤៩. តើពាក្យ « យុគ យុក » មានអត្ថន័យយ៉ាងដូចម្តេច ?
៥០. តើពាក្យ « រស រស់ រួស » ខុសគ្នាយ៉ាងមិចខ្លះ ?
៥១. តើពាក្យ « រាច រាជ រាជ្យ » មានន័យយ៉ាងដូចម្តេចខ្លះ ?
៥២. តើពាក្យ « លុង លង់ » មានន័យដូចម្តេច ?
៥៣. តើពាក្យ « រលក លលក » ខុសគ្នាយ៉ាងដូចម្តេចខ្លះ ?
៥៤. តើពាក្យ « លាប លាភ លៀប » មានន័យយ៉ាងមិច ?
៥៦. តើពាក្យ « លួង ហ្លួង » មានន័យដូចម្តេច?
៥៧. តើពាក្យ « សង្ហា សង្ហារ » ខុសគ្នាដូចម្តេចខ្លះ ?
៥៨. តើពាក្យ « ស្ការ ស្កា » មានន័យដួចម្តេចខ្លះ ?
៥៩. តើពាក្យ «ស្ងៀម ឈ្ងៀម » ខុសគ្នាយ៉ាងមិចខ្លះ ?
៦០. តើពាក្យ« ស្លាត ឆ្លាត » មានអត្តន័យដូចម្តេចខ្លះ ?
៦១. តើពាក្យ « ផ្សា ផ្សារ » មានន័យដូចម្តេចខ្លះ ?
៦២. តើពាក្យ « ទង់ ទុង » មានន័យដូចម្តេចខ្លះ ?
៦៣. តើពាក្យ « ជួ ជួរ » មានអត្ថន័យយ៉ាងដូចម្តេច ?
ចម្លើយ
៣១. ពាក្យ « រាន រៀន » ៖
រាន (ន ) គ្រែវាលឬមានសំបូល មានសរសេរដាំក្នុងដី សម្រាប់អង្គុយលំហើយឬសម្រាប់ដាក់អីវ៉ាន់លក់ជាដើម ។ ឧ. លក្ស្មីធ្វើរានឲ្យមាន់នៅ ។
រាន ( កិ ) កាប់គាស់រម្លើងទីដី ព្រៃឲ្យកើតបាន ជាស្រែ ចម្ការ ភូមិលំនៅ ។ ឧ. វាសនារានព្រៃយកដីដាំដំណាំ ។
រៀន( កិ ) សិក្សា ខំសង្កេតឲ្យចេះ ទទួលយកចំណេះហាត់ ហ្វឹក ។ ឧ. ស្រីដាខិតខំរៀនមុខវិជ្ជាភាសាវិទ្យា ។
៣២. ពាក្យ « មាន មៀន » ៖
មាន ( កិ ) បាន កប ប្រកបដោយ កើតបរិបូរដោយ គង់នៅ ឋិតនៅ ... ។ ឧ.គឹមសៀង មានត្រព្យមានច្រើនណាស់ ។
មៀន ( ន ) ចង្កំវែង ស្រាប់គល់ដងកាំបិត ឬផ្គាក់ជាដើមឲ្យជាប់មាំត្រង់អន្សា ។ ឧ. សុភក្រ្តលាក់មៀនកាំបិត ។
