ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអាណត្តិ៩ឆ្នាំ ។ សមាសភាពឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមាន ៖
- ព្រះមហាក្សត្រ ជាប្រធាន
- រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាសមាជិក
- ប្រធានតុលាការកំពូល ជាសមាជិក
- អគ្គព្រះរាជអាជ្ញាតុលាការកំពូល ជាសមាជិក
- ប្រធានតុលាការសាលាឧទ្ធរណ៍ ជាសមាជិក
- អគ្គព្រះរាជអាជ្ញាតុលាការអមសាលាឧទ្ធរណ៍ជាសមាជិក
- ចៅក្រម៣រូបដែលបោះឆ្នោតដោយចៅក្រម ជាសមាជិក
- សមាជិកបម្រុង៣រូប បោះឆ្នោតដោយចៅក្រមទូទាំងប្រទេសសម្រាប់ជំនួសចៅក្រមដែលជាប់ឆ្នោតអវត្តមាន។