2019-05-28 09:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពេលខ្លះផែនដីមានរំញ័រតិចៗ ប៉ុន្តែពេលខ្លះវាមានរំញ័រខ្លាំងជាមួយនឹងសំលេងគ្រហឹមយ៉ាងខ្លាំងផងដែរ លក្ខណៈទាំងនេះជាបុព្វហេតុធម្មជាតិ។ ការកក្រើករឺរំញ័រផែនដីនេះ គឺបណ្តាលមកពីមានចលនាមួយកើតឡើងក្នុងសំបកផែនដី។ ផែនដីមានសកម្មភាពបែបនេះហៅថារញ្ជួយផែនដី។ បើគេធ្វើពិសោធន៍ដោយបោះថ្មមួយដុំចូលក្នុងទឹក។ គេឃើញផ្ទៃទឹកខាងលើមានរលក និងមានរំញ័រក្នុងផ្ទៃទឹកខាងក្រោម។ សកម្មភាពនេះកើតខ្លាំង រឺខ្សោយទៅតាមចំនុចជិត រឺឆ្ងាយពីកន្លែងកើតហេតុ។ ដូចនេះការរញ្ជួយផែនដីក៏មានសកម្មភាព និងលំនាំដូចគ្នានេះដែរ។ គេអាចវាស់កំលាំងរញ្ជួយផែនដីដោយឧបករណ៍ម៉្យាងឈ្មោះថា វិចធឺដែលមានលេខក្រិតពី០ ដល់ ១២។ ពេលណារញ្ជួយដីឡើងដល់គំនួសក្រិតលេខ ១០ ជាគ្រោះមហន្តរាយអាចបំផ្លាញពិភពលោកទាំងមូលបាន។