មៀន ( ន ) ឈ្មោះឈើមួយប្រភេទ ជាដំណាំស្រុកផ្លែមូលៗ ទំហំខ្នាតមេដៃ វេលាទុំមានក្លិនសាច់ក្តអូប មានរសផ្អែមប្រើជាបង្អែម ។ ឧ. មុនីទៅផ្សារទិញបានមៀន២គីឡូ ។
៣៣. ពាក្យ « មគ្គ ម៉ាក់ » ៖
មគ្គ ( ន ) ផ្លូវ ផ្លូវប្រតិបត្តិ លំអាន ទ្វារ ...។ ឧ. មគ្គទាំង៨ ពោលគឺអដ្ឋង្គិកមគ្គ ។
មាក់ ( ន ) ឈ្មោះឈើដំណាំមួយប្រភេទ ផ្លែប្រើជាគ្រឿងជ្រលក់សំពត់យកព័ណ៌ខ្មៅ ខ្លឹមមានសម្បុរខ្មៅ សាច់រឹងប្រើធ្វើជាការ ឈើរាយរងបាន ។ ឧ. ក្នុងចម្ការជោតនាមមានមាក់ក្លឿ២ដើម ។
មាក់( ន ) និន្ទា មើលងាយប្រមាថ ។ ឧ. រ៉ាយុទ្ធមាក់ងាយខ្ញុំណាស់ ។
៣៤. ពាក្យ « ប្រមាទ ប្រមាថ » ៖
ប្រមាទ ( ន ) ការភ្លេចស្មារតី ធ្វេសស្មារតី សេចក្តីប្រហែស ការប្រហែសធ្វេស ។ ឧ. ដូរ៉ាស៊ីបានប្រមាទក្នុងពេលបើកបរ ។
ប្រមាថ ( ន ) ការបៀតបៀនគេ ការញំាញីគេ ការធ្វើទុក្ខបុកម្នេញឲ្យគេលំបាក ការមើលងាយគេ ។ ឧ. ឯងមិនត្រូវប្រមាថជីវីតអ្នកដទៃឡើយ ។
៣៥. ពាក្យ « ធន ធន់ ធន » ៖
ធុន ( ន ) រួតអ្វីៗនីមួយ ដែលមានបែបយ៉ាងនិងកំណើតជាមួយគ្នា ។ ឧ. ចិន្តាមានចានមួយធុន ។
ធន់ ( កិ ) ទ្រាំ អត់ធ្មត់ ស៊ូ ។ ឧ. សារ៉ាន់មិនអាចធន់និងការងារនេះបានទេ ។
ធន ( ន ) ទ្រព្យ សម្បត្តិ ។ ឧ. ដូនញ៉ឹបមានធនច្រើនណាស់ ។
៣៦. ពាក្យ « ទុក ទុក្ខ » ៖
ទុក ( កិ ) ដាក់វត្ថុអ្វីក្នុងទីណាមួយដើម្បីឲ្យគង់នៅឬរក្សាអ្វីៗឲ្យគង់ ។ ឧ. រស្មីបានទុកម្ហូបនៅលើធ្នើផ្ទះបាយ ។
ទុក្ខ ( ន ) សេចក្តីព្រួយ សេចក្តីលំបាក ( កាយ និងចិត្ត ) ។ ឧ. តើសុជាតិមានទុក្ខដោយសារអ្វីហ្នឹង ?
