Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជាបណ្តឹងរដ្ឋប្បវេណីមានដំណាក់ផ្សះផ្សា​ ?

២. តើបណ្តឹងព្រហ្មទណ្ឌអាចធ្វើឡើងដោយអ្នកណាខ្លះ ?

៣. តើដំណើរការនៃបណ្តឹងព្រហ្មទណ្ឌមានលក្ខណៈដូចម្តេច ? ​

៤. ចូរនិយាយពីបែបបទនៃការអនុវត្តសាលក្រមរដ្ឋប្បវេណី ?

៥. តើដំណើរការជំនុំជម្រះក្តីនៅក្នុងបណ្តឹងរដ្ឋប្បវេណីប្រព្រឹត្តទៅយ៉ាងដូចម្តេច ?

ចម្លើយ

១. បណ្តឹងរដ្ឋប្បវេណីមានដំណាក់ផ្សះផ្សានៅក្នុងរឿងក្តីដូចជានិងរឿងក្តីរដ្ឋប្បវេណីកម្រិតស្រាលមួយចំនួននិងបណ្តឹងលែងលះគ្នារវាងប្តីប្រពន្ធជាដើម។ បណ្តឹងលែងលះគ្នារវាងប្តីប្រពន្ធតុលាការអាចធ្វើផ្សះផ្សាយគ្នាឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់កូន ហើយក៏ដើម្បីកុំឱ្យភាគីទាំងសងខាងមានវិប្បដិសារីទៅថ្ងៃក្រោយ ឬកុំឱ្យមានផលវិបាកផ្សេងទៀត។ ឯកំហុសរដ្ឋប្បវេណីកម្រិតស្រាល ដូចជាការធ្វើឱ្យខូចទ្រព្យសម្បត្តិអ្នកដទៃទង្វើ ដោយអចេតនាឬបង្កឱ្យមានរបួសស្នាមដែលមិនលក្ខណៈធ្ងន់ធ្ងរ ឬមិនគ្រោះថ្នាក់ដល់ជីវិតតុលាអាចធ្វើការផ្សះផ្សាភាគីទាំងសងខាង ដោយឱ្យចេញថ្លៃសងជំនួសដើម្បីកុំឱ្យមានរឿងរ៉ាវវែងឆ្ងាយតទៅទៀត។ ដូច្នេះដើម្បីកុំឱ្យមានផលវិបាកផ្សេងៗ កើតមានឡើងវែងឆ្ងាយតទៅទៀតតុលាការ អាចធ្វើការផ្សះផ្សារវាងភាគីទាំងសងខាងឱ្យចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញមកដើម្បីការរស់នៅជាមួយគ្នាប្រកបទៅដោយភាពសុខដុមរមនា។

២. បណ្តឹងព្រហ្មទណ្ឌអាចធ្វើឡើងដោយ ៖

  • ស្ថាប័នដែលមានសមត្ថកិច្ចជាពិសេសនគរបាលយុត្តិធម៌
  • ជនរងគ្រោះ ឬសាច់ញាតិជនរងគ្រោះអាចប្តឹងទៅនគរបាលយុត្តិធម៌ ឬទៅព្រះរាជអាជ្ញាតែម្តង
  • ក្នុងករណីបទល្មើសព្រហ្មទណ្ឌនោះកើតឡើងជាក់ស្តែងព្រះរាជអាជ្ញាអាចចាត់ដំណើរការរឿងក្តីនោះ ដោយខ្លួនឯងតែម្តង
  • ចំពោះបណ្តឹងរដ្ឋប្បវេណី បើរកឃើញថាជាបទល្មើសព្រហ្មទណ្ឌនោះតុលាការ ឱ្យអយ្យការចាត់ការជារឿងព្រហ្មទណ្ឌ។

