Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យមានភាពកខ្វក់ក្នុងខ្យល់អាកាស ? តើខ្យល់បរិយាកាសមាននាទីអ្វីខ្លះ ?

២. តើព្រៃឈើមានគុណប្រយោជន៍ដូចម្តេចខ្លះចំពោះជីវិតមនុស្ស ?

៣. ហេតុអ្វីបានជាពេលបច្ចុប្បន្ននេះពិភពលោកយកចិត្តទុកិដាក់ថែរក្សា ការពារនិងអភិរក្ស ធនធានធម្មជាតិ ?​

៤. តើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យបាត់បង់ធនធានធម្មជាតិ ?

៥. ដើម្បីឱ្យសហគមន៍របស់អ្នកមានការរីកចម្រើនជានិច្ច តើអ្នកមានវិធានការដូចម្តេចខ្លះក្នុងការថែរក្សា និងការពារធនធានធម្មជាតិក្នុងសហគមន៍របស់អ្នក កុំឱ្យមានការខូចខាតនិងវិនាស ?

ចម្លើយ

១. មូលហេតុដែលបណ្តាលឱ្យមានភាពកខ្វក់ក្នុងខ្យល់អាកាសមាន ៖

  • ការដុតអុសនិងលាមកសត្វនិងសំណល់ពីដំណាំសម្រាប់ដាំស្ល
  • ឧបករណ៍បំភ្លឺ ឬយកកម្ពៅ
  • ការដុតព្រៃឈើ ឬស្មៅ ដើម្បីយកដី ដាំដំណាំ
  • ការចិញ្ចឹមសត្វ
  • ធូលី (អាម្ញ៉ង់ សំរាម និងធូលីដី)
  • ផ្សេងដែលចេញពីផ្លូវមិនទាន់ជាន់កៅស៊ូ និងយានយន្តចាស់ៗគ្រប់ប្រភេទនិងម៉ាស៊ីនភ្លើង
  • ការប្រើប្រាស់ជីគីមី និងថ្នាំ សម្លាប់សត្វល្អិត
  • ការបញ្ចេញឧស្ម័ន ដែលមានពីជាតិពុលពីគំនរសំរាមដែលគេបោះចោលតាមចិញ្ចើមផ្លូវ
  • ការប្រើអាវុធ យុទ្ធភណ្ឌក្នុងសង្រ្គាម
  • ចំហេះឥន្ធនៈ ធូលីនៅក្នុងរថយន្ត ទោចក្រយានយន្តរោងចក្រ យន្តហោះ។

បរិយាកាសមាននាទី

  • ជារបាំងការពារផែនដី
  • ទ្រទ្រង់ជីវិតនៅលើផែនដី ដោយផ្តល់ឧស្ម័នកាបូនិចសម្រាប់រុក្ខជាតិធ្វើរស្មីសំយោគផ្តល់អុកស៊ីសែនសម្រាប់ការដកដង្ហើម
  • ផ្តល់ឧស្ម័នអាសូតនិចូលដែលជួយបន្ថយសកម្មភាពអុកស៊ីតកម្ម នៃអុកស៊ីសែន ស្រូបយកកាំរស្មីគ្រោះថ្នាក់ភាគច្រើន នៃលំហអវកាសខាងក្រៅ
  • ការពារផែនដីពីមជ្ឈដ្ឋានគ្រោះថ្នាក់នៃលំហខាងក្រៅ
  • ជួយការពារភាវៈរស់ឱ្យចៀសផុតពីឥទ្ធិពលអវិជ្ជមាននៃកាំរស្មីមួយចំនួន។

២. ព្រៃឈើមានគុណប្រយោជន៍ជាច្រើនចំពោះជីវិតមនុស្សដូចជា ៖

  • ផ្តល់អាកាសធាតុត្រជាក់ខ្យល់បរិសុទ្ធទាក់ទាញទឹកភ្លៀង
  • ជាជម្រកសត្វព្រៃ ជាជម្រកសត្វមច្ឆាជាតិសម្រាប់ពង
  • ផ្តល់ការងារដល់មនុស្ស
  • ផ្តល់ឈើសំណង និងធ្វើគ្រឿងប្រដាប់ផ្សេងៗ
  • ផ្តល់ជីជាតិដល់កសិកម្ម
  • ផ្តល់ផលបម្រើឧស្សាហកម្ម
  • ទាក់ទាញទេសចរណ៍ (ជាតំបន់រម្យនីយដ្ឋានដ៏សំខាន់)
  • ការពារការហូរច្រោះដី ជារបាំងខ្យល់ព្យុះ ទប់ទឹកជំនន់
  • ស្រូបយកឧស្ម័នការបូនិច បញ្ជេញអុកស៊ីសែនសម្រាប់ទ្រទ្រង់ដំណកដង្ហើមនៃជីវិតមនុស្ស និងសត្វ
  • ជារនាំង ឬរងបងការពារប្រទេស
  • ផ្តល់ចំណីអាហារ និងឳសថព្យាបាលរោគដល់មនុស្ស។