៣៧. ពាក្យ « ញាណ ញៀន » ៖
ញាណ ( ន ) សេចក្តីដឹង ប្រាថ្ញា ...ទ្រង់ញាណ ( ព្រះពុទ្ធ ) ទ្រង់ជ្រាបច្បាស់នូវ កិច្ចាការអាថ៌កំបាំងជ្រាលជ្រៅផ្សេងៗដោយព្រះប្រាជ្ញា ។ ឧ. ខ្ញុំមានញាណដឹងមុនហើយរឿងនេះ ។
ញៀន (កិ ) ជាប់ចិត្តដោយមានចំណង់ អត់មិនបានដោយធ្លាប់ប្រព្រឹត្ត ធ្លាប់ជក់ ធ្លាប់ស៊ីលុះដល់កំណត់ ដល់ពេលវេលាដែលធ្លាប់ ក៏បណ្តាលឲ្យនឹកចង់អត់មិនបាន ឬក៏ទៅជាធ្វើទុក្ខមិនស្រួលខ្លួន ។ ឧ. សុខាជាប្រភេទពួកញៀនគ្រឿងញៀន ។
៣៨. ពាក្យ « ទ្រាប់ ទ្រព្យ » ៖
ទ្រាប់ ( កិ ) រង កល់ពីក្រោម ដាក់ទ្រាប់ ។ ឧ.ម៉ាលីនយកក្រដាសទ្រាប់នំអន្សមចេក ។
ទ្រព្យ ( ន ) វត្ថុ ធនធាន សម្បត្តិ ។ ឧ. ម្តាយខ្ញុំបានចែកទ្រព្យមួយចំនួនឲ្យប្អូនខ្ញុំ ។
៣៩. ពាក្យ « ទ្រង់ ទ្រុង » ៖
ទ្រង់ ( កិ) ប្រព្រឹត្ត កាន់ ប្រដាប់ តាក់តែង ។ ឧ. ចាស់ទីរើសបានរូបបដិមាទ្រង់គ្រឿងមួយ ។
ទ្រង់ ( បុ.ស ) ( រ.ស ) ព្រះអង្គ ។ ឧ. សូមទ្រង់ប្រោសព្រះរាជទានអភ័យទោស ។
ទ្រង់ ( ន) ទម្រង់ សណ្ឋាន លំនាំ រាង រូប ។ ឧ. តើលក្ម្សីមានទ្រង់ទ្រាយយ៉ាងដូចម្តេច ?
ទ្រុង ( ន ) ប្រដាប់សម្រាប់ដាក់ឬ ប្រស់ ។ ឧ. សារឹមចិញ្ចឹមសេកដោយដាក់ក្នុងទ្រុង ។
៤០. ពាក្យ « និង នឹង ហ្នឹង » ៖
និង ( និ ) សព្ទជាសន្ធាន ជាទ្វន្ទ្វសម្រាប់និយាយតពាក្យ ឬតឃ្លារបៈពីមួយទៅមួយដែលមានដំណើរសេចក្តីថា ទាំង ព្រមទាំងផងនេះផង នុះផង ។ ឧ. អ្នកនិងខ្ញុំទៅប្រជុំនៅសាលាឃុំប្រស់ ។
នឹង ( កិ.នុ ) ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគត់កាលទៅខាងមុខថាមុខជា ប្រាកដជា គង់តែ ។ឧ. ស្អែកនេះខ្ញុំនឹងទៅផ្ទះរបស់អ្នក ។
នឹង ( គុ.ឬ.កិ .វិ ) ស្ងៀម ជើយ មិនកម្រើក ។ ឧ. រូបសំណាកនេះនៅនឹងថ្កល់ ។
នឹង ( អា.និ ) ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទមានន័យថា ដោយ ជាមួយ ដោយសារ ។ ឧ. ដួសសម្លនឹងវែក កាប់ឈើនឹងពូថៅ...។
ហ្នឹង ( វិ.ស ) នុះ ។ ឧ. តើឯងយករបស់ខ្ញុំឬ ? ហ្នឹងហើយ ។
៤១. ពាក្យ « ព្រឹក្សា ប្រឹក្សា » ៖
ព្រឹក្សា ( ន) ឈើទាំងឡាយ ។ ឧ. គួរឲ្យស្តាយណាស់ ព្រឹក្សាលតាវ័ល្លខ្មែរ ។