៣. ដំណើរការនៃបណ្តឹងព្រហ្មទណ្ឌមាន ៖

  • ការរៀបចំសំណុំរឿងដោយនគរបាយយុត្តិធម៌ ៖ នគរបាយយុត្តិធម៌អាចចាប់ខ្លួនជនល្មើសក្នុងករណីជាក់ស្តែង។
  • បណ្តឹងក្រោមការចាត់ចែងរបស់ព្រះរាជអាជ្ញា ៖ ព្រះរាជអាជ្ញា នឹងចាប់ផ្តើមចោទប្រកាន់ពីបទ ល្មើសព្រហ្មទណ្ឌនិងទាមទាឱ្យអនុវត្តច្បាប់លើជនជាប់ចោទបន្ទាប់ពីបានទទួលបណ្តឹងពីនគរបាយយុត្តិធម៌ ជនរងគ្រោះឬសាច់ញាតិនិងបណ្តឹងផ្ទេរពីបណ្តឹងរដ្ឋប្បវេណី។
  • សំណុំរឿងក្នុងកិច្ចចាត់ការរបស់ចៅក្រមស៊ើបអង្កេត ៖ ចៅក្រមស៊ើបអង្កេតមិនអាចជំនុំជម្រះចំពោះរឿងដែលខ្លួនបានស៊ើបអង្កេតបានឡើយ។ ចៅក្រមស៊ើបអង្កេតស៊ើបសួរប្រមូលព័ត៍មានបាន ទៅតាមសេចក្តីសន្និដ្ឋានចោទប្រកាន់របស់ ព្រះរាជអាជ្ញាប៉ុណ្ណោះ។
  • ពិធីសវនាការជំនុំជម្រះនីតិវិធីនៃការជំនុំជម្រះ រឿងក្តីព្រហ្មទណ្ឌមានលក្ខណៈដូចគ្នានឹងរឿងក្តីរដ្ឋប្បវេណីដែរខុសគ្នាតែត្រង់ ព្រះរាជអាជ្ញាមានតួនាទី ជាគូក្តី ដើមជានិច្ច។
  • អនុភាពនៃសាលក្រម ជនជាប់ចោទដែលត្រូវបានគេឃុំខ្លួនជាបណ្តោះអាសន្នហើយត្រូវបានសាលក្រមសម្រេចឱ្យរួចខ្លួនបើរកឃើញថាគ្មានកំហុសនិងបើគ្មានបណ្តឹងឧទ្ធរណ៍និងបណ្តឹងជំទាស់ពីភាគីដើមបណ្តឹង។ ភាគីចុងចោទ អាចធ្វើពាក្យបណ្តឹងទាមទាការខូចខាតពីដើមបណ្តឹងវិញប្រសិនបើគេរកឃើញថាបណ្តឹងនោះធ្វើឡើងក្នុងគំនិតអាក្រក់ឬអយុត្តិធម៌ហើយទាមទារយកវត្ថុតាងទាំងអស់មកវិញលើកលែងតែវត្ថុតាងនោះត្រូវបានច្បាប់រឹបអូស។

៤. ពេលសាលក្រមផុតរលត់ ដំណាក់កាលបន្ទាប់គឺការអនុវត្តសាលក្រម។ នេះមានន័យថាសាលក្រមកំបាំងមុខចូលជាធរមានប្រសិនបើគ្មានបណ្តឹងជំទាស់ និងបណ្តឹងឧទ្ធរណ៌។ ការអនុវត្តសាលក្រមរដ្ឋប្បវេណីមានដូចជាបញ្ជាឱ្យភាគីចាញ់ក្តីសងជំងឺចិត្ត ឬសងបំណុលធ្វើការរឹបអូសទ្រព្យសម្បត្តិឱ្យបែងចែកទ្រព្យសម្បត្តិឱ្យលែងលះនិងឱ្យចិញ្ចឹមកូនជាដើម។

៥. ការជំនុំជម្រះក្តីត្រូវធ្វើឡើងជាសាធារណៈលើកលែងតែក្នុងករណីខ្លះដែលទាក់ទងនឹងការសម្ងាត់ ផ្នែកសន្តិសុខឬអ្វីដែលប៉ះពាល់ដល់សីលធម៌សង្គម។ ក្នុងករណីនេះចៅក្រមត្រូវប្រកាសប្រាប់ជាមុនថាដោយត្រូវបញ្ជាក់ហេតុផលឱ្យបានត្រឹមត្រូវបើមិនដូច្នោះទេ ការជំនុំជម្រះនឹងត្រូវចាត់ទុកជាមោឃៈ។ ទោះជាយ៉ាងណាក្តីសាលាក្រមត្រូវតែប្រកាសជាសាធារណៈ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login