Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជា គេនិយាយថា អង់ស៊ីមជាប្រូតេអ៉ីនយថាប្រភេទ ?     

២. តើបង្អូយនៅអាមេរិកខាងត្បូង និងបង្អូយនៅលើកោះឡាប៉ាកូសខុសដូចម្ដេចខ្លះ ?

៣. តើស្រទាប់រេទូននៃភ្នែកជាស្រទាប់រួសនឹងពន្លឺ និងជាស្រទាប់ដែលបង្កើតបានជារូបភាព​នៃវត្ថុដែលយើងមើលឃើញ ។ ចូរបកស្រាយ ។

៤. ចូរបកស្រាយពចលនាការស្វ័យដំឡើងទ្វេរ AND ?

៥. តើគេប្រើវិធីអ្វីខ្លះ ដើម្បីកំណត់អាយុផូស៊ីល ?

ចម្លើយ

១. បានជាគេនិយាយថា អង់ស៊ីមជាប្រូតេអ៉ីនយថាប្រភេទពីព្រោះ គ្រប់អំពើអស់របស់អង់ស៊ីមទាំងអស់មិនមែនជាប្រូតេអ៉ីននោះទេ ។ ម៉្យាងវិញទៀតអង់ស៊ីមនីមួយៗ មានអំពើ ទៅលើប្រតិកម្មមួយជាក់លាក់ ។

២. បង្អូយនៅអាមេរិកខាងត្បូង និងបង្អូយនៅលើកោះឡាប៉ាកូស ខុសគ្នាត្រង់ ៖ បង្អូយនៅអាមេរិកខាងត្បូងមានក្រញុំាតូចៗ ដែលធ្វើឪ្យវាអាចឡើងដើមឈើបាន ។ ចំណែកឯបង្អូយនៅលើកោះកាឡាប៉ាកូសវិញមានក្រញុំាជើងធំៗ ដែលអាចឪ្យវាតោងថ្ម រអិលតាមឆ្នេរសមុទ្របាន ។

៣. ស្រទាប់រេទីននៃភ្នែកជាស្រទាប់រួសនិងពន្លឺ និងជាស្រទាប់ដែលបង្កើតបានជារូបភាពនៃវត្ថុដែលយើងមើលឃើញ ។ បកស្រាយ នៅលើកោសិកាកោន និងកោសិកាដំបង ម៉ូលេគុលប្រូតេអ៉ីនផ្សំជាមួយជាតិពណ៌នៃស្រទាប់រេទីនដែលបង្កើតបានជាម៉ូលេគុលរ៉ូដុបស៊ីន ។ នៅពេលពន្លឺប៉ះជាមួយកោសិកាកោន និងកោសិកាដំបង វាបំបែកសម្ព័ន្ធគីមីនៅក្នុងម៉ូលេគុលរ៉ូដុបស៊ីន ។ ការបំបែកសម័្ពន្ធនេះបង្កើតបានអាំងភ្លុចប្រសាទដែលធ្វើដំណើរចេញពីកោសិកាកោន ឬ កោសិកាដំបងតាមសរសៃរប្រសាទអុបទិចទៅកាន់ខួរក្បាល ។ បន្ទាប់មកខួរក្បាលបកស្រាយអាំងភ្លុចប្រសាទជាគំហើញ ។

៤. ចលនាស្វ័យដំឡើងទ្វេ AND ប្រព្រឹត្តទៅដូចជា ៖

  • ដំបូងច្រវ៉ាងទាំងពីររបស់ម៉ូលេគុល AND ចាប់ផ្ដើមរលា
  • ការផ្ដាច់សម្ព័ន្ធ អ៉ីដ្រូសែនធ្វើឪ្យច្រវ៉ាក់ទាំងពីរ ឃ្លាតគ្នាក្រោមអំពើរបស់អង់ស៊ីម AND ប៉ូលីមេរ៉ាស
  • នុយក្លេអូទីតសេរីនៅណ្វៃយ៉ូរត់ចូលមកបំពេញតាមច្រវ៉ាក់នីមួយតាមគោលការណ៍បាស A-T និង C-G ។ ច្រវ៉ាក់នីមួយៗរបស់ម៉ូលេគុល AND មេធ្វើជាពុម្ពគំរូសម្រាប់សំយោគច្រវ៉ាក់ម្ខាងទៀតនៃម៉ូលេគុល AND កូន ។ ក្រោយពេលស្វ័យដំឡើងទ្វេ គេទទួលបានម៉ូលេគុល ANDកូនដែលដូចគ្នានបេះបិទហើយដូចទៅនឹងម៉ូលេគុល ANDមេ ។

៥. វិស្វកម្មសេនេទិចផ្ដល់ប្រយោជន៍ដល់មនុស្សដូចជា ៖

  • ចំពោះវិស័យសុខាភិបាល ផលិតសារធាតុមួយចំនួនដូចជា អរម៉ូន វ៉ាក់សាំង អាំងស៊ុយលីន អាំងទែផេរ៉ូន អាំងទែឡឺគីន អង់ទីប្យូទិច ....។
  • ចំពោះវិស័យកសិកម្ម គេធ្វើឪ្យរុក្ខជាតិមានផ្លែផ្កាធន់នឹង ជម្ងឺធន់នឹងអាកាសធាតុ ថ្នាំសំលាប់សត្វល្អិតនិងស្មៅ....។
  • ក្នុងវិស័យស្បៀងអាហារ  ផលិតអាហារដូចជាការផលិតទឹកដោះ គោជូរ និងប្រម៉ាស ការធ្វើនំបុ័ង ការធ្វើស្រាជាដើម ....។

វិញ្ញាសាទី៣៣



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login