ប្រឹក្សា ( ន ) ការពិចារណា ដំណើរស្ទង់ការ ការល្បងមើលឲ្យឃើញពិត ការពិគ្រោះគ្នា ។ ឧ. ប្រសិនបើអ្នកមានបញ្ហាអ្វីអាចប្រឹក្សាយោបល់ជាមួយពួកខ្ញុំបាន។
៤២. ពាក្យ « គតិ កិត្តិ » ៖
គតិ ( ន ) ការទៅ ការដើរទៅ ដំណើរ ផ្លូវ គន្លង ទីកើតផ្សេងៗ ។ ឧ. សូមបួងឲ្យអ្នកទៅកាន់សុខគតិភព ។
កិត្តិ ( ន ) ( កិរ្តិ ) សេចក្តីសរសើរ សេចក្តីថ្កុំថ្កើង រុងរឿង ល្បីល្បាញ ។ ឧ. បរិញ្ញា ឈិន សីហា មានកិត្តិនាមល្បីល្បាញញាស់នៅស្រុកខ្មែរ ។
៤៣. ពាក្យ « យម យំ » ៖
យម ( ន ) សេចក្តីស្លាប់ អធិបតីនរក ។ ឧ. ព្រះយមរាជជាព្រះតំណាងនៃសេចក្តីស្លាប់ ។
យំ ( កិ ) បញ្ចេញសូររសព្ទព្រមទាំងចេញទឹកភ្នែក ព្រោះសេចក្តីសោកស្តាយអាល័យឬព្រោះមានទោមនុស្សអាក់អន់ចិត្ត ឬក៏ព្រោះឈឺចាប់ខ្លាំង ។ ឧ. ឈុនហៀងយំក៏ព្រោះតែបានពិន្ទុតិច ។
៤៤. ពាក្យ «រាគ រាក » មានន័យ៖
រាគ (ន ) តម្រេក សេចក្តីរីករាយ ត្រេកត្រអាល ចំពោះកាម ។ ឧ. សម្រិតត្រូវរាគៈគ្របសង្កត់ហើយ ។
រាក ( កិ ) លេចដោយរាន់ខ្លាំងទប់មិនទាន់ឬទប់មិនឈ្នះ ។ ឧ. ម្សិលមិញបុប្ផារាកដាក់ខោនៅក្នងថ្នាក់ ។
៤៥. ពាក្យ « ពី ពីរ » ៖
ពី ( និ,អា,និ ) អំពី ខាង ឯ ។ ឧ. តើវុទ្ធីមកពីណាហ្នឹង បានជាស្លេកម៉្លេះ ។
ពីរ ( ប.សំ ) មួយគួបគ្នា គឺមួយនិងមួយ ( ២ ) ។ ឧ. រំដួលបានទៅកំពង់សោមពីរដងហើយ ។
៤៦. ពាក្យ « ពុត ពុធ ពុទ្ធ » ៖
ពុត( ន ) ដំណើរបាំងទោសខ្លួន ដំណើររបិញរបុញ កិច្ចកលមាយា ការក្លែងបង្វែងដំណើរឲ្យឃ្លាតចាកសេចក្តីពិត ។ ឧ. ចៅវ៉ាជាប្រភេទមនុស្សមានពុតត្បុត ។
ពុធ ( ន ) ឈ្មោះថ្ងៃទី៤ ( ក្នុងសប្តាហ៍ ) ។ ឧ. ថ្ងៃពុធលោកបញ្ញាត្រូវប្រជុំនៅសាលា ។
ពុទ្ធ (ន ) លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំងដូចយ៉ាងអរិយសច្ច ៤ជាដើម រហូតដល់មគ្គផលនិព្វានឬលោកអ្នកភ្ញាក់រឮក ។ឧ.ព្រះពុទ្ធសម្រេចបាននូវមោគៈធម៌ ។
៤៧. ពាក្យ « លេច លិច » ៖
លិច ( កិ ) លិបចុះបាត់ទៅចូលកប់បាត់ទៅក្នុងទឹកជាដើម ។ ឧ. ស្រឡាងមួយបានលិចចូលក្នុងទឹកបឹង ។
លេច ( គុ ) ដែលមិនគត់ ។ ឧ. សុភាជាមនុស្សមាត់លិចចូលក្នុងទឹកបឹង ។
