Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១.​ តើកោនជាអ្វី ? ក្នុងការបន្ដពូជរបស់ស៊ីមណូស្ដែមតើកោនមាននាទីជាអ្វី ?

២. តើកត្តាអ្វីខ្លះ ដែលអាចធ្វើឪ្យប្រូតេអ៉ីន បាត់បង់គុណភាពបាន ?

៣. ចូរពីពណ៌នាអំពីអត្ថប្រយោជន៍របស់ពពួកស្រល់ ។

៤. ដូចម្ដេចដែលដែលហៅថាពន្លកជីវ្ហាវិញ្ញាណ ? រៀបរាប់ទីតាំងនៃរស់ជាតិរបស់វា ។

៥. ចូរពណ៌នា នាទី AND, ARNm, ARNt, ARNr ក្នុងចលនាសំយោគប្រូតេអ៉ីន ។

ចម្លើយ

១. កោនគឺជា សរីរាង្គបន្ដពូជរបស់រុក្ខជាតិស៊ីមណូស្ដែម កោនមាននាទីជាអ្នកផ្ទុកកោសិកា បន្ដពូជ (ស្តែម៉ាតូសូអ៉ីតចំពោះកោនឈ្មោល ឯអូអូស្វ៊ែចំពោះកោនញី ) ។

២. កត្តាដែលធ្វើឪ្យប្រូតេអ៉ីនខូចគុណភាពមានដូចជា កត្តាអាស៊ីតខ្លាំង បាសខ្លាំង សាប៊ូ អំបិល លោហៈធាតុធ្ងន់ ប​ម្រែបម្រួក សីតុណ្ហភាព និងចលនាមេកានិចនិង កត្តាផ្សេងៗទៀត ។

៣. សារៈប្រយោជន៍ពពួកស្រល់មានដូចជា ៖

  • ជាជម្រកពពួកសត្វ
  • ដើមត្រុវបានគេយកទៅធ្វើជាគ្រឿងសង្ហារឹម និងផលិតជាក្រដាស
  • ជាអុសសម្រាប់ដុត
  • ជាឳសថសម្រាប់ព្យាបាលជម្ងឺ និងគ្រឿងក្រអូប ។

៤. ពន្លកជីវ្ហាវិញ្ញាណគឺជាធ្មួលវិញ្ញាណគីមីដែលរសនឹងរសជាតិ ។ ទីតាំងរសជាតិ ៖

  • រសជាតិផ្អែមស្ថិតនៅផ្នែកចុងអណ្ដាត
  • រសជាតិប្រៃស្ថិតនៅចំហៀងអណ្ដាត
  • រសជាតិជូរស្ថិតនៅចំហៀងសងខាង
  • រសជាតិល្វីងស្ថិតនៅគល់អណ្ដាត ។

៥. ពណ៌នានាទីរបស់ AND, ARNm, ARNt, ARNr ក្នុងចលនាសំយោគប្រូតេអ៉ីន ៖

  • AND មាននាទីស្តុតព័ត៌មានមានចាំបាច់សម្រាប់សំយោគប្រូតេអ៉ីនច្រើនយ៉ាង ។
  • ARNm មាននាទីចម្លងក្រមពីច្រវ៉ាក់ម្ខាងរបស់ AND ហើយដឹកនាំដឹកច្រវ៉ាក់នុយក្លេអូទីតទោលនេះទៅកាន់ស៊ីតូប្លាស ។
  • ARNt មាននាទីដឹកនាំកូដុងរបស់ ARNm ពីស៊ីតូប្លាសដោយអង់ទីកូដុងរបស់វាទៅកាន់រីបូសូម ដើម្បីសំយោគប្រូតេអ៉ីន ។
  • ARNr មាននាទីចូលរួមដើម្បីបង្កើតរីបូសូមក្នុងការរំយោគប្រូតេអ៉ីន ។

វិញ្ញាសាទី៣២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login