Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្ដេចដែលហៅថាដំណើរលំអងកាត់?

២. ចួរឪ្យនិយមន័យការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ។

៣. តើគេសម្គាល់រុក្ខជាតិឌីលេដូនបានដោយសារអ្វី?

៤. ហេតុអ្វីបានជាសីតុណ្ហភាពភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឪ្យអង់ស៊ីមបាត់បង់គុណភាព?

៥. តើអរម៉ូន LH និងអរម៉ូន FSH គឺផលិតដោយអ្វី? ហើយវាមានទំនាក់ទំនងជាមួយនឹងអ្វី?

ចម្លើយ

១. ដែលហៅថាដំណើរលំអងកាត់គឺជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងរុក្ខជាតិមួយទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតិផ្សេងទៀត ។

២. ការបង្កាត់ជិតគឺជាការបង្កាត់រវាងសត្វចេញពីមេបាមួយគូ ឬ មេបានឹងកូនរបស់វា ។ ការបង្កាត់ឆ្ងាយគឺជាការបង្កាត់រវាងពូជខុសគ្នា មានខ្សែស្រឡាយខុសគ្នា ឬ ប្រភេខុសគ្នា ។

៣. គេសម្គាល់រុក្ខជាតិឌីលេដូនបានដោយសារ ៖

  • គ្រាន់មានកូទីលេដុង ២
  • ឬសជាឬសកែវ
  • ស្លឹកមានទ្រនុងបែកខ្នែង
  • ដើមមានបាច់សរសៃរនាំស្ថិតនៅជារង្វង់ ។

. បានជាសីតុណ្ហភាពទាបពេកឬខ្ពស់ពកអាចធ្វើឪ្យអង់ស៊ីមបាត់បង់ភាពពីព្រោះតែអង់ស៊ីមគឺជាប្រតេអ៉ីន ។ កាលណាសីតុណ្ហភាពខ្ពស់ពេកឬទាបពេកចំណងប៉ិបទីតរលាយហើយសម័្ពន្ធអ៉ីដ្រូសែនត្រូវផ្ដាច់ដែលជាមួយហេតុធ្វើឪ្យទម្រង់របស់ប្រូតេអ៉ីនប្រែប្រួលគឺមិនអាចមានសកម្មភាពជាកាតាលីករបាន ។

៥. អរម៉ូន LH និងអរម៉ូន FSH គឺផលិតដោយប្រពេញអ៉ីប៉ូភីសមុខ ។ វាមានទំនាក់ទំនងជាមួយក្រពេញភេទដូចជា ៖

+ ចំពោះអូវេ ឬ ក្រពេញភេទញី

  • អរម៉ូន LH ធ្វើឪ្យកោសិកាផូលេគុលដឺក្រាបផ្ទុះបែក និងបញ្ចេញអូវុល ។ ផូលេគុលផ្ទុះបែកនេះក្លាយជាអង់លឿងហើយក៏បញ្ចេញអរម៉ូនប្រូតេស្ដេរ៉ូន និងអរម៉ូនអឺស្រ្ដូសែន ។
  • អរម៉ូន FSH ភ្ញោចកោសិកាផូលេគុលនៃអូវែឪ្យបញ្ចេញអរម៉ូនអឺស្ដ្រូសែន ។

+ ចំពោះពងស្វាស ឬក្រពេញភេទឈ្មោល

  • អរម៉ូន LH ភ្ញោចកោសិកាផូលេគុលអាំងស្ទែស្យែលឪ្យបញ្ចេញអរម៉ូនតេស្ដូស្ដេរ៉ូន ។
  • អរម៉ូន FSH ភ្ញោចកោសិកាស៊ែគូលីក្នុងបំពង់សឺមីនីភែដើម្បីធានាកំណកាម៉ែត ។

វិញ្ញាសាទី៣០



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login