លេច ( ន ) ឈ្មោះដំបៅមួយប្រភេទ កើតនៅបាតជើងឬកែងជើងលៀនសាច់រឹងចេញ ។ ឧ. ខ្ញុំកើតដំបៅលេចជាង៥ឆ្នាំមកហើយ ។
៤៨. ពាក្យ « ជន ជន់ ជន្ម » ៖
ជន ( ន ) ប្រដាប់នេសាទមច្ឆជាតិ មួយប្រភេទ ។ឧ. តើអ្នកយកជនទៅណាហ្នឹងក្នុងបឹង ។
ជន ( ន ) សព្វសត្វដែលកើតក្នុងលោកអ្នកផងមនុស្ស ។ ឧ. បណ្តាជនទាំងប្រុសស្រីដ៏មមាញឹក ។
ជន់ ( កិ ) ឡើងសាយភាយ ទឹកជន់ ។ ឧ. ចូរទស្សទាយមើលតើទឹកឆ្នាំនវជន់ទេ ។
ជន្ម សំ ( ( ន ) ជន្ម ឬជន្មន កំណើត ជន្មិន ជីវីត ប្រាណ ដែលមានជិវីត ) ជីវីត ។ ឧ. តើទ្រង់មានព្រះជន្មប៉ុន្មានហើយ ។
៤៩. ពាក្យ « យុគ យុក » ៖
យុគ សំ.បា ( ន ) នឹម គូ អាយុ កាល គ្រា អាយុពិភពលោក សម័យ ។ ឧ. តើអ្នកធ្លាប់សិក្សាអំពីយុគងងងឹតដែរទេ ?
យុក ( ន ) ឈ្មោះភមរជាតិមួយប្រភេទ ពួកម្រោមតែនៅ ក្នុងរន្ធដីធ្វើចំពួយ សម្រាប់ចេញចូល ចេះធ្វើក្អមដាក់ទឹកបានទឹកមានរសផ្អែម ស្រដៀងនឹងទឹកម្រោមដែរ ។ ឧ. ខ្ញុំពិតជាពុំដែលឃើញសត្វយុកឡើយ ។
៥០. ពាក្យ « រស រស់ រួស » ៖
រស សំ.បា ( ន ) សម្ផស្សប្លែកៗដែលប៉ះពាល់ជិវ្ហាបសាទ ដឹងថា ប្រៃ ជូរ ចត់ ល្វីង ផ្អែមជាដើម ។ ឧ. តើម្ហូបនេះមានរស់ជាតិយ៉ាងមិចដែរ ?
រស់ (កិ ) មានជីវីតនៅមិនទាន់ស្លាប់ ។ ឧ. រស្មីរស់នៅសព្វថ្ងៃលំបាកវេទនាណាស់ ។
រួស ( គុ.ឬកិ.វិ ) រហ័ស ឆាប់ ។ ឧ. សុខាជាមនុស្សរួសមាត់រួសកណាស់ ។
៥១. ពាក្យ « រាច រាជ រាជ្យ » ៖
រាច (កិ ) រាយស្មើ ដក់ស្មើ សាយរាយស្មើ ។ ឧ. នៅឆ្នាំនេះទឹករាចពេញស្រែទាំងអស់ ។
រាជ បា, សំ ( ន ) . ( រាជនី ) ព្រះរាជា ( ក្សត្រិយ៍ ទ្រង់រាជ្យ ) , ប្រែតាមរូបសព្ទថា « អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង » ឬប្រែថា « អ្នកញុំាងប្រជាពលរដ្ឋឲ្យរីករាយគឺគ្រប់គ្រងប្រជានិករ ឲ្យមានស្វាមីភក្តី ចំពោះព្រះអង្គព្រោះព្រះអង្គមានសង្គហវត្ថុ ៤យ៉ាងគឺ ការឲ្យេទេយ្យវត្ថុ ការពោលវាចារគួរឲ្យចង់ឮចង់ស្តាប់ ការប្រព្រឹត្តអំពើជាប្រយោជន៍ ការតាំងព្រះអង្គស្មើៗ គឺប្រើឬកពាឲ្យល្មមពេញចិត្តប្រជារាស្រ្ត ។ ឧ. តើសត្វនាគរាជតំណាងឲ្យអ្វី ?
