ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤៦- តើមុខងារសំខាន់ៗរបស់អភិបាលរាជធានី-ខេត្តមានអ្វីខ្លះ ?
៤៧- តើសាលាខេត្តមានអង្គភាពចំនួនប៉ុន្មាន ?
៤៨- តើបែបបទនៃការធ្វើដីកាមានអ្វីខ្លះ ? ចូររៀបរាប់ ?
៤៩- តើដីកាមានទម្រង់ប៉ុន្មានផ្នែក ?
៥០- តើដីកាមានគំរូដូចម្តេច ?
ចម្លើយ
៤៦- មុខងារសំខាន់ៗរបស់អភិបាលរាជធានី-ខេត្ត មានជាអាទិ៍គឺ ៖
៤៧- សាលាខេត្តមានអង្គភាពធំ ៤ គឺ ៖
៤៨- បែបបទនៃការធ្វើដីកាគឺ ៖
ការិយាល័យជំនាញនៅសាលារាជធានី-ខេត្ត ជាអ្នកផ្តើមគំនិតធ្វើដីកា ។ អ្នកតែងសេចក្តីត្រូវមានឯកសារគ្រប់គ្រាន់ និងមានការណែនាំពីអភិបាលរាជធានី-ខេត្ត ។ អ្នកតែងសេចក្តី ត្រូវធ្វើការសិក្សាស្រាវជ្រាវឯកសារច្បាប់ និងបទបទប្បញ្ញត្តិ ការពិនិត្យសារាចរ និងការជួបជាមួយមន្ទីរពាក់ព័ន្ធ ។ ប្រសិនដីកានោះ មានផលប៉ះពាល់ខាងផ្នែកហិរញ្ញវត្ថុ ត្រូវបញ្ជូនសេចក្តីព្រាងដីកា ទៅឲ្យក្រុមហិរញ្ញវត្ថុ នៅសាលារាជធានី-ខេត្ត ពិនិត្យផងដែរ ។ ក្រុមហិរញ្ញវត្ថុត្រូវពិនិត្យថា តើខ្លឹមសារនៃដីកា សមស្របនឹងបទប្បញ្ញត្តិនានា ដែលចែងក្នុងច្បាប់ហិរញ្ញវត្ថុដែរឬទេ ។
ចំពោះកិច្ចការដែលធ្លាប់ធ្វើដដែលៗ គេពុំចាំបាច់ធ្វើសេចក្តីព្រាងទេ ។
ឧទាហរណ៍ ៖ ការតែងតាំងគណៈកម្មការមួយ ការផ្តល់រង្វាន់លើកទឹកចិត្ត ការអនុញ្ញាតឲ្យសាងសង់អគារឧស្សាហកម្ម ឬអគារពាណិជ្ជកម្ម ។ល។
ក្រោយពេលចុះហត្ថលេខារួចហើយ ដីការត្រូវបានបញ្ជូនត្រឡប់មកការិយាល័យរបៀប ដើម្បីចុះកាលបរិច្ឆេទ និងចុះលេខ ។ លេខរៀងត្រូវចុះតាមឆ្នាំ ដោយគិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ។ ការិយាល័យរបៀបមានភារកិច្ច បែងចែកដីកាទៅកន្លែងទទួល តាមការចាំបាច់ ។
៤៩- ដីការួមមាន៣ផ្នែកគឺ ៖ ចំណែកដើម ខ្លឹមសារ និងរូបមន្តបញ្ចប់ ។
៥០- គំរូដីកា
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
សាលារាជធានីភ្នំពេញ
លេខៈ................ភព
ដីកា
ស្តីពី ការតែងតាំងមន្ត្រីគ្រប់គ្រងផ្សារ
អភិបាលរាជធានី
សម្រេច
ប្រការ ១ ៖ តែងតាំងមន្ត្រីចំនួន២រូប ឲ្យទៅបំរើការងារនៅផ្សារថ្មី ដូចមានរាយនាមខាងក្រោ ៖
១- ................................ជា ប្រធានផ្សារថ្មី
២-....................................ជា អនុប្រធានផ្សារថ្មី
ប្រការ ២ ៖ នាយខុទ្ទកាល័យសាលាក្រុង អភិបាលខណ្ឌទាំង៧ សាមីខ្លួន ត្រូវអនុវត្តន៍ដីកានេះ ចាប់ពី
ថ្ងៃចុះហត្ថលេខាតទៅ ។
ភ្នំពេញថ្ងៃទី..........ខែ............ឆ្នាំ២០០៦
ហត្ថលេខា ត្រា ឈ្មោះ
កន្លែងទទួល បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
- ខុទ្ទកាល័យសាលារាជធានី .............ថ្ងៃទី.......................
- សាលាខណ្ឌទាំង ៧ តប.អភិបាលរាជធានី
- សាមីខ្លួន នាយខុទ្ទកាល័យ
- ឯកសារ-កាលប្បវត្តិ ហត្ថលេខា