Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-24 09:45

នាយកដ្ឋានជំនាញ ជាអ្នករៀបរៀងសេចក្តីព្រាងប្រកាស ។ ក្នុងករណីដែលក្រសួងច្រើន ត្រូវចេញប្រកាសរួមមួយ គឺក្រសួងដែលពាក់ព័ន្ធនឹងខ្លឹមសារនៃប្រកាសច្រើនជាងគេ ជាអ្នកផ្តើមធ្វើសេចក្តីប្រកាស រួចហើយបញ្ជូនឲ្យក្រសួងពាក់ព័ន្ធដទៃទៀត ជួយពិនិត្យ និងផ្តល់យោបល់ ។ តាមការអនុវត្តន៍ជាក់ស្តែង គេធ្វើប្រកាសអន្តរក្រសួងតែរវាងក្រសួងពីរទេ ។ រីឯលេខដែលត្រូវចុះក្នុងក្រកាសអន្តរក្រសួង ត្រូវយកលេខរបស់ការិយាល័យរបៀប នៃក្រសួងដែលជាអ្នកធ្វើប្រកាសអន្តរក្រសួងនោះ ។ នាយកដ្ឋានបុគ្គលិក នៃទីស្តីការក្រសួងនានា មានភារកិច្ចរៀបចំ សេចក្តីព្រាងប្រកាសស្តីពីការចូលនិវត្តន៍ ការបាត់បង់សមត្ថភាពពលកម្ម ការចូលក្របខណ្ឌ ការតម្លើងឋានៈ ការតែងតាំងមុខតំណែងរបស់មន្ត្រីរាជការ​ ។ អ្នកតែងសេចក្តីត្រូវមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ ។ ជួនកាលអ្នកតែងសេចក្តីបានទទួលការណែនាំពីថា្នក់លើ ឬទទួលមតិយោបល់ ពីអ្នកទទួលបន្ទុកផ្នែកបច្ចេកទេសនានា ។ អ្នកតែងសេចក្តីត្រូវសិក្សាស្រាវជ្រាវឲ្យគ្រប់ជ្រុងជ្រោយ លើបញ្ហាដែលត្រូវចែងក្នុងប្រកាសៈ សិក្សាស្រាវជ្រាវលើឯកសារងត្ថបទច្បាប់ ឬជួបជាមួយផ្នែកជំនាញពាក់ព័ន្ធនានា ។ ក្រោយពីកសិក្សាស្រាវជ្រាវ ឯកសារបានគ្រប់គ្រាន់ហើយ អ្នកតែងសេចក្តីចាប់ផ្តើមសរសេរសេចក្តីព្រាងប្រកាស រួចហើយដាក់ឆ្លងថ្នាក់លើតាមលំដាប់ថ្នាក់ ដើម្បីពិនិត្យ និងកែសម្រួល ។ រដ្ឋមន្ត្រីជាអ្នកពិនិត្យ និងសម្រេចចុងក្រោយលើសេចក្តីព្រាងប្រកាស​ ។ តាមធម្មតាមុននឹងសម្រេច រដ្ឋមន្រ្តីតែងឲ្យកោះអញ្ជើញថ្នាក់ដឹកនាំមួយចំនួន ដែលមានភារកិច្ចពាក់ព័ន្ធនឹងប្រកាស ដើម្បីចូលរួមប្រជុំផ្តល់យោបល់ និងកែសម្រួលខ្លឹមសារប្រកាស ។ ក្រោយពីអង្គប្រជុំបានពិនិត្យនិងផ្តល់យោបល់លើខ្លឹមសារប្រកាសចប់សព្វគ្រប់ហើយសេចក្តីព្រាងប្រកាស ត្រូវបានបញ្ជូនទៅអង្គភាពដែលជាអ្នកធើ្វ ដើម្បីកែសម្រួលឲ្យបានស្អាត  និងចុះហត្ថលេខាសង្ខេបរួចបញ្ជូនតាមឋានានុក្រមមករដ្ឋមន្ត្រី ដើម្បីចុះហត្ថលេខា ។ រដ្ឋមន្រ្តីក្រសួងដែលជាអ្នកផ្តើមធ្វើប្រកាសត្រូវចុះហត្ថលេខាមុខគេ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login