រាជ្យ សំ.បា .( ន ) ( រជ្ជ ) ភាវៈជាព្រះរាជាសម្បត្តិសម្រាប់ផែនដី ស្រុកទេស ដែលជាសម្បត្តិរបស់ព្រះរាជា ការគ្រប់គ្រងផែនដី ។ ឧ. តើអ្នកបានទទួលព្រះរាជទ្រព្យនៅហ្នឹង ។
៥២. ពាក្យ « លង់ លុង » ៖
លង់ ( កិ ) ជ្រុល ស៊ុន ហួស ។ ឧ. ខ្ញុំធ្លាប់លង់និងសម្រស់នារីជនបទ ។
លុង ( កិ ) ជីក ឬដាក់ឲ្យកើតជារំលុង ជារូងជាប្រហោងធំ ជារណ្តៅក្អេង ។ ឧ. ខ្ញុំលុងដីដាំដើមកកោះមួយដើម ។
៥៣. ពាក្យ « រលក លលក » ៖
រលក ( ន ) រំជួលទឹកដែខ្ជោលៗឡើង ឬពោរពូនឡើងដោយអំណាចកម្លាំងខ្យល់ជាដើម ។ឧ. រលកដោះក្រមុំលូនៗជាកំពូកតូចៗ ។
រលក ( កិ ) ( នាមកិរិយា ) កក្រើកទឹកកើតជារំជួលឡើង ។ឧ. គ្នាកំពុងស្រួលចិត្តអាណិតកុំធ្វើឲ្យរលក ។
រលក ( គុ ) ( ព.ប្រ ) ដែលមានសម្បុរភ្លឺថ្លាឆ្លុះស្រមោលហាក់ដូចជាមានរលក ។ ឧ. មើលមុខអ្នកឯងសភ្លឹចាំងរលកៗ ។
លលក ( ន ) ឈ្មោះបក្សីមួយប្រភេទ ពួកទទាឈ្មោលចេះរងាវ ។ ឧ. តើអ្នកធ្លាប់បានញុំាកកូររលកដែរទេ ?
៥៤. ពាក្យ « លាប លាភ លៀប » ៖
លាប សំ. បា . (កិ ) ( លេប < លិប) ធ្វើវត្ថុខាប់រាវឬផង់ ឲ្យដិតជាប់ឲ្យជោក ឲ្យយប្រឡាក់ផាត់ ។ ឧ. ចិន្តានិងត្រៀមលាបផ្ទះពណ៌ត្របែកព្រៃ ។
លាភ សំ.បា. ( ន ) ការបានដំណើរប្រទះលើការបានអ្វីៗដែលគួរបាន ចំណេញ ។ ឧ. ព្រះសីវលីគឺជាព្រះតំណាងមហាលាភ ។
លៀប ( ន ) ឈ្មោះឈើពួកជ្រៃ មាន២ប្រភេទគឺ លៀបធំ មានស្លឹកធំ លៀបតូចមានស្លឹកតូច ត្រួយខ្ខីលៀបទាំង២ ប្រភេទេះមានរសចត់បន្តិចៗ ប្រើជាអន្លក់ឬរបោយបាន ។ ឧ. សម្ពត់ពណ៌ស៊ីលៀបថ្ងៃពុធ ។
៥៥. ពាក្យ « លួង ហ្លួង » ៖
លួង ( កិ ) ពោលពាក្យទន់ផ្អែមល្ហែមសម្រុលចិត្តអ្នកដទៃឲ្យធូរឲ្យស្រួល ។ ឧ. មានប៉ុន្មានដងដែលអ្នកធ្លាប់លួងខ្ញុំ ។
ហ្លួង ( ន ) ព្រះរាជា ( ព្រះកុរណាជាម្ចាស់ជីវីត ) ។ ឧ. ហ្លួងនរោត្តមជាបុត្ររបស់ស្តេចអង្គណា ?
៥៦. ពាក្យ « សង្ហា សង្ហារ » ៖
សង្ហា ( គុ ) ដែលរុងរឿង មានរូបល្អអង់អាចឆើតឆាយ ស្រស់ ស្រស់បស់ ។ឧ. លោករតនៈពិតជាបុរសសង្ហាមែនទែន ។
សង្ហារ សំ.បា. ( ន ) ( សំហារ ) ការនាំយកការបំព្រួញ សង្ខេប ការរូបរួម ការទម្លាយបង់ ការបំផ្លាញ ការបំបាត់បង់ ការផ្តាច់ផ្តិល ។ ឧ. ខ្ញុំនិងសង្ហារជីវីតរបស់អ្នកឥឡូវនេះហើយ ។
សង្ហារ ( ន ) ត្រាសម្រប់ក្សត្រិយ៍ ត្រាផែនដីព្រះលញ្ជករ ។ ឧ. តើព្រះសង្ហារមានរូបយ៉ាងដូចម្តេចខ្លះ ?
៥៧. ពាក្យ « ស្កា ស្ការ » ៖
ស្កា ( ន ) ពាក្យហៅកាត់ខ្លីមកពី បាសកាឬបាស្កា ) ឈ្មោះល្បែកមួយប្រភេទ ពួកចក្រង្គតែមានមេពីរហៅថា តៅ មានសណ្ឋានបួនជ្រុង មានរន្ធ ៦សម្រាប់លើកម្លាក់លើក្តារមានកូន ២៤ ឬ ៣០ ...។ ឧ. ស្តេចគ្រុឌចូលចិត្តលេងល្បែងបាស្កា ។
ស្ការ ( ន ) សត្វចតុប្បាទមួយប្រភេទមុខស្រួចឆ្លឹមជើងខ្លីៗ សម្បុរត្នោត ស្រដៀងនិងកំប្រុកតែមាឌធំជាង ជាពួករន្ធកសត្ត ។ ឧ. តើអ្នកធ្លាប់ឃើញសត្វស្ការដែរឬទេ ?
៥៨. ពាក្យ « ស្ងៀម ឈ្ងៀម » ៖
ស្ងៀម ( កិ.ឬ កិ.វិ ) មិនស្តី,មិនមាត់,នៅជើយ ,ទំនេរ ។ ឧ.ធម្មជាតិអើយ ម្តេចស្ងៀមស្ងាត់ឈឹង ។
ឈ្ងៀម ( គុ .ឬកិ.វិ ) មានក្លិនធុំផ្សាយពីអ្វីៗដែលខ្លាច ។ ឧ. ខ្ញុំដូចជាធុំក្លិនឈ្ងៀមបាយខ្លោច ។
៥៩. ពាក្យ « ស្លាត ឆ្លាត » ៖
ស្លាត ( ន ) ឈ្មោះត្រីស្រកាមួយប្រភេទ រាងស្តើងសំប៉ែត (ពួកត្រីក្អី ) មានឆ្អឹងច្រើន ។ ឧ. ម្តាយខ្ញុំពូកែធ្វើប្រហិតត្រីស្លាតណាស់ ។
ឆ្លាត « ឈ្លាស » ( គុ ) ប៉ិន ប្រសប់ ស្ទាត់ ។ ឧ. អើ! កូនអ្នកឯងឆ្លាតណាស់ ។
៦០. ពាក្យ « ផ្សា ផ្សារ » ៖
ផ្សា ( កិ.ឬ.គុ ) ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្រ្តា របួស ដាច់ រលាត់ ប៉ះពាល់ត្រូវ ប្រទះនឹងជាតិជូរ ប្រៃ ហឹរ ... ។ ឧ. ផ្សាភ្នែកណាស់ ពេលមុជទឹកសមុទ្ទ ។
ផ្សា (អា.និ ) ព្រោះ,ហេតុតែ ដោយហេតុ តាមតែ តាមតែចង់ ព្រោះតែចំណង់ ។ ឧ. សូមផ្សាចាស់ផ្សាឈាមជាមួយគ្នាតទៅ ។
ផ្សា ( កិ ) ផ្សងតាមកម្ម ផ្សងព្រេង ទ្រាំទ្រ ទ្រាំអត់ កាន់ក្តីសន្តោសតាមមានតាមបាន ។ ឧ. ផ្សាជាអ្នកកម្សត់ទុគ៌ត ។
ផ្សារ ( ន ) ក្លាយមកពីពាក្យបរទេសថា ប៊ះហ្សារ )ទីប្រជុំលក់ទិញរបស់ផ្សេងៗ គឺប្រជុំផ្ទះឬរានតូចធំដែលគេដាក់ទំនិញលក់ដូរ ។ ឧ. តើអូនចូលចិត្តដើរលេងផ្សារដែរទេ ?