៣. បានជាពេលបច្ចុប្បន្ននេះ ពិភពលោកយកចិត្តទុកដាក់ថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិព្រោះធម្មជាតិជាប្រភពមួយសំខាន់ សម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជននិងជាប្រភពធនធានសេដ្ឋកិច្ចយ៉ាងសំខាន់របស់មនុស្សជាតិ។ ទឹក ដី ស្ទឹង បឹងបួ ទន្លេ សមុទ្រ សត្វ ព្រៃឈើដែលនៅជុំវិញខ្លួនយើងមានការពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលទៅនឹងជីវិតរបស់យើង។ មនុស្សនិងធម្មជាតិមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកមិនអាចគេចផុតបានឡើង។ ការបំផ្លាញធនធានធម្មជាតិមានន័យថាការបំផ្លាញខ្លួនឯងដូច្នោះដែរ។ មនុស្សយើងត្រូវការរបស់ទាំងអស់នោះយ៉ាងច្រើនអនេកសម្រាប់ការរស់នៅ ហើយទន្ទឹមនឹងនេះ ក៏ត្រូវការឱ្យយើងយកចិត្តទុកដាក់ចំពោះធនធានធម្មជាតិទាំងអស់នោះផងដែរ។ ធនធានធម្មជាតិផ្តល់សេចក្តីសុខឱ្យយើងគ្រប់យ៉ាងការបាត់បង់ធនធានធម្មជាតិ ធ្វើឱ្យពិភពលោកជួបប្រទះនូវបញ្ហាជាច្រើនដូចជាគ្រោះធម្មជាតិគ្រោះទុរភិក្សការខ្លះខាតនូវចំណីអាហារសម្រាប់ផ្គត់ផ្គង់មនុស្សការប្រែប្រួលអាកាសធាតុនាំឱ្យមនុស្សសត្វពិបាករស់នៅ និងបង្កបញ្ហាជាច្រើនផ្សេងទៀត។ ដូច្នេះដើម្បីទទួលបាននូវការផ្គត់ផ្គង់យូរអង្វែងពីធនធានធម្មជាតិ ហើយក៏ដើម្បីឱ្យពិភពលោកមានអត្ថិភាពយូរអង្វែងយើងទាំងអស់គ្នាចាំបាច់ត្រូវតែយកចិត្តទុកដាក់ជួយការពារថែរក្សាធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្សល្អ។

៤. មូលហេតុដែលបណ្តាលឱ្យបាត់បង់ធនធានធម្មជាតិគឺបណ្តាលមកពីសង្រ្គាមការប្រណាំងប្រជែង ខាងបដិវត្តន៍វិទ្យាសាស្រ្តនិងឧស្សាហកម្មការជីកយករ៉ែ និងការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ កំណើនប្រជាជន គ្រោះទុរភិក្សបម្រើបម្រាស់ ជាតិគីមីខ្វះបច្ចេកទេស។

៥. ដើម្បីឱ្យសហគមន៍របស់អ្នកមានការរីកចម្រើនជានិច្ច អ្នកមានវិធានការ ក្នុងការថែរក្សា និងការពារធនធានធម្មជាតិក្នុងសហគមន៍របស់អ្នក កុំឱ្យមានការខូចខាតនិងវិនាសមានដូចជា ៖

  • បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ
  • ចូលរួមថែរក្សា និងការពារបរិស្ថាន
  • កាត់បន្ថយការប្រើប្រាស់ជីគីមី ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន
  • ចូលរួមដាំដើមឈើបន្ថែម
  • ស្វែងយល់ឱ្យបានច្បាស់ ពីផលវិបាកដែលកើតមកពីការបំពុលបរិស្ថាន
  • អប់រំប្រជាជនដែលនៅក្នុងសហគមន៍ឱ្យយល់ដឹងពីបរិស្ថាន
  • ត្រូវមានការត្រួតពិនិត្យឱ្យបានដិតដល់ទៅលើការបំពុលបរិស្ថាន
  • មានវិធានការប្រកបដោយប្រសិទ្ធិភាព ដើម្បីកាត់បន្ថយបញ្ហាសង្គមដែលកើតចេញពីការបំពុលបរិស្ថាន
  • រួមគ្នាថែរក្សាបរិស្ថានធម្មជាតិនិងបរិស្ថានសង្គមឱ្យស្រស់បំព្រងជានិច្ច
  • ត្រូវចេះគ្រប់គ្រងថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងធនធានជីវៈចម្រុះឱ្យមានចីរភាពក្នុងប្រព័ន្ធអេកូឡូស៊ី
  • ទប់ស្កាត់រាល់សកម្មភាពបំផ្លាញបរិស្ថាននិងធនធានធម្មជាតិ
  • ពង្រឹងស្ថាប័នដែលពាក់ព័ន្ធ និងការគ្រប់គ្រងបរិស្ថានជាដើម។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login