សំណួរ
១. ហេតុអ្វីបានជាគេនិយាយថាប្រូតេអ៉ីនជាអ្នកការពារ ?
២. កែវភ្នែកមាននាទីអ្វីខ្លះ ? ហេតុអ្វីបានជាមនុស្សខ្លះមើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្ដែមើលជិតឃើញមិនច្បាស់ទៅវិញ ? ចូរពន្យល់ ។
៣. ពេលលឺទូរសព្ធរោទិ៍ អ្នកលើកទូរស័ព្ទឡើងដើម្បីឆ្លើយតប ។ ក្នុងករណីនេះ តើមានណឺរ៉ូនអ្វីខ្លះ ដែលចូលរួម ? រៀបរាប់ពីនាទីរបស់វាផង ។
៤. តើគេបែងចែកខួរក្បាលជាប៉ុន្មានផ្នែក ? អ្វីខ្លះ ? មាននាទីដូចម្ដេចខ្លះ ?
៥. ចូរពិពណ៌នាពីស៊ីមណូស្ដែមទាំងបួនក្រុម ?
ចម្លើយ
១. ប្រូតេអ៉ីនជាអ្នកការពារ ព្រោះវាអាចការពាររាងកាយប្រឆាំងនឹងការជ្រៀតចូលនៃមេរោគពេលមានរបួសការពារបាត់បង់ឈាមពេលដាច់សរសៃរឈាមធ្វើឪ្យឈាមកក ។
២. កែវភ្នែកមាននាទីធ្វើឪ្យកាំរស្មើពន្លឺងាក និងប្រសព្វចូលគ្នា ។ បានជាមនុស្សខ្លះ មើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្ដែមើសវត្ថុជិតឃើញមិនច្បាស់ទៅវិញព្រោះភ្នែកមានជម្ងឺអ៉ីពែមេត្រូប ។ ភ្នែកមើលវត្ថុឆ្ងាយច្បាស់ ព្រោះតែចម្ថាយអប្បបរិមានៃគំហើញច្បាស់ឆ្ងាញជាងភ្នែកធម្មតា ដូចនេះត្រូវមានសម្របតម្រូវ បើគ្មានទេនោះរូបភាពកើតឡើងនៅក្រោយរេទីនព្រោះប្រព័ន្ធអុបទិចបង្រួមតិច ។
៣. ក្នុងករណីនេះមានណឺរ៉ូន ៣ ប្រភេទចូលរួមគឺ ណឺរ៉ូនវិញ្ញាននាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ ។
+ តួនាទីរបស់វា ៖
- ណឺរ៉ូនវិញ្ញាណនាំ មាននាទីចេញពីធ្មូលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ (ខួរក្បាល) ។
- ណឺរ៉ូនភ្ជាប់ មាននាទីបញ្ជូនបន្ដនូវព័ត៌មានពីណឺរ៉ូនវិញ្ញាណនាំទៅណឺរ៉ូនចលករក្រោយការបកស្រាយអាំងភ្លុចប្រសាទពីខួរក្បាល ។
- ណឹរ៉ូនចលករ មាននាទីដឹកនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្ម (សាច់ដុំដៃ) ។
៤. ខួរក្បាលមាន ៣ ផ្នែក គឺខួរធំ ខួរតូច និងខួរកញ្ចឹងក ។ ផ្នែកនីមួយៗមានតួនាទីដូចតទៅ ៖
- ខួរធំ មាននាទីត្រួតនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា ។ ក្រៅពីនេះវាទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណទាំង ៥ ។
- ខួរតូច មាននាទីត្រួតពិនិត្យចលនាទាំងអស់ និងចលនាអឆន្ទៈមួយចំនួន ។ វាក៏មាននាទីរក្សានូវតុល្យភាពរបស់សារពាង្គកាយផងដែរ ។
- ខួរកញ្ចឹងក វាមាននាទិត្រួតពិនិត្យចលនាអឆន្ទៈរបស់សារពាង្គកាយគឺចង្វាក់ដង្ហើម និងការកន្រ្តាក់បេះដូង ។
៥. ពិពណ៌នាស៊ីមណូស្ដែមទាំងបួនក្រុម ៖
- ប្រង់ (Cycard) វាមានរូបរាងបួនដើម ត្នោតម្យ៉ាងដែលមានស្លឹកផ្ដុំនៅកំពូលខាងចុង តែផលិតកោន ។
- កូនីភែ (Conifers)មានស្លឹកដូចជាម្ជុល (ស្រល់) ដែលអាចឪ្យការពារ ការបាត់បង់ជាតិទឹកនិងអាចឪ្យបន្សាំទៅនិងអាកាសធាតុស្ងួត ។ ស្លឹករបស់កូនីភែមានពណ៌បៃតងពេញមួយឆ្នាំ ។
- គីងកូ (Gingoes) មានកំណើតតាំងពីរាប់រយលានឆ្នាំមកហើយ ។ វាមានដុះនៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសចិន ជប៉ុននិងកូរ៉េជាដើម ។ សព្វថ្ងៃគេដាំវានៅតាមដងផ្លូវតាមទីក្រុងព្រោះវាធន់និងកង្វក់បរិយកាសបាន ។
- ស៊ីណេតូភីត (Cinetophytes) ជារុក្ខជាតិដែលដុះនៅតាមតំបន់វាលខ្សាច់មានអាកាសធាតុក្ដៅនិងក្នុងតំបន់ព្រៃត្រូទិចមានភ្លៀង ។ ស៊ីណេតូភីតជាមួយចំនួនជាដើមឈើ និងមួយចំនួនទៀតជារុក្ខជាតិចុល្លព្រឹក្ស រុក្ខជាតិប្រភេទនេះអាចរស់នៅបានជាងមួយពាន់ឆ្នាំ ។
វិញ្ញាសាទី៣០