ផ្សារ ( កិ ) ភ្ជាប់ភ្ជិតដោយទឹកបន្សារ ។ ឧ. បងមានទទួលផ្សារឆ្នាំងស្ពាន់នេះទេ ?
៦១. ពាក្យ « ទង់ ទុង » ៖
ទង់ ( កិ ) ទាញទាំងពីរខាងទៅវិញទៅមកទាញទៅទាញមក ច្រើននិយាយថា ទង់ទាញឬទាញទង់គឺទាញគ្នាទៅវិញទៅមក ។ ឧ. ខ្ញុំទង់ទាញវាណាស់ ដែរប៉ុន្តែគេមិនតាម ។
ទង់ ( ន ) ផ្ទាំងសំពត់ឬចម្រៀកសំពត់ដែលដេរឲ្យមានសណ្ឋាន និងព័ណ៌ឬរូបផ្សេងៗសម្រាប់ប្រើជាកិត្តិយសក្នុងប្រទេសនីមួយៗ ។ ឧ. តើដឹងថាទង់សាសានាមានប៉ុន្មានពណ៌ដែររឺទេ ។
ទុង ( ន) ឈ្មោះបក្សីពួកមួយ មានរូបសណ្ឋានជមពីមុខពីក្រោយ កវែង ចំពុះវែងសំប៉ាត មានចុងក្ងិច មានស្បែកពីខាងក្រោម សណ្ឋានថង់ ជើងខ្លី ម្រាមជាប់ដូចជើងទាហែលទឹកមុជទឹកបាន ហើយបានខ្ពស់ ទុងមាន២ប្រភេទ គឺទុងសំពៅ មានសម្បុរ សលាយសម្បុរជម្ពូ ( ស លាយក្រហម ស្រគាំ ) ទុងផេះមានម្បុរប្រផេះ ទុង២ប្រភេទនេះសុទ្ធតែមានមច្ឆជាតិជាអាហារដូចគ្នា ។ ឧ. ខ្ញុំឃើញសត្វទុង នៅសួនភ្នំតាម៉ៅ ។
ទុង « ទូង» ( ឧ ) សូរកាំភ្លើងធំ ឬសូរអ្វីៗឯទៀតបែកផ្ទុះ ។ ឧ. គាត់បាញ់កាំភ្លើងឬសូរទុង ទុង ។
៦២. ពាក្យ « ជួ ជួរ » ៖
ជួ ( គុ ) ដែលអាក្រក់ ដែលឆ្គងមិនសូវ ស្គាល់ក្តីគួរសម ។ឧ. អ្នកឯងកុំមានចិត្តជួពេកចែកគេខ្លះទៅ ។
ជួរ ( ន ) របៀបរៀបរៀងគ្នា ។ ឧ. ចូរប្អូនៗទាំងអស់គ្នា ឈរជាជួរឲ្យមត្រឹមត